Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ក្នុងផ្ទះ សង្ស័យខ្យល់គរ

បាត់ដំបង ៖ បុរសម្នាក់ បានដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦និង០០នាទី ថ្ងៃ​ទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលូដាច់ស្ថិតក្នុងក្រុមទី១ ភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

សពជនរងគ្រោះមានឈ្មោះ​ ខាន់ សារ៉ុម ភេទ​ប្រុស អាយុ​៤៣ឆ្នាំ​​ រស់នៅភូមិស្ពាន ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង  បានដេកស្លាប់ យ៉ាងអាណោចអាធ័ម ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យ និងបានបញ្ជាក់ថា សពជនរងគ្រោះ ពិតជាស្លាប់ដោយសារខ្យល់គរ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី