បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ការងារជំនាញ សន្តិសុខ ព្រហ្មទណ្ឌ ដើម្បីត្រៀម បង្ការ ទប់ស្កាត់ និងរក្សាសុខសន្តិសុខ ក្នុងភូមិសាស្ត្រខេត្ត ។ ពិធីនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍...
ភ្នំពេញ ៖ ដើម្បីបង្កើនសមត្ថភាពជំនាញឌីជីថលស្របតាមតម្រូវការទីផ្សារ សារព័ត៌មាននៅកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានលើកទី៣ ស្ដីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» ។ វគ្គបណ្តុះបណ្តាលខាងលើ មានរយៈពេល២ថ្ងៃ គឺ ថ្ងៃទី០៥ និងទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលវគ្គបណ្តុះបណ្តាលនេះ ធ្វើនៅវិទ្យាស្ថានអភិបាលកិច្ចឌីជីថលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។...
បាត់ដំបង ៖ ជនសង្ស័យជាចោរលួចគោ០១នាក់ ក្នុងចំណោមប័ក្សពួកគ្នា០៣នាក់ ត្រូវបានពលរដ្ឋចាប់បានខណៈពេលកំពុងលួចគៀងគោប្រជាពលរដ្ឋចូលឡាន នៅវេលាម៉ោង០១និង៣០រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចម្ការមៀន ជាប់នឹងផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ ប្រភពពីប្រជាពលរដ្ឋ ដែលជាម្ចាស់គោ បានអោយដឹងថា នៅថ្ងៃកើតហេតុខ្លួន បានបញ្ចេញគោ០៦ក្បាល យកទៅចងអោយស៊ីស្មៅ នៅចំណុចភូមិសាស្ត្រខាងលើ លុះក្រោយមកបាត់មិនឃើញ ក៏នាំគ្នាពីរនាក់ប្តីប្រពន្ធជិះម៉ូតូស្វែងរក ក៏ប្រទះឃើញជនសង្ស័យម្នាក់...
បាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទឺ១ សហការជាមួយកម្លាំងការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះប្រតិបត្តិការបង្ក្រាបករណីឃាតកម្ម (ប្រើដំបងនិងពូថៅ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចដំណាក់ដង្កោ ស្ថិតក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឌឿន ចន្ត្រា...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅសាលាខេត្តប៉ៃលិន កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការអនុវត្តការងារអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូល នីធិក្រុង-ស្រុក និងឃុំ-សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍនៅមូលដ្ឋាន និងផ្តល់សេវ៉ាសាធារណៈនានា ជូនដល់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ។ លោកជំទាវ បាន...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានមានប្រសាសន៍រំពឹងទុកថា ក្មួយៗ ដែលបានប្រឡងជាប់និទ្ទេសA ក្នុងឆ្នាំនេះ នឹងក្លាយជាធនធានដ៏មានតំលៃ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ នាពេលអនាគត ។ ការណ៍នេះ គ្រាដែលលោកបានជួបសំណេះសំណាលនិងផ្តល់រង្វាន់ ម៉ូតូដល់សិស្សដែលបានប្រឡងជាប់និទ្ទេសA ក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំនួន១៧នាក់ នៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ។ លោក វ៉ី...
បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារឰទិវាអបអសាទរ ខួបអនុស្សារីយ៍លើកទី៤៥ នៃកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២-ធ្នូ-២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អង្គមិទ្ទិញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិត របស់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវបាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត នៅតែបន្តបរិច្ចាគ បាយ ម្ហូប សម្លៀកបំពាក់ ដល់ «ផ្ទះបរិច្ចាគ» ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដើម្បីផ្តល់អោយទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត យកទៅបរិភោគ និងប្រើប្រាស់ ។ ជាមួយនិងផ្ទះបរិច្ចាគនេះ សប្បុរសជន ក៏អាចយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគ បរិភោគ យកមកដាក់ចូលរួមក្នុងផ្ទះបរិច្ចាគនេះបាន ហើយបងប្អូនដែលមានជីវភាពខ្វះខាត...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នៅបរិវេណសាលា វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ស្ថិតនៅក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ យោងតាមរបាយការណ៍លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន...
ព្រះវិហារ៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ស្នើឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់ក្រមសីលធម៌មិនត្រូវយកគំនិតច្រណែនឈ្នានីសដែលនាំឲ្យបាត់បង់នូវតំលៃវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។ នេះជាប្រសាសន៍ផ្ដាំផ្ញើក៏ដូចជាការដាស់តឿនរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លើកឡើងទៅកាន់បងប្អូនក្រុមអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ក្នុងពិធីជួបជុំ និងពិសារអាហារ នាព្រឹកថ្ងៃទី៣ ខែធ្នូ ម្សិលមិញនេះ។ ក្នុងពិធីនោះដែរលោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានលើកឡើងថា កន្លងមករាល់សកម្មភាពរបស់បងប្អូនអ្នកសារព័ត៌មានយើងមួយចំនួនតូចគឺបានប្រើប្រាស់សិទ្ធិ ឬក៏តួនាទីរបស់ខ្លួនលើសពីបន្ទាត់ក្រហម នៃមុខវិជ្ជាជីវៈរបស់ខ្លួន ដែលចំណុចទាំងនេះហើយ ក្នុងនាមយើងជាអ្នកសារព័ត៌មានត្រូវដកខ្លួនថយក្រោយមួយជំហានវិញ។ បន្ថែមពីនោះលោកមេបញ្ជាការ ក៏បានធ្វើការណែនាំទៅដល់បងប្អូនក្រុមអ្នកសារព័ត៌មានមុននឹងចុះផ្សាយនូវរឿងអ្វីមួយត្រូវប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈក្រមសីលធម៌។ ក្នុងនាមយើងជាអ្នកសារព័ត៌មានត្រូវមានសតិសម្បជញ្ញៈត្រិះរិះពិចារណាគឺមិនត្រូវយកគំនិតច្រណែនឈ្នានីសទៅលើអ្នកដទៃហើយចុះផ្សាយមួលបង្កាច់បង្ខូចដល់កិត្តិយសរបស់អ្នកដ៏ទៃ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន...