Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាបណ្តាលអោយបុរស០២នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍ ម៉ូតូ០២គ្រឿងបុកគ្នានៅវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅខាងជើងរង្វង់មូលដៃប្រាំបី ក្បែររោងម៉ាស៊ីនទឹកកក ស្ថិតក្នុងភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពបានប្រាប់ថា មុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1U-8939 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកស្កុបពី ពណ៌ក្រហម ពាក់ផ្លាកលេខ សៀមរាប 1AR-6935 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបន្តិច ក៏ជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង០២នាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕
ដោយ ៖ សាលី