បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ ដឹកនាំដោយមន្ត្រីគយចល័តតំបន់៥ បានឃាត់ចាប់រថយន្តឡិចស៊ីស RX-350 មួយគ្រឿង យកមកស្នាក់ការគយទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ សង្ស័យថា ជារថយន្តគ្មានពន្ធនាំចូល ។ សេចក្តីរាយការណ៍ បានឱ្យដឹងថា ការឃាត់ចាប់រថយន្តសេរីទំនើបខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃអាទិត្យទី១៣ ខែមីនា ឆ្នាំ២០២២ នៅចំនុចខាងលិចផ្សារអគ្គ ថ្មីស្ថិតនៅក្នុង ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
បាត់ដំបង ៖ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៨១៩ បានធ្វើការបង្ក្រាបឃាត់រថយន្ត០១គ្រឿង ដកហូតសាច់ជ្រូកខូចគុណភាពចម្រុះ ប្រមាណ៦០០គីឡូក្រាម ខណៈដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយខុសច្បាប់ ។ សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមីនាឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩ គោលដៅដាក់ចរាចរណ៍ នៅចំណុចក្បែរច្រកទ្វារអន្តរជាតិដូង ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជាមួយកិច្ចប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់រថយន្តមួយគ្រឿងម៉ាក LEXUS RX300ពណ៌ខ្មៅ...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជួយការលំបាក និងមានជីវភាពខ្វះខាត ចំនួន០៥គ្រួសារ បានទទួលបានអំណោយរបស់ ឯកឧត្តម កែ សួនសុភាព ប្រធានអភិវឌ្ឍន៍យុវជនខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រហ្ម រដ្ឋា ។ ការនាំអំណោយ ចែកជូនគ្រួសារប្រជាពលរដ្ឋជួយការលំបាក និងមានជីវភាពខ្វះខាត ខាងលើ ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ នៅនឹងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ...
ពោធិ៍សាត់ ៖ សម្ភារៈប្រើប្រាស់ និងគ្រឿងបរិក្ខាពេទ្យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងលោកជំទាវ ពេជ ចន្ទមុន្នី ត្រូវបាននាំយកមកប្រគល់ ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ ក្នុងយុទ្ធនាការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជាពិសេសផ្គត់ផ្គង់ដល់ការសម្រាកព្យាបាល វះកាត់ និងសង្គ្រោះអ្នកជំងឺផ្សេងៗ ។ ពិធីប្រគល់ និងទទួលអំណោយខាងលើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមីនា...
ប៉ៃលិន ៖ ក្រោយមានការរិះគន់ និងចំណាក់ការជាច្រើនសាររបស់រដ្ឋបាលក្រុងប៉ៃលិន លើបញ្ហាការលក់ដូរលើទ្រូងផ្លូវ ពីសំណាក់អាជីវករលក់ដូរ ក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាថ្មីម្តងទៀត រដ្ឋបាលខេត្តប៉ៃលិន បានចុះណែនាំអាជីវករលក់ដូរ និងម្ចាស់ផ្សារ លើបញ្ហាលក់ដូរ និងការរៀបចំសណ្តាប់ធ្នាប់ផ្សារឱមានភាពល្អប្រសើរ ។ ការចុះណែនាំនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោមការដឹកនាំក្រុមការងារដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ...
បាត់ដំបង ៖ យោងតាមលទ្ធផលក្នុងកិច្ចប្រជុំអន្តរក្រសួង កន្លងមកនេះ បានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបឃាត់ខ្លួន ក្រុមអ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមាន ចំនួន១៧នាក់ រួមទាំងវត្ថុតាងមួយចំនួន ដែរត្រួវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។ ហើយចំពោះយុទ្ធនាការ បង្ក្រាបទប់ស្កាត់ករណីខាងលើនេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋចំនួន ២.៧២៩គ្រួសារ បានចូលរួមប្រគល់ដីឲ្យរដ្ឋវិញដែលមានផ្ទៃដីចំនួន ១៣.៨២៥ហិកតា ។ ជាមួយគ្នានេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី...
បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង រួមជានិងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង ០៣និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា ករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យ ឆេះផ្ទះ០១ខ្នងទាំងស្រុងដែលមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ...
បាត់ដំបង ៖ លំនៅឋានពលរដ្ឋ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ទាំងស្រុងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ ។ សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ កើតឡើងនៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី៤ ភូមិព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង ហើយផ្ទះដែលត្រូវអគ្គីយឆាបឆេះខាងលើ មានទំហំ ៥ម៉ែត្រ គុណនឹង១០ម៉ែត្រ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ មានចំនួន ១៤៧នាក់...
បន្ទាយមានជ័យ ៖ សពកុមារីម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងដី ទាំងអាក្រាតកាយ ក្រោយបាត់ខ្លួនជិត១ថ្ងៃ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដែលករណីនេះ គេសង្ស័យថា ជាករណីរំលោភសម្លាប់ ។ ប្រជាពលរដ្ឋ ដែលបានរកឃើញសពកុមារីរងគ្រោះ បានឱ្យដឹងថា នៅយប់នៃថ្ងៃទៅ០៩ ខែមីនា ឆ្នាំ២០២២ អ្នកភូមិ បានឃើញរថយន្តម៉ាក តូយ៉ូតាហៃឡែនឌ័រ ១គ្រឿង បើកចូលមកឈប់មួយសន្ទុះ នៅដីឡូតិ៍១កន្លែង ក្នុងភូមិទំនប់ក៥...