Connect with us

ព័ត៌មានជាតិ

បើកត្រាក់ទ័រ ភ្ជួរដីចំការដំឡូង ជាន់ប៉ះមីនតោន បណ្តាលអោយផ្ទុះ រងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈបើកត្រាក់ទ័រភ្ជួរដី ក្នុងចំការដំឡូងជាន់ប៉ះមីនតោន បណ្តាលអោយផ្ទុះឡើង នៅវេលាម៉ោង ៩និង២០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោក កែវ វិបុល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុង បានអោយដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ភន ភេទ ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅក្នុងក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង បានបើកត្រាក់ទ័រភ្ជួរដីក្នុងចំការដំឡូង ក៏ស្រាប់តែជាន់ប៉ះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (មីនតោន) ដែលសល់ពីសម័យមុន បណ្តាលអោយផ្ទុះរងរបួសធ្ងន់ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខទាំងស្រុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅដល់ និងបានដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ ៕
ដោយ ៖ សាលី