ប៉ៃលិន ៖ ក្រោយមានការរិះគន់ និងចំណាក់ការជាច្រើនសាររបស់រដ្ឋបាលក្រុងប៉ៃលិន លើបញ្ហាការលក់ដូរលើទ្រូងផ្លូវ ពីសំណាក់អាជីវករលក់ដូរ ក្នុងផ្សារសាមគ្គី ហៅផ្សារប៉ាហ៊ី ស្ថិតក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ជាថ្មីម្តងទៀត រដ្ឋបាលខេត្តប៉ៃលិន បានចុះណែនាំអាជីវករលក់ដូរ និងម្ចាស់ផ្សារ លើបញ្ហាលក់ដូរ និងការរៀបចំសណ្តាប់ធ្នាប់ផ្សារឱមានភាពល្អប្រសើរ ។ ការចុះណែនាំនេះ ប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោមការដឹកនាំក្រុមការងារដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត និងជាតំណាងលោកជំទាវ...
បាត់ដំបង ៖ យោងតាមលទ្ធផលក្នុងកិច្ចប្រជុំអន្តរក្រសួង កន្លងមកនេះ បានបង្ហាញឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបឃាត់ខ្លួន ក្រុមអ្នកទន្រ្ទានដីព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងមាន ចំនួន១៧នាក់ រួមទាំងវត្ថុតាងមួយចំនួន ដែរត្រួវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។ ហើយចំពោះយុទ្ធនាការ បង្ក្រាបទប់ស្កាត់ករណីខាងលើនេះដែរ ក៏មានបងប្អូនប្រជាពលរដ្ឋចំនួន ២.៧២៩គ្រួសារ បានចូលរួមប្រគល់ដីឲ្យរដ្ឋវិញដែលមានផ្ទៃដីចំនួន ១៣.៨២៥ហិកតា ។ ជាមួយគ្នានេះឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី...
បាត់ដំបង ៖ ផ្ទះឈើ០១ខ្នង រួមជានិងទ្រព្យសម្បត្តិមួយចំនួនធំ ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង កាលពីវេលាម៉ោង ០៣និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រុមទី០១ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា ករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យ ឆេះផ្ទះ០១ខ្នងទាំងស្រុងដែលមានទំហំ ៦ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ...
បាត់ដំបង ៖ លំនៅឋានពលរដ្ឋ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ ទាំងស្រុងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរ មានសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ ។ សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ កើតឡើងនៅវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្រុមទី៤ ភូមិព្រៃកូនសេក សង្កាត់ អូរចារ ក្រុងបាត់ដំបង ហើយផ្ទះដែលត្រូវអគ្គីយឆាបឆេះខាងលើ មានទំហំ ៥ម៉ែត្រ គុណនឹង១០ម៉ែត្រ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា លោកបានចាត់កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ ទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ មានចំនួន ១៤៧នាក់...
បន្ទាយមានជ័យ ៖ សពកុមារីម្នាក់ ត្រូវបានគេរកឃើញកប់ក្នុងដី ទាំងអាក្រាតកាយ ក្រោយបាត់ខ្លួនជិត១ថ្ងៃ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ដែលករណីនេះ គេសង្ស័យថា ជាករណីរំលោភសម្លាប់ ។ ប្រជាពលរដ្ឋ ដែលបានរកឃើញសពកុមារីរងគ្រោះ បានឱ្យដឹងថា នៅយប់នៃថ្ងៃទៅ០៩ ខែមីនា ឆ្នាំ២០២២ អ្នកភូមិ បានឃើញរថយន្តម៉ាក តូយ៉ូតាហៃឡែនឌ័រ ១គ្រឿង បើកចូលមកឈប់មួយសន្ទុះ នៅដីឡូតិ៍១កន្លែង ក្នុងភូមិទំនប់ក៥...
បាត់ដំបង ៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាពប្រដាប់អាវុធ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត...
បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ត្រូវបានពលរដ្ឋ ប្រទះឃើញនៅពេលចុះជីករណ្តៅ ដីដើម្បីធ្វើបង្គោលរបង មួយកន្លែង នៅវេលាម៉ោង ៩និង០០នាទី ថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២២ នៅក្រុមទី៣ ភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា ប្រជាពលរដ្ឋដែល ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ មានឈ្មោះ ផ្លែក ...
បាត់ដំបង ៖ ក្មេងប្រុសម្នាក់បានស្លាប់យ៉ាងអាណោយអាធ័ម ជាមួយនិងសត្វគោមួយក្បាល ខណៈដើរជាន់ប៉ះលើមីនតោន បណ្តាលអោយផ្ទុះឡើង កាលពីវេលាម៉ោង ១៦និង៤០នាទី ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ១៣ឆ្នាំ បានចេញទៅឃ្វាលគោ នៅក្នុងដីចំការក្នុងភូមិសាស្ត្រកន្លែងកើតហេតុខាងលើ លុះពេលដើរដេញគោត្រឡប់ទៅផ្ទះវិញ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពី ការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត...