Connect with us

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំមន្ត្រីអាវុធហត្ថខេត្តព្រះវិហារ គោរពវិញាណក្ខន្ធសពលោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ

ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការរាជអាវុធហត្ថខេត្តព្រះវិហារ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តព្រះវិហា ចូលរួមគោរពដួងវិញាណក្ខន្ធសពលោកវរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានទទួលមរណៈភាពដោយរោគាពាធកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ នៅគេហដ្ឋានសពស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងនិងខេត្តព្រះវិហារ ។

នៅក្នុងឪកាសនោះលោកមេបញ្ជាការ ក៏ដូចជា លោកមេបញ្ជាការរង នាយនាយរងអាវុធហត្ថទាំងអស់ ក៏បានសំដែងនូវការសោកស្តាយ និងអាឡោះអាល័យជាពន់ពេក ជាមួយនិងក្រុមគ្រួសារសាច់ញា្ញតិនៃសព
ដោយលោកថា ចាប់តែពីពេលនេះតទៅ គឺ យើងបានបាត់បង់ឪពុកយើង បាត់បងប្តីយើង បាត់បង់បងបាត់បង់ប្អូន ជាពិសេសពួកយើងជាមន្ត្រីកងរាជអាវុធហត្ថ ដែលជាមិត្តរួមអាវុធ ក៏បានបាត់បង់មិត្តម្នាក់បាត់បង់នូវធន់ធានមនុស្សម្នាក់ ជានាយអាវុធហត្ថម្នាក់ ដែលមានមនសិការក្នុងបុព្វហេតុជាតិមាតុភូមិនូវរាល់ភារកិច្ច ក៏ដូចជាកាតព្វកិច្ចស្នូលកន្លងមក គឺ គេតែងចាត់ទុកកិច្ចការងារសង្គមជាតិជាធំចេះគោរពវិន័យមានឆន្ទះស្រឡាញ់ការងារ បង្កើតមិត្ត មិនក្រអើតក្រទម រស់រាយរាក់ទាក់មុឺងម៉ាត់ទន់ភ្លន់ តែមិនទន់ជ្រាយ មានក្រមសីលធម៌ រស់នៅល្អរក្សាសាមគ្គីភាពផ្ទៃក្នុង ដែលចំណុចទាំងអស់នេះហើយ ជាគំរូដ៏ល្អ និងជាមរតកដ៏មានតម្លៃសម្រាប់មន្ត្រីកងរាជអាវុធហត្ថរបស់យើងជំនាន់ក្រោយ យកជាគំរូនិងអនុវត្តន៍តាមទៅថ្ងៃអនាគត់ ។

ជាកាពិតណាស់ លោកមេបញ្ជាថា ភាពសោកសង្រែង គឺតែងតែកើតមានឡើងចំពោះរូបយើងទាំងអស់គ្នា តែមុននិងក្រោយគឺគេចមិនផុត ជៀសមិនរួចនោះឡើយ។
ពីព្រោះលោកថា ធម៌ព្រះពុទ្ធលោកបានសំដែងទុកមកមិនខុសនោះទេ គឺ អនិច្ចំ ទុក្ខំ អនត្តា កើតចាស់ឈឺស្លាប់វាជាច្បាប់ធម្មជាតិ សម្រាប់មនុស្សសត្វនៅលើលោកសន្និវាសយើងនេះហើយ៕