បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរស្រុកសង្កែ ដឹកនាំដោយលោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ នៅបរិវេណផ្សារស្ពានខ្វែង ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោក ហែម សុភ័ក្ត្រ អភិបាលរងនៃគណៈអភិបាលស្រុកសង្កែ បានលើកឡើងថា ការចុះអនុវត្តធ្វើឡើងនេះគោលបំណងដើម្បីរក្សាបាននូវសោភ័ណភាព អនាម័យបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់ត្រឡប់មកអោយ អាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថា ពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត...
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបវេល បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនដៃដល់០១នាក់ ក្នុងចំណោមបក្សពួកគ្នា០៤នាក់ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ក្រោយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះម្នាក់ បណ្តាលអោយរងរបួសក្បាលធ្ងន់ធ្ងរ ។ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានអោយដឹងថា ជនសង័្សយត្រូវបានឃាត់ខ្លួនឈ្មោះ ចាន់ មុនី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបវេល០២ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង...
ប៉ៃលិន ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និងលោក ហែម ឬទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណអភិបាលខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យតាមដាន និងជួបពិភាក្សាស្តីពីបច្ចុប្បន្នភាពលើការឆ្លើយតបមេរោគ អេដស៍ និងជំងឺអេដស៍ និងក្រុមបុរសរួមភេទជាមួយបុរស។ លោក ហែម ឬទ្ធី...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកំលាំងគ្រប់លំដាប់ថ្នាក់ ក្រុមប្រឹក្សាឃុំសង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជន ស.ស.យ.ក.ខេត្ត យុវជនកាកបាទក្រហមខេត្ត និងយុវជនកាយរឹទ្ធិ របស់ខេត្តប៉ៃលិន ។ លោកគោស៊ុម ប៊ុនសឿត អភិបាលរងខេត្ត តំណាងលោកជំទាវ បាន ស្រីមុំ...
បន្ទាយមានជ័យ ៖ អ្នននាំពាក្យ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ពាក់ព័ន្ធ ករណីការបង្ហោះ Facebook របស់អាខោនឈ្មោះ ស្រេត សុភ័ក្ត្រ ដែលបានលើកឡើង និងចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការនិយមបក្ខពួក និងបានបង្ហោះលិខិតគោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានខ្លឹមសារសុំលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ។ សូមអានខ្លឹមសារ...
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ហាញមុខ ជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធអំពើលួចជាង ២០ករណី បាត់បង់ម៉ូតូជាង៤០គ្រឿង និងរថយន្តចំនួន០២គ្រឿង នៅរាជធានីភ្នំពេញ និងតាមបណ្ដាលខេត្ត។ ការបង្ហាញមុខជនសង្ស័យនេះ ធ្វើឡើងនាវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួចបញ្ជូនខ្លួនជនសង្ស័យទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង៣នាក់ ទី១ ឈ្មោះ ត្រឹម ធឿន ហៅ ឡេង...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យប្រើដល់ឧទ្ធម្ភាចក្រ ដើម្បីតាមចាប់ក្រុមឈ្មួញ ដើម្បីទប់ស្កាត់បទល្មើសជលផលក្នុងបឹងទន្លេសាបឱ្យខាងតែបាន ។សម្តេចតេជោ បានថ្លែងបន្ដថា ការចាប់ជនល្មើសនេសាទនាពេលកន្លងទៅ មិនដែលចាប់បានពួកប្រព្រឹត្តិធំៗនោះទេ ឃើញចាប់បានតែប្រជាពលរដ្ឋជិះទូកតូចតាចតែប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងយ៉ាងដូច្នេះ ក្នុងពិធីអញ្ជើញបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី២៣ ខែមីនា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃនេះ បានប្រកាសថា លទ្ធផលតេស្តដោយម៉ាស៊ីន PCR រកឃើញថា មនុស្ស ៦៤នាក់ទៀត ត្រូវបានឆ្លងមេរោគកូវីដ–១៩ ជាប្រភេទអូមីក្រុងទាំងអស់ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៦៤នាក់ ។ ក្រសួង បានបញ្ជាក់ទៀតថា មនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ នៅថ្ងៃនេះ ពុំមាននោះទេ។ បើតាមក្រសួងសុខាភិបាល ចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ–១៩ បានកើនឡើងរហូតដល់ ៣,០៥២នាក់ ហើយគិតត្រឹមថ្ងៃនេះ ខណៈចំនួនអ្នកឆ្លងជំងឺនេះ សរុបបានកើនឡើងដល់...
សៀមរាប៖ មន្ត្រីនគរបាលម្នាក់ បម្រើការងារនៅការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ថា បានប្រើអំពើហិង្សាទៅលើកូនចុងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ ខ្លួនបានហើយ កាលពីយប់ថ្ងៃទីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ។ ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មន្ត្រីរូបនោះមានតួនាទីជាព្រិន្ទបាលឯកឈ្មោះលក្ខិណា វីរៈរិទ្ធ ភេទប្រុស អត្តលេខ71848 ឋានៈនាយរងផ្នែកគ្រប់គ្រងសហគ្រាសគ្រឹះស្ថាន និងកម្លាំងភ្នាក់ងារសន្តិសុខឯកជន ការិយាល័យគ្រប់គ្រងសន្តិសុខឯកជន មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ច បានបន្តថា...