Connect with us

ព័ត៌មានជាតិ

អនុគណក្រុងប៉ោយប៉ែត រត់ចោលពិធីលាចាកសិក្ខាបទទាំងកណ្តាលយប់ បន្ទាប់ពីត្រូវស្រ្តីម្នាក់ប្តឹងពីបទ រំលោភសន្ថវៈ បន្សល់នូវបំណុលជាង៦មុឺនដុល្លា

ប៉ោយប៉ែត ៖ នៅមិនប៉ុន្មានម៉ោងទៀតផង ពិធីលាចាកសិក្ខាបទ(សឹក) របស់អនុគណក្រុងប៉ោយប៉ែត និងជាចៅអធិការវត្តស្ទឹងបត់ ព្រះនាម ប៉ុក ចំរើន ដែលរងបណ្តឹងពីស្រ្តីម្នាក់ ប្តឹងពីបទ រំលោភសេពសន្ថវៈនឹងត្រូវបញ្ចប់កម្មវិធីនៅព្រឹកម៉ោង៦ ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ ស្រាប់តែមិនទាន់បានធ្វើពីធីបញ្ចប់ផង ក៏ផ្ទះការឆោឡោ ថា បាត់លោកមិនដឹងទៅណា ខណៈពិធីនេះបានដំណើរការបានពាក់កណ្តាលហើយ ចាប់ពីម្សិលមិញ ។

ការរត់ចោលនេះ បានបន្សល់នូវបំណុលជំពាក់ថ្លៃកសាងវត្ត ជាង៦មុឺនដុល្លា ដើម្បីអោយព្រះគ្រូចៅអធិការ អាចរ្យគណៈកម្មាការវត្តថ្មី ជាអ្នកទទួលខុសត្រូវដោះស្រាយសងបន្ត ទាំងមិនមានបញ្ជីចំណូលចំណាយ ពីការកសាងវត្ត ដែលត្រូវបានពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាង និងកំពុងធ្វើអោយម្ចាស់បំណុល ដែលវត្តជំពាក់ និងមេជាងទទួលម៉ៅការកសាងក្នុងវត្ត ជួបបញ្ហាយ៉ាងខ្លាំង ។

ជុំវិញការរត់គេច មិនសឹកទៅតាមកម្មវិធី ដែលបានគ្រោងទុកនេះ គេពុំដឹងថាមកពីមូលហេតុអ្វីឡើយ។តែបើតាមការអោយដឹងពីប្រភពនានា ដែលដឹងរឿង អំពីការប្តឹងរបស់ស្រ្តីម្នាក់ ពីបទ រំលោភសេពសន្ថវៈ បាននិយាយថា ការរត់របស់លោក អាចខ្លាចពេលដែលសឹករួច ត្រូវគេចាប់ខ្លួន ។ ដោយឡែកបើតាមមន្រ្តីសង្ឃ ដែលនិមន្តចូលរួមក្នុងកម្មវិធីសឹក លោកបានមានសង្ឃដីការថា តាមបែបសាសនា ការដែលរត់គេចបែបនេះ គឺ ក្លាយខ្លួនជាបុថុជ្ជន មានន័យថាជនធម្មតា។

ក្រោយការរត់គេចមិនសឹកតាមកម្មវិធី មន្រ្តីសង្ឃដឹកនាំដោយព្រះសមណញាណ ណាប់ មុឺន ជាព្រះវិជយានុរ័ត្ន បាឡាតគណខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីព្រះគ្រូវិន័យធរអនុគណក្រុងប៉ោយប៉ែត និងប្រធានការិយាល័យធម្មការក្រុងប៉ោយប៉ែត បានធ្វើការត្រួតពិនិត្យកុដិលោកចៅអធិការ និងបានយកត្រាអនុគណប៉ោយប៉ែត និងត្រាចៅអធិការវត្តស្ទឹងបត់ប្រគល់ជូនព្រះអង្គបាឡាតគណបន្ត អោយមេគណរក្សាទុក និងធ្វើកំណត់ហេតុសម្ភារៈ និងរបស់របរវត្តទៅតាមនីតិវិធីរបស់មន្រ្តីសង្ឃ ៕