បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានអញ្ចើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ លើកទឹកចិត្តជូនសិស្សានុសិស្សដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានជីវភាពខ្វះខាតចំនួន០៩នាក់ មកពី០៤ក្រុងស្រុក ផ្សេងគ្នានៃខេត្តបាត់ដំបង ។ នាឱកាសនោះ ឯកឧត្តម សុខ លូ បាននាំប្រសាសន៍កោតសរសើរចំពោះសិស្សានុសិស្ស ទោះបីជាមានជីវភាពក្រីក្រក៏ដោយ ក៏មានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ បូកផ្សំជាមួយនឹងការជំរុញបន្ថែមពីលោកគ្រូ...
កំពង់ស្ពឺ ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមលោក ថោ ជេដ្ឋា បានថ្លែងថា គម្រោងស្តារនិងកែលម្អឡើងវិញ ប្រពន្ធ័ស្រោចស្រព និងប្រពន្ធ័ដោះទឹកខាងលិចទន្លេសាប និងភាគនិរតីរាជធានីភ្នំពេញ នឹងដើរតួយ៉ាងសំខាន់ ក្នុងការផ្គត់ផ្គង់ទឹកស្រោចស្រព ដល់ការងារបង្កបង្កើនផល កាត់បន្ថយទឹកជំនន់ និងការប្រើប្រាស់ទឹកប្រចាំថ្ងៃ សម្រាប់ប្រជាកសិករ នៅក្នុងតំបន់គម្រោង ។ ការលើកឡើងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គម្រោងស្តារ និងកែលម្អឡើងវិញប្រពន្ធ័ស្រោចស្រព និងប្រពន្ធ័ដោះទឹកខាងលិចទន្លេសាប (CP-P11&CP-P23) និងពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងស្តារ...
បន្ទាយមានជ័យ ៖ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអរសាទរទិវា ជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៣ ដែលបានរៀបចំធ្វើឡើងនៅស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការចូលរួមពីសំណាក់លោកជំទាវ ឆាន់ ចាន់សោភា អនុប្រធាន តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ។ បើតាមរបាយការណ៍សង្ខេបរបស់ លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាបានបញ្ជាក់ថា ក្រុមយុវជននិងអ្នកស្ម័គ្រចិត្តទាំងអស់...
បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ ចុះធ្វើការឡោមព័ទ្ធឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាមនុស្សបែកថ្នាំ ក្រោយរូបគេបានចាក់សោរបង្ខាំងប្អូនស្រីបង្កើត ដែលកំពុងពរពោះម្នាក់ទុកក្នុងផ្ទះ និងកាន់កាំបិតខ្វែវដើរបំភ័យអ្នកស្រុក ។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង២០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ ខៀវ សារិទ្ទ ហៅ ពោយ ភេទប្រុស...
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ច ប្រជុំសាមញ្ញលើកទី៥៤ អាណត្តិទី៣ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក...
បាត់ដំបង ៖ បុរសជាគ្រូពេទ្យម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកពេញទំហឹង នៅវេលាម៉ោង ០៦និង៤០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយហៃវ៉េ ត្រង់ចំណុចផ្លូវបំបែកបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាក PCX ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង...
បាត់ដំបង ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូក្នុង ស្ថានភាពស្រវឹង ហើយល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តខាងមុខដែលកំពុងឆ្លងផ្លូវ នៅវេលាម៉ោង ២០និង៤៥នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចគល់ស្ពានថ្មថ្មី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត morning ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ...
បាត់ដំបង ៖ យុវជនម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តបានសម្រេចបញ្ចប់ជីវិត ដោយយកខ្សែគោចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេកបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ លិត ផលលាប ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Q-9567 បើកបរដោយស្ត្រីម្នាក់...
បន្ទាយមានជ័យ ៖ មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យ ចេញលិខិតបំភ្លឺជាផ្លូវការ ប្រតិកម្មឆ្លើយតបទៅការចុះផ្សាយបែបទស្សនៈ និងប្រភព គ្មានឈ្មោះ គ្មានតំណែង តួនាទីជំនាញ តាមបណ្តាញសង្គមរបស់សារព័ត័មាន CHK news ដែលចោទប្រកាន់ថា លោក ប៉ាង វណ្ណាសេដ្ឋ ជាប្រធានមន្ទីរច្រើនឆ្នាំមកហើយ បានប្រព្រឹត្តអំពើពុករលួយ កេងបន្លំថវិកាជាតិ ។ សូមអានសេចក្តីលំអិតទាំងស្រុង ដូចខាងក្រោម ៖