Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកគូលែន បំភ្លឺពាក់ព័ន្ធករណីលោកស្រី ទួន ចន្ទ្រា ចោទថា រាយការណ៍ជូនអភិបាលខេត្តព្រះវិហារ ខុសពីការពិតពាក់ព័ន្ធដីធ្លីឃុំស្រយង់

ព្រះវិហារ៖ បន្ទាប់ពីសារព័ត៌មានខ្មែរពិត ចុះផ្សាយពាក់ព័ន្ធករណីលោកស្រី ទួន ចន្ទ្រា ចោទថា ឈ្មោះ ប៉ែន ជឹង អភិបាលស្រុកគូលែន បានរាយណ៍ការណ៍ខុសការពិតជូនឯកឧត្តម អភិបាលខេត្ដព្រះវិហារ ធ្វើឱ្យមានការភាន់ច្រលំលើរូបលោកស្រីដែលជាជនស្លូតត្រង់។

ក្នុងសេចក្ដីបំ​ភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជូនសាធារណជន បានបញ្ជាក់ថា ពេលបក្សពួករបស់​លោកស្រីកំពុងរុះរើស្រាប់តែឈ្មោះ ប៉ែន ជឹង មកសុំលុយពីលោកស្រី ដើម្បី​បិទរឿង តែលោកស្រី​ជាស្ដ្រីមេម៉ាយមិនមានលទ្ធភាព​ ជូនតាមបំណងនៃការទាមទារ​របស់លោក ប៉ែន ជឹង ដែលធ្វើឱ្យ​លោក ប៉ែន ជឹង មិនសុខចិត្ដក៏បានធ្វើរបាយការណ៍ជូនទៅអភិខេត្តព្រះវិហារ ជា​បន្ដបន្ទាប់ ដែលការ​រាយការណ៍នោះ គឺខុស ពីការពិតទាំងស្រុង ។

នៅថ្ងៃទី​២៣ ខែតុលានេះ សារព័ត៌មានខ្មែរពិត ទទួលបានសេចក្ដីបំភ្លឺពីរដ្ឋបាលស្រុកគូលែន ដែលមានខ្លឹមសារថា ១.ចំពោះករណីលោកស្រី ទួន ចន្ទ្រា ចោទប្រកាន់លោក ប៉ែន ជឹង សុំលុយ​ពីលោកស្រី ទួន ចន្ទ្រា ដើម្បីបិទរឿង និងញុះញង់ប្រជាពលរដ្ឋឱ្យប្ដឹងតវ៉ា លោក ប៉ែន ជឹង ​ធ្វើការ​បដិសេធទាំងស្រុង ។២. ចំពោះករណីរុះរើផ្ទះសម្បែងឈូសឆាយផលដំណាំរបស់ប្រជាពលរដ្ឋ​ ស្ថិតនៅចំណុចខាងលើនៅភូមិស្រយង់ ​ឃុំស្រយង់ ស្រុកគូលែន ព្រះវិហារ ពិតជាមានការរុះរើផ្ទះ​សម្បែង និងឈូសឆាយផលដំណាំរបស់ប្រជាពលរដ្ឋពីសំណាក់លោក ស្រី ទួន ចន្ទ្រា និងបក្សពួក​របស់គាត់ពិតប្រាកដមែន។

បើយោងតាមរបាយការណ៍របស់លោក អភិបាលស្រុកគូលែន ប៉ែន ជឹង ជម្រាបជូនអភិបាល ខេត្តព្រះវិហារថា បានចុះពិនិត្យទីតាំងកន្លែងកើតហេតុ ករណីរុះរើដុតបំផ្លាញផ្ទះ និងឈូសឆាយ ផលដំណាំប្រជាពលរដ្ឋ ចំនួន ៦ខ្នងផ្ទះ រុះរើដោយឈ្មោះ ទួន ចន្ទ្រា រស់នៅខេត្តសៀមរាប ជាអ្នកបញ្ជាឱ្យរុះរើផ្ទះប្រជាពលរដ្ឋ ចំពោះផ្ទះរបស់ឈ្មោះ សូ តឿន រុះរើរួចហើយ ឆេះដោយពុំដឹងមូលហេតុ។

ទាក់ទិនហ្នឹងរបាយការណ៍របស់លោកអភិបាលស្រុកគូលែន ប៉ែន ជឹង ធ្វើជម្រាបជូនទៅឯកឧត្តម អភិបាលខេត្ដព្រះវិហារ បានពិនិត្យទីតាំងកន្លែងកើតហេតុ ករណីរុះរើផ្ទះចំនួន៦ខ្នង និងឈូសឆាយបំផ្លិចបំផ្លាញផលដំណាំប្រជាពលរដ្ឋ ​លោកស្រី ទួន ចន្ទ្រា បដិសេធ​ច្រានចោលមិនមែនជាការពិតនោះទេ ​ទាំងដែលការពិតផ្ទះមានតែ២ខ្នង(ផ្ទះធំ១) និងខ្ទម១ប៉ុណ្ណោះ ហើយលោកស្រី ទួន ចន្ទ្រា ​មិនបានឈូសឆាយ ឫដុតនោះទេ គឺរើដោយដៃទាំងអស់ ។ លោកស្រី ទួន ចន្ទ្រា បានអះអាងទៀតថា នៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣លោកស្រី រុះរើ​សំណង់ អាណាធិបតេយ្យដែលគេទុកចោលនោះ ​គឺគ្មានប្រជាពលរដ្ឋណាម្នាក់មកហាម​ឃាត់​នោះទេ ព្រោះគេដឹងថា ជាដីរបស់លោកស្រី៕

សេចក្ដីបំភ្លឺពីរដ្ឋបាលស្រុកគូលែន ដែលមានខ្លឹមសារដូចខាងក្រោម៖

 

សូមអានលិខិតបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជម្រាបសាធារណៈជន ដែលមានខ្លឹមសារដូចខាងក្រោម៖

របាយការណ៍របស់លោកអភិបាលស្រុកគូលែន ប៉ែន ជឹង ជម្រាបជូនអភិបាល​ខេត្តព្រះវិហារ ដូចខាងក្រោម៖