Connect with us

ព័ត៌មានជាតិ

ជិះម៉ូតូឡើងវ៉ាជែងមិនប្រយ័ត្ន ជ្រុលបុកម៉ូតូកង់បី(PASS APP) បើកបត់ឆ្វេង បណ្តាលអោយរងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឡើងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូកង់បី(PASS APP) បើកបត់ឆ្វេងពេញ ទំហឹងនៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចរង្វង់មូលដៃប្រាំបី ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បី(PASS APP)ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AT-8802បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានម៉ូតូវ៉េវពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង1AI-0355បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាឡើងវ៉ាជែងមិនប្រយ័ត្នក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលអោយរងរបួសជើង(ធ្ងន់ធ្ងរ)។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលភ្លាមៗនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានសមត្ថកិច្ចជំនាញចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕
ដោយ ៖ សាលី