Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង បណ្តាលអោយរងការខូចខាតយ៉ាងដំណំ

បាត់ដំបង ៖ ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ខាងកើតផ្សារណាត់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AJ-1158 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជិះចូលស្តាំដើម្បីគេចម៉ូតូកង់បីដែលឈប់នៅលើផ្លូវ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1W-7728 បើកបរដោយស្ត្រីម្នាក់ ដឹកក្មេងប្រុសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូងនិងបានគេចម៉ូតូកង់បីដូចគ្នា តែចូលគន្លងស្តាំខាងម៉ូតូឃ្លិចក៏ជ្រុលបុកគ្នាពេញទំហឹងបណ្តាលអោយរងការខូចខាតទាំងសងខាង តែសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស គឺគ្រាន់តែរបួសស្រាលបន្តិចបន្តួចប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានប្រកែកគ្នាយកត្រូវរៀងខ្លួនរហូតជិត០១ម៉ោង ទើបសម្រេចហៅសមត្ថកិច្ចនគរបាលជំនាញចុះមកធ្វើការវាស់វែង ចុងក្រោយភាគីទាំងសងខាងបញ្ចប់គ្នាត្រឹមយកម៉ូតូទៅធ្វើរៀងៗខ្លួន ៕
ដោយ ៖ សាលី