បាត់ដំបង ៖ កម្លាំងផ្នែកជំនាញយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ក្នុងចំណោមប័ក្សពួក០៧នាក់នៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពួកគេធ្វើសកម្មភាពកាប់ច្រឡំទៅលើយុវជន០២នាក់អោយរងរបួស ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ១-ឈ្មោះ ឆូន ខេន ហៅ បឺត ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ ហង្ស ផាន់ណា ភេទប្រុស អអាយុ២០ឆ្នាំ,...
បាត់ដំបង ៖ យោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវ ព័ត៌មានសន្តិសុខ លោកវរសេនីយ៍ទោ ជា តារានាយសេនាធិការរង និងលោកវរសេនីយ៍ទោ សុខ សារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង...
បាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច បានចាត់អោយលោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បន្តចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តភូមិកូនខ្លុង ឃុំព្រៃតូច...
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោក Moon chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ខាងត្បូង ប្រចាំខេត្តសៀមរាប បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ ការជួបសម្តែងការគួរសមនេះ ក្រោមការទទួលស្វាគមន៍ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយអស់លោកស្នងការរង និងសហការី ជាច្រើនរូបទៀត ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង...
បាត់ដំបង ៖ បុរសវ័យ៥០ឆ្នាំម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបន្ទប់លំនៅឋានមួយកន្លែង ស្ថិតក្នុងក្រុមទី០៨ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយមិនដឹងមូលហេតុ ។ លោកស្រី សួស សារីម អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀន ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យស់ សាវឿន...
បាត់ដំបង ៖ កុដិ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវត្តពោធិ៍រតនារាម ហៅវត្តស្វាយប្រគាប ស្ថិតក្នុងភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។ សមត្ថកិច្ច បានអោយដឹងថា កុដិដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់សង្ក័សី (ឆេះអស់ទាំងស្រុង)រួមជាមួយសម្ភារខូចខាតមាន ៖លុយដុល្លាចំនួន...
កំពង់ស្ពឺ ៖ យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិ ទិញស្រារបៀរផឹកជាមួយគ្នារួចយកកាំបិតចុងស្រួចវែង ចាក់សម្លាប់ប្លន់យកម៉ូតូ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង៤០យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវអប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់ វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ នគរបាលក្រុងឧដុង្គម៉ែជ័យ បានឱ្យដឹងថា មានយុវជនពីរនាក់បានជួបជុំគ្នាផឹកស៊ី ហើយក្រោយឃើញជនរងគ្រោះរាងស្រវឹងបន្តិច ជនបង្កក៏បានយកកាំបិតចុងស្រួចធ្វើសកម្មភាព អារក និងចាក់សម្លាប់ជនរងគ្រោះតែម្តង...
បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ត្រី សំ វិឡុង ដែលជាមេបញ្ជាការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ០២នាក់ជាបន្តបន្ទាប់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ត្រី សំ វិឡុង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះ ជំហានទីមួយធ្វើឡើងនៅវេលាម៉ោង ២១និង៥០ នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្រុមទី២២ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង...
បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រួមនិងកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិមានភូមិថ្មី ភូមិវត្ត និងភូមិកណ្តាល ឃុំសំរោង ស្រុកអូរជ្រៅ ។ ពិធីនេះក៏មានលោក លោកស្រី អភិបាលរងស្រុក ប្រធាន.អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបី និងប្រជាពលរដ្ឋ...
បាត់ដំបង ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាលួចនិងអ្នកទទួលផលចោរកម្ម ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ព្រះ ធ្វេីការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ រួមមាន ៖ ១-ឈ្មោះ ឈួម សុភី...