ចំពោះស្រីៗគ្នាយើង អ្វីដែលយើងញ៉ាំអាចជះឥទ្ធិពលដល់ឱកាសនៃការមានផ្ទៃពោះ ហើយអាហារដែលល្អបំផុតសម្រាប់ស្ត្រីកំពុងព្យាយាមយកកូន គឺមិនខុសគ្នានឹងអាហារសម្រាប់យើងញ៉ាំទូទៅដែរ។ ចុះអាហារល្អសម្រាប់គ្នាយើងព្យាយាមយកកូនមានអ្វីខ្លះ? យោងតាមការសិក្សារបស់អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Harvard T.H. Chan School of Public Health និង Harvard Medical School កាលពីឆ្នាំ២០២០ បានបង្ហាញថា សម្រាប់ស្ត្រីដែលព្យាយាមយកកូនដោយធម្មជាតិ (ដោយមិនប្រើ បច្ចេកវិទ្យាជំនួយបន្តពូជវេជ្ជសាស្ត្រ) វីតាមីន និងសារធាតុចិញ្ចឹមខាងក្រោមត្រូវបានផ្សារភ្ជាប់ទៅនឹងឥទ្ធិពលវិជ្ជមានទៅលើការមានកូនដូចជា៖ អាស៊ីតហ្វូលិក វីតាមីន...
ជំងឺមហារីកមានប្រមាណជា ៩,៥លានករណីនៅទ្វីបអាស៊ី ក្នុងឆ្នាំ២០២០ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក។ ក្នុងចំនួននេះ ជាង ៥លានករណី ជាជំងឺមហារីកសុដន់ មហារីកមាត់ស្បូន មហារីកពោះវៀនធំ និងមហារីកមាត់ធ្មេញ ដែលត្រូវបានរកឃើញទាន់ពេលវេលា តាមរយៈការថតរកជំងឺមហារីក។ ពិតណាស់ ទោះជាជំងឺមហារីកជាជំងឺដ៏កាចសាហាវយ៉ាងណាក្ដី យើងនៅតែអាចសង្គ្រោះជីវិតបាន ប្រសិនបើយើងធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលដំបូង។ កត្តានេះអាចផ្ដល់ឱកាសរស់រានលើសពី ៥ឆ្នាំ បើប្រៀបធៀបនឹងអ្នកដែលធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ។ ការរកឃើញជំងឺមហារីកនៅដំណាក់កាលដំបូង តាមរយៈការពីនិត្យរកជំងឺមហារីក យើងអាចបង្ការជំងឺមហារីកដោយការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលា។ ក្រុមគ្រូពេទ្យអាចរកឃើញកោសិកាមិនប្រក្រតីក្នុងរាងកាយ ដែលមិនបង្ហាញរោគសញ្ញានៃជំងឺមហារីក។ ស្របពេលជាមួយគ្នា...
សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យយើងអំពល់ទុក្ខ ខាត់ពេល និងអស់លុយដោយសារត្រូវលាបសក់ជាប្រចាំដើម្បីបិទបាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់ស្កូវទាំងអស់គ្នា! តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមកពីសារធាតុពណ៌មេឡានីនដែលបានមកពីការផលិតរបស់កោសិកាមេឡាណូស៊ីតនៅក្នុងឫសសក់។ សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះមកថ្មីទៀត ដរាបណាឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកាមេឡាណូស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។ ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំឱ្យសក់ឆាប់ស្កូវ៖ ១. កាត់បន្ថយស្រេស្ត អ្នកជំនាញបានលើកឡើងថា ការមានភាពតានតឹងយូរអង្វែងអាចបណ្តាលឱ្យយើងរលាក...
ក្រោយជាសះស្បើយពីកូវីដ-១៩ មនុស្សចាស់មួយចំនួនអាចវិវត្តទៅជាជំងឺផ្សេងៗ។ អ្នកជំនាញក៏ បានព្រមានថា ជំងឺទឹកនោមផ្អែមជាបញ្ហាសុខភាពមួយធ្ងន់ធ្ងរ ដែលអាចកើតឡើងបន្ទាប់ពីយើងបានឆ្លងវីរុសកូវីដ-១៩។ ប៉ុន្តែ យើងប្រហែលជាមិនដឹងទេថា វីរុសកូវីដ-១៩ ក៏អាចបង្កើនហានិភ័យនៃការកើតជំងឺទឹកនោមផ្អែមលើកុមារដូចគ្នា។ ការសិក្សាពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់អាមេរិក(CDC) ថ្វីត្បិតតែការសិក្សាជាច្រើនបានរកឃើញថា មនុស្សពេញវ័យដែលឆ្លងវីរុសកូវីដ-១៩ មានហានិភ័យខ្ពស់ក្នុងការវិវត្តជាជំងឺទឹកនោមផ្អែម ប៉ុន្តែការសិក្សាថ្មីមួយបានបង្ហាញថា ចំនួននៃកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទ១ បានកើនឡើង ចាប់ពីពេលដែលវីរុសនេះរាតត្បាត។ ពិតណាស់ កុមារដែលជាសះស្បើយពីកូវីដ-១៩ អាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២។ យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់នៅឡើយទេថា ជំងឺទឹកនោមផ្អែមប្រភេទ២ដែលកើតលើកុមារក្រោយជាសះស្បើយពីកូវីដ-១៩...