Connect with us

ព័ត៌មានជាតិ

សត្វក្ងោកទាំង ២០ក្បាល ត្រូវបានប្រគល់ដល់ដៃម្ចាស់ដើមវិញហើយ ក្រោយបទបញ្ជាសម្តេចតេជោ

កំពង់ឆ្នាំង៖ មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកសត្វក្ងោកទាំង២០ក្បាល ពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ ប្រគល់ជូនដល់ដៃម្ចាស់ដើមវិញហើយ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។

លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើ បានប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល៥៖២១នាទី សត្វក្ងោកត្រូវបានដឹកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ មកដល់ផ្ទះម្ចាស់ក្ងោកវិញហើយ នៅខេត្តកំពង់ឆ្នាំង នាវេលាម៉ោង ៥៖៣៣នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយអមដំណើរដោយ ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ សួនសត្វភ្នំតាម៉ៅ អាជ្ញាធរ និងបានប្រគល់ក្ងោកចំនួន២០ក្បាល ជូនម្ចាស់ក្ងោកនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។