បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ បង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើស ចោរកម្ម ។ លោក ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ខា សុផាន់ណាត ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ កឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូរអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានបង្ហាញថា អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត...
ពោធិ៍សាត់ ៖ រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ នៅសាលប្រជុំខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត...
ពោធិ៍សាត់ ៖ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន០៣រូប នឹងត្រូវធ្វើពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំង ឱ្យចូលកាន់មុខតំណែង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ខាងមុខ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ។ អភិបាលរង នៃគណៈអភិបាលពោធិ៍សាត់ ទាំង០៣រូបនោះ រួមមាន ៖ ១-ផ្ទេរភារកិច្ច លោក ពៅ ពិសិដ្ឋ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាម ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់...
បាត់ដំបង ៖ ក្នុងយុទ្ធនាការ ចុះអនុវត្តរឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក របស់កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាកម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នាយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅលើគោលដៅពីរផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងនោះនគរបាលជំនាញ បានរកឃើញអំពើល្មើស ២ប្រភេទ ដែលកើតមានច្រើនជាងគេ ។ លោកវរសេនីយ៍ទោ រ៉ែម មករា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង លោកវរសេនីយ៍ទោ យុត...
បាត់ដំបង ៖ ពិរុទ្ធជន ២នាក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងអាវុធហត្ថស្រុកបវេល ធ្វើការចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង ។ ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៧៨-៤៧៩ ត.ព្រ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់លោក ជា វណ្ណះ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង បានបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនចំនួន២នាក់ រួមមាន...
បាត់ដំបង ៖ ពលករខ្មែរ ០២នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័ស រកឃើញផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរ ចំនួន៧១នាក់ ដែលភាគីថៃចាប់បញ្ជូនមកកាន់ស្រុកកំណើត នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ តាមច្រកគីឡូ១៣ ក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានអោយដឹងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្រ្តីពលករខ្មែរ០២នាក់នេះ បានកើតឡើងបន្ទាប់ពី...
ប៉ៃលិន ៖ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានបើកវគ្គបណ្តុះបណ្តាលមួយ ស្តីពី ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ និងការឃោសនាបោះឆ្នោត ជូនដល់សមាជិកគណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ នៅតាមមណ្ឌលប្រមូលផ្តុំក្រុង ស្រុក នៃខេត្តប៉ៃលិន ។ បណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីយភាព លោក គង់ ជឺ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ សិក្ខាកាមដែលសមាជិកគណៈកម្មការរៀបចំការបោះឆ្នោត ឃុំសង្កាត់ចំនួន៤០នាក់ ផងដែរ...
ប៉ៃលិន ៖ ប្ដីប្រពន្ធពីរនាក់ ព្រោះតែគិតថា ឪពុកម្តាយបំបែកជីវិតគូរ បានរបស់ខ្លួន បបួលគ្នាផឹកទឹកថ្នាំបាញ់ស្មៅ ធ្វើអត្តឃាតទាំង២នាក់ តែចុងក្រោយ ស្លាប់ម្នាក់ និង ម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ...
បាត់ដំបង ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែលម្អ និងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ត្រូវកាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ ។ យោងតាមខ្លឹមសារ ក្នុងសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលខេត្តបាត់ដំបង...