ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ដល់សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ ដែលបានប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំសិក្សា២០២០-២០២១) ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ ។ លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០.២០២១ ទូទាំងខេត្ត សរុបមានចំនួន...
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទធុនធ្ងន់ចំនួន ០២គ្រាប់ ត្រូវបានប្រទះឃើញ ខណៈដែលកម្លាំងវរសេនាតូច នគរបាលការពាព្រំដែនគោកលេខ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា – ថៃ ។ សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ ស្របពេលដែលកម្លាំងឈរជើង នៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន...
ខេត្តប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើល និងហួសចិត្តមួយ បានកើតឡើងនៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឡើងដោយ បងប្រុសកូនក្រមុំ ខឹងក្រុមតន្ត្រីមិនព្រមផ្អាកច្រៀងកំដរភ្ញៀវ ដើម្បីឱ្យខ្លួនចាក់បទរីមិច (Remix) រាំ ទាញកែវស្រាគប់អ្នកចម្រៀង ផ្អើលពេញរោងការ កាលពីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ។ ប្រភពព័ត៌មានពីភ្ញៀវចូលរួមក្នុងពិធីទទួលទានអាហារ នៃមង្គលការខាងលើ បានឱ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុ គេឃើញ...
ខេត្តប៉ៃលិន ៖ លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា ខណៈដឹកនាំក្រុមការងារដើររើសសំរាម នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិទួលនិម្មិត និងភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋក្នុងតំបន់ ពេលឃើញពីសកម្មភាពពួកគាត់ដើររើសសំរាមទាំងកណ្តាលថ្ងៃក្តៅហើយ នឹងឈប់បន្តបោះចោលផ្តេសផ្តាសបន្តទៀត ។ លោកស្រីចៅសង្កាត់ មានប្រសាសន៍ទៀតថា ការធ្វើអនាម័យដើរសម្អាតថង់ប្លាស្ទិក និងសំរាមតាមដងផ្លូវជាតិលេខ៥៧នេះ គឺមានការចូលរួមពីលោកមេភូមិ អនុភូមិ...
បាត់ដំបង ៖ រសៀលថ្ងៃអាទិត្យ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់ពីតម្រូវការ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងពិធីសំណេះសំណាលនេះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោកអភិបាលក្រុង មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត...
បាត់ដំបង ៖ កម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ក្នុងចំណោមប័ក្សពួកជាច្រើននាក់ផ្សេងទៀត ដែលបានរត់គេចខ្លួន ពាក់ព័ន្ធករណីហឹង្សាមានស្ថានទម្ងន់ទោស បណ្ដាលឱ្យជនរងគ្រោះមរណ:ភាព ។ សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចក្រុមទី៤ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួនទី១.ឈ្មោះ ហ៊ាន វ៉ើយហុង (ហៅផ្លូច) ភេទប្រុស...
ស្វាយរៀង ៖ នៅថ្ងៃច័ន្ទទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន០៧នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង១ និង៥០នាទី ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ ម៉ោង១២ និង២០នាទី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ជិត៣០០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកម្ពុជាវិញ កាលពីព្រឹកថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមច្រកអូរអន្លក់ ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង...
បាត់ដំបង ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុងកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៣ ភូមិតាស្ដា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យខាងលើនេះ បានបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋ ដែលរស់នៅលើដីចំណីភ្នំចំនួន ០៣ខ្នងផ្ទះរួមមាន ៖ ១-ផ្ទះទំហំ ៣ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី...
ប៉ៃលិន ៖ សមត្ថកិច្ចចម្រុះរួមមាន កម្លាំងនគរបាលខេត្តប៉ៃលិន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធា ប្រធានសហគមន៍ព្រៃឈើភ្នំស្រង់ និងអជ្ញាធរមូលរដ្ឋាន បានចុះពិនិត្យកំណាត់ឈើជ្រុងជាច្រើនដុំ ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ នៅរាយប៉ាយ ក្បែរជើងភ្នំស្រង់ ស្ថិតក្នុងភូមិស្រង់មានជ័យ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ការចុះពិនិត្យនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ប្រធានសហគមន៍ព្រៃឈើភ្នំស្រង់ ស្ថិតក្នុងភូមិឃុំខាងលើ ក្រោមការដឹកនាំរបស់លោក វរសេនីយ៍ទោ...