Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ៖ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ

ខេត្តបាត់ដំបង! ថ្លែងក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវក្រាលបេតុងសរសៃដែកប្រវែង ៣.៤១០ម៉ែត្រ និងទទឹង ៧ម៉ែត្រ តាមបណ្តោយស្ទឹងសង្កែត្រើយខាងកើត ចាប់ពីចំណុចគល់ស្ពាន ១៣មករា រហូតដល់ផ្លូវលេខ ១៥៥(ស្ពានខ្វែងឆ្លងកាត់ភូមិវត្តតាមិម និងភូមិបោះពោធិ៍ ឃុំអូរដំបង១ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

ហើយក្នុងនោះដែរសម្រាប់ខេត្តបាត់ដំបងមានសម្តេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកបានយកចិត្តទុកដាក់ខ្លាំងណាស់ដើម្បីជួយគាំទ្រការកសាងខេត្តបាត់ដំបងនៅលើគ្រប់វិស័យ មិនថាតែផ្លូវថ្នល់នោះទេ មានទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានសាលារៀន និងមន្ទីរពេទ្យជាដើម។

បន្ថែមពីនេះឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវទៅដល់លោកអភិបាលស្រុក ក៏ដូចជាលោកមេឃុំចៅសង្កាត់ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើយ៉ាងបើកផ្លូវអោយបានធំ បើទោះបីថ្ងៃនេះយើងមិនទាន់មានលទ្ធភាពធ្វើ ថ្ងៃក្រោយយើងនឹងអាចមានលទ្ធភាពធ្វើ  និងមួយវិញទៀតធ្វើយ៉ាងម៉េចត្រូវគិតគូរទៅលើបងប្អូនដែលរស់នៅតាមដងស្ទឹងកុំអោយមានសំណង់មិនរៀបរយកើតឡើងនៅក្នុងទឹកដីនៃស្រុកសង្កែបន្តទៅទៀត មានចាស់ត្រូវពិនិត្យ មានថ្មីកុំអោយកើតឡើង បើកើតឡើងនៅក្នុងឃុំណា ក្រុមប្រឹក្សាឃុំនោះត្រូវទទួលខុសត្រូវ ហើយបើបងប្អូនរស់នៅតាមដងស្ទឹងហើយដាច់ខាតមិនអោយពង្រីកជាសំណង់រឹង មិនអោយធ្វើថែម និងមិនអោយមានចោលសំរាមតាមក្រោមផ្ទះ ឬចោលក្នុងទឹកដាច់ខាត។