Connect with us

ព័ត៌មានជាតិ

បើកម៉ូតូលឿន ជ្រុលបុករថយន្តដែលកំពុងឆ្លងផ្លូវ បណ្តាលអោយដួលរងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរ ជិះម៉ូតូបុករថយន្ត ដែលកំពុងឆ្លងផ្លូវនៅវេលាម៉ោង ១០និង៥០នាទី ថ្ងៃទី១០ ខែមករា ឆ្ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក CAMRY ពណ៌ស្ក មួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ.2R.5745 បើកបរដោយស្ត្រីម្នាក់ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះស្រាប់តែមានម៉ូតូ YAMAHA ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1R.1503 បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីកើតទៅលិច និងបានជ្រុលចង្កូតទៅបុករថយន្តពេញទំហឹងបណ្តាលអោយ ស្ត្រីអ្នកបើកបររថយន្តភ័យសន្លប់ និងម្ចាស់អ្នកបើកបរម៉ូតូរងរបួសធ្ងន់​ ចំណែកមធ្យោបាយទាំងពីររងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុ និងដឹកបញ្ជូនជនរងគ្រោះ​ទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី