បន្ទាយមានជ័យ ៖ ប្រតិភូសមាជិកព្រឹទ្ធសភាសាធារណរដ្ឋបារាំង និងសមាគមកុមារជ័យ ប្រទេសបារាំង បានបំពេញទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែនខ្លាកូន, នៅសាលាបឋមសិក្សាកុមារសង្គ្រោះ នៅសាលាខេត្តបន្ទាយមានជ័យ និងនៅប្រាសាទបន្ទាយឆ្មារ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ ដំណើរទស្សនកិច្ចនេះ ក្រោមការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោក...
បាត់ដំបង ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការៀបចំអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយការលក់ដូរ នៅផ្សាររាត្រីនាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ា ទីណាល់ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះណែនាំដល់អាជីវករនៅផ្សាររាត្រីនាគបាញ់ទឹក ត្រូវរើ តុ ទូ សម្ភារៈ ចេញអោយអស់ពីតូបក្រោយសម្រាកពីការលក់ដូរ ។ លោក...
បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំ នួន០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅចំណុចវាលដីស្រែ មួយកន្លែង ស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ដែលត្រូវបានប្រជាពលរដ្ឋឈ្មោះ ហៃ ភា ភេទប្រុស អាយុ២៨ឆ្នាំ ប្រទះឃើញនាពេលនេះ ជាប្រភេទ គ្រាប់បេ ៤០...
ខេត្តប៉ៃលិន ៖ ជនសង្ស័យប្រុសស្រីជាសាហាយស្មន់នឹគ្នា ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស មនុស្សឃាតលើប្តីដើមរបស់ខ្លួន ។ លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា សពជនរងគ្រោះ ដែលត្រូវជនសង្ស័យជាប្រពន្ធ សហការជាមួយសហាយ រៀបចំគម្រោងការយកទៅសម្លាប់ចោលក្នុងចម្ការដំឡូងមី មានឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ...
ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ដល់សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ ដែលបានប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំសិក្សា២០២០-២០២១) ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ ។ លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០.២០២១ ទូទាំងខេត្ត សរុបមានចំនួន...
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទធុនធ្ងន់ចំនួន ០២គ្រាប់ ត្រូវបានប្រទះឃើញ ខណៈដែលកម្លាំងវរសេនាតូច នគរបាលការពាព្រំដែនគោកលេខ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា – ថៃ ។ សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ ស្របពេលដែលកម្លាំងឈរជើង នៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន...
ខេត្តប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើល និងហួសចិត្តមួយ បានកើតឡើងនៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឡើងដោយ បងប្រុសកូនក្រមុំ ខឹងក្រុមតន្ត្រីមិនព្រមផ្អាកច្រៀងកំដរភ្ញៀវ ដើម្បីឱ្យខ្លួនចាក់បទរីមិច (Remix) រាំ ទាញកែវស្រាគប់អ្នកចម្រៀង ផ្អើលពេញរោងការ កាលពីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ។ ប្រភពព័ត៌មានពីភ្ញៀវចូលរួមក្នុងពិធីទទួលទានអាហារ នៃមង្គលការខាងលើ បានឱ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុ គេឃើញ...
ខេត្តប៉ៃលិន ៖ លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា ខណៈដឹកនាំក្រុមការងារដើររើសសំរាម នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិទួលនិម្មិត និងភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋក្នុងតំបន់ ពេលឃើញពីសកម្មភាពពួកគាត់ដើររើសសំរាមទាំងកណ្តាលថ្ងៃក្តៅហើយ នឹងឈប់បន្តបោះចោលផ្តេសផ្តាសបន្តទៀត ។ លោកស្រីចៅសង្កាត់ មានប្រសាសន៍ទៀតថា ការធ្វើអនាម័យដើរសម្អាតថង់ប្លាស្ទិក និងសំរាមតាមដងផ្លូវជាតិលេខ៥៧នេះ គឺមានការចូលរួមពីលោកមេភូមិ អនុភូមិ...
បាត់ដំបង ៖ រសៀលថ្ងៃអាទិត្យ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត...
បាត់ដំបង ៖ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមប័ក្សពួកជាច្រើននាក់ផ្សេងទៀត ដែលបានរត់គេចខ្លួន ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះមរណ:ភាព ។ សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចក្រុមទី៤ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ ហ៊ាន វ៉ើយហុង (ហៅផ្លូច) ភេទប្រុស...