(បាត់ដំបង) ដោយក្តីអាណិតស្រលាញ់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោយទទួលបានពត៌មានពីបណ្តាញសង្គម នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានចាត់ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងនិងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿង ឧបភោគបរិភោគ សម្ភារប្រេីប្រាស់ និងថវិកា ផ្តល់ជូនដល់គ្រួសារកុមារីជាសិស្សថ្នាក់ទី៧ (ថ្មី) ដែលបណ្តាយសង្គមផ្សព្វស្តីពីខ្សែជីវិតដែលមានពុកឈ្មោះ ចក់ អ៉ីម...
បន្ទាយមានជ័យ៖ មានប្រជាពលរដ្ឋជាង៣ម៉ឺននាក់នៃថ្ងៃដំបូងនៃពិធីប្រណាំងទូកដែលរដ្ឋបាលខេត្តបន្ទាយមានជ័យបានរៀបចំនៅស្ទឹងសិរីសោភ័ណ ក្រោយសាកលវិទ្យាល័យជាតិមានជ័យដើម្បីចូលរួមអបអរសារទរព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ។ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យតំណាងអនុគណៈកម្មការការបច្ចេកទេសនៃគណ:កម្មាធិការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តបន្ទាយមានជ័ងបានអោយដឹងថា ពិធីប្រណាំងទូកនេះបានធ្វើឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ដោយមានទូកងចំនួន២៨ទូក មកពីបណ្តាវត្តនានា ក្នុងស្រុក ក្រុង របស់ខេត្ត ក្នុងនោះទូក “ង” ចំណុះ...
(បាត់ដំបង)! កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ សាលាបឋមសិក្សាវត្តលៀប ស្ថិតក្នុងភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានធ្វើពិធីចែកប័ណ្ណសសើរ និងរង្វាន់លើកទឹកចិត្តដល់សិស្សក្រីក្រនិងពូកែ ក្រោមអធិបតីភាព ព្រះយសបាលកោសល គឹម សៀង ចៅអធិការវត្តវិភទ្ទសច្ចារាម(ហៅវត្តលៀប) លោក កុក ហាន ចៅសង្កាត់ចំការសំរោង និងសប្បុរសជន មានលោកជំទាវ ប៊ន់លី ពៅចិន្តា ផងដែរ។ នាឱកាសនោះ បន្ទាប់ពីលោកស្រី អ៊ុន...
ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន ទេសរដ្ឋមន្ត្រី កាលពីរសៀល ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣បានអញ្ជើញ ពន្លត់ ភ្លើងជ័យ ដើម្បីបិទ ពិធីបុណ្យ រំ ឮ ក ខួប ទិវា ឯករាជ្យ ជាតិ លើក ទី ៧០ ដែល...
បាត់ដំបង ៖ រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកខ្លាំងមួយភាំងក៏បានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញអន្តរាគមន៍ជួយទាំងកណ្តាលយប់អធ្រាត្រនៅវេលាម៉ោង ១ និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពពីស្ត្រីដែលជាប្រពន្ធអ្នកបើកបរបានប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់ខ្លួនឈ្មោះ ប៉ង វីឡា អាយុ៤១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានបើករថយន្តដឹកស្រូវមួយគ្រឿងចំណុះ ១៣តោនចេញពីភូមិសាស្ត្រដែលទើបប្រមូលទិញបានក្នុងទិសដៅពីលិចទៅកើត គោលបំណងដើម្បីយកចូលរោងម៉ាស៊ីននៅក្នុងស្រុកឯកភ្នំ ខណៈដែលកំពុងបើកបរប្តីងងុយដេក...
ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំ និមន្តព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងខេត្តជាង២ពាន់នាក់ ប្រារព្ធមិទ្ទីញអបអរសាទរ...
(បាត់ដំបង)! យ៉ាងហោចមានមនុស្ស០២នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូពីរគ្រឿងប៉ះគ្នាពេញទំហឹងនៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាក CLICK ពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង1AD-1130 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់វ័យខ្ទង់៦០ឆ្នាំ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងបានចាប់ហ្រ្វាំងដៃក៏បណ្តាលអោយដួល ភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀតម៉ាកTODAYពណ៌ក្រហម ពាក់ផ្លាកលេខសៀមរាប 1AO-3209 បើកបរដោយបុរសវ័យចំណាស់ម្នាក់...
ត្បូងឃ្មុំ ៖ មានប្រសាសន៍លើកឡើងនាឱកាសនោះ លោក ពាង ណារិទ្ធ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿងថ្កុំថ្កើងដែលត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងចំបងដើម្បីរំលឹកអំពីកម្លាំងមហាសាមគ្គីជាតិទាំងមូលដែលដណ្តើមបានទាំងស្រុងនូវឯករាជ្យដ៏ពិតប្រាកដពីអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លា នៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នៃយើងទាំងអស់គ្នា ។ ជាមួយគ្នានេះ ការរំលឹកខួបអនុស្សាវរីយ៍នេះបានប្រព្រឹត្តទៅទន្ទឹមពេលជាមួយគ្នានិងទិវាកំណើតកងយោធពលខេមរភូមិន្ទក្នុងស្មារតីចងចាំជានិច្ចមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់វីរយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋយើងនៅគ្រប់ទិសទី ដែលបានពុះពារ តស៊ូ...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ លាង គឹមស្រ៊ាន់ ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខលោកព្រិន្ទបាលឯក ហួរ ខេមរិន្ទ បុគ្គលិកនៃមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដែលមានជំងឺរលាកពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។...
ព្រះវិហារ ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក យី សេងខាន់ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រះវិហារ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសក យុន ផឹង ដែលត្រូវជាឪពុកបង្កើតលោក យុន សោភ័ណតារា ទីប្រឹក្សាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រះវិហារ នៅភូមិគោកបេង...