Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ ផល ដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុកបាណន់ រៀបចំពិធីអបអរសាទរ ខួបលើកទី១១២ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធាបបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចការអភិវឌ្ឍក្នុងយុគសមយ័ឌីជីថល”

ខេត្តបាត់ដំបង! នៅព្រឹកថ្ងៃទី ០៧ ខែមីនា  ឆ្នាំ ២០២៣នេះ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានដឹកនាំក្រុមការងារនៃរដ្ឋបាលស្រុកបាណន់ រៀបចំ ពិធីអបអរសាទ រ ខួបលើកទី១១២ ទិវានារីអន្តរជាតិ០៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចការអភិវឌ្ឍក្នុងយុគសមយ័ឌីជីថល” ។

ពិធីនេះដែរប្រារព្ធធ្វើឡើងនៅបរិវេណសាលាប្រជុំស្រុកបាណន់ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់  នឹងមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  ក្រុមប្រឹក្សាស្រុក  គណៈអភិបាល ស្រុក  នាយក នាយករងរដ្ឋបាលស្រុក ប្រធាន អនុប្រធានការិយាល័យអង្គភាពក្នុងស្រុក  កងកម្លាំង ទាំង៣ ប្រភេទ ក្រុមប្រឹក្សាឃុំ ជាស្រ្តី ស្មៀនឃុំ  ជំនួយការឃុំជាស្រ្តី នាយិកា នាយិកា រង  មណ្ឌលសុខភាព មន្រ្តីចូលនិវត្តន៍ជាស្រ្តី អង្គការដៃគូរ អង្គភាពភូមិជាស្រ្តីសរុបជាង ៣០០នាក់ផងដែរ។

នាឱកាសនោះដែរ បន្ទាប់ពីលោក ស្រេង សុខា អភិបាលស្រុកបាណន់ និងលោកស្រីដែលជាអភិបាលរងស្រុក ឡើងមានចំណាប់អារម្មណ៍ និងអានសារលិខិតទាំងស្រុងរបស់ ហ្លួងម៉ែនរោត្តម មុនីនាថ សីហនុ រួចមក ឯកឧត្តម សន្តិបណ្ឌិត  សុខ ផល បានមានប្រសាសន៍លើកឡើងថា ពិធីខាងលើនេះគឺមានការប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅលើសកលលោក ហើយវា គឺ ជា ថ្ងៃ ដ៏ មាន សារៈ សំខាន់ មួយ   ដែល បាន បង្ហាញ ពី ប្រវត្តិ ដ៏ អង់ អាច របស់ ស្ត្រីនៅ លើ ពិភព លោក  ហើយត្រូវបាន ទទួលស្គាល់ និង ប្រារព្ធ ធ្វើ ច្រើនឡើងៗ នៅក្នុងបណ្តា ប្រទេស អភិវឌ្ឍន៍ និង ប្រទេស កំពុងអភិវឌ្ឍន៍ ។

ជាមួយទិវានារីអន្តរជាតិ០៨ មីនា នេះដែរអង្គការសហប្រជាជាតិ ក៏ តែងតែ រៀបចំ សន្និសីទ ជាច្រើន ក្នុង កិច្ច ព្យាយាម ជម្រុញ ឱ្យ ស្ត្រី មាន សិទ្ធិ ស្មើនឹង បុរស និង ដើម្បី ផ្តល់ឱកាសឱ្យ ស្ត្រី ចូលរួម ក្នុងសង្គម ឆាកនយោបាយ និង សេដ្ឋកិច្ច រហូតដល់ ឆ្នាំ ១៩៧៥ ត្រូវបាន ប្រកាសថា ជា ឆ្នាំ នៃនារី អន្តរជាតិ  ហើយនៅ កម្ពុជា រាជរដ្ឋាភិបាល និង អង្គការ សង្គម ស៊ីវិល ក៏ តែងតែបាន ប្រារព្ធ ទិវាអន្តរជាតិនារី យ៉ាង ផុលផុស ណាស់ដែរ ព្រោះស្រ្តីគឺជាមាតាពិភពលោក ដែលយើងត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងអោយតម្លៃទៅលើពួកគាត់ ហើយពួកគាត់ក៏ត្រូវបានចូលរួមកិច្ចការងារដូចជាបុរសផងដែរ ទាំងឆាកនយោបាយ កិច្ចការងារផ្សេងៗជាច្រើនទៀត ព្រោះថា ស្រ្តីគឺជាអ្នករួមចំណែកផងដែរជាមួយបុរសគ្រប់រូប ដូច្នេះគឺត្រូវបានទទួលនូវសិទ្ធស្មើគ្នាដូចជាបុរសផងដែរ។

បន្ទាប់ពីបានសំណេះសំណាលរួចមកឯកឧត្តម សន្តិបណ្ឌិត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ក៏បានឧបត្ថម្ភថវិកាដល់អ្នកចូលរួមចំនួន ៣៣៧នាក់ ដែលក្នុងម្នាក់ៗទទួលបាន ៥០០០០រៀល(ប្រាំមុឺនរៀល) និងសំពត់ស៊ឹងជប៉ុន០១ឈុត៕