បន្ទាយមានជ័យ ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ សហការជាមួយរតនាគារខេត្ត កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានធ្វើការប្រជុំផ្សព្វផ្សាយ នូវសារាចរណែនាំលេខ០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី ចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ទៅការអនុវត្តចំណូលចំណាយថវិកាជាតិឆ្នាំ ២០២៣ តាមមន្ទីរជំនាញ ។ លោក បឹង គឹមសុឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានលើកឡើង ពីសារាចរណែនាំលេខ ០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
(បាត់ដំបង)! អគ្គិភ័យមួយបានឆាបឆេះផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង២៤និង០០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី០២ ភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៧ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងក្ដារ រនាបក្ដារ ដែលមានម្ចាស់ឈ្មោះ រុន រីន ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រួម នឹងសម្ភារៈខូចខាតមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១សន្លឹក,កាតចាក់វ៉ាក់សាំង០១សន្លឹក,ឆេះកាតគ្រីម៉ូតូ០១សន្លឹក-ឆេះរទេះគោ០១គ្រឿង...
កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានធ្វើការណែនាំទៅដល់ប្រជាពលរដ្ឋពិសេសស្ត្រីមេផ្ទះឱ្យបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ ដើម្បីលើកកម្ពស់បរិស្ថានស្អាតនៅក្នុងខេត្ត។ការណ៍នេះធ្វើឡើងគ្រាដែលដឹកនាំមន្ត្រីរាជការចំណុះមន្ទីរជុំវិញវិញខេត្ត សិស្សានុសិស្សប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា និង យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ផ្លាស់តិចទេ “ថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣នៅបរិវេណវេទិការខេត្តកំពង់ស្ពឺ។ លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានឱ្យដឹងថាដើម្បីកាត់បន្ថយកម្រិតនៃការប្រើប្រាស់ថង់ប្លាស្ទិកឱ្យមកនៅត្រឹមអប្បរមា មន្ទីរបានសហការជាមួយរដ្ឋបាលក្រុង ស្រុកបានរៀបចំយុទ្ធនាការផ្សព្វផ្សាយកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកទៅដល់ប្រជាពលរដ្ឋនិងសិស្សានុសិស្សនៅតាមសាលារៀន។ដោយក្នុងនោះចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃនេះ ការផ្សព្វផ្សាយបានធ្វើលើ៥ក្រុង-ស្រុករួចហើយគឺក្រុងច្បារមន ក្រុងឧដុង្គម៉ែជ័យ ស្រុកសំរោងទង ស្រុកសាមគ្គីមុនីជ័យ និងស្រុកថ្ពង...
(បាត់ដំបង)កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៤៧២គ្រួសារ រស់នៅក្រុងស្រុកចំនួន៤រួមមាន!ក្រុងបាត់ដំបង ស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកបាណន់ ។ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់អំំណោយនាពេលនេះដែរ...
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាអំពាវនាវ ដល់បង ប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ ចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគដែលរដ្ឋបាលខេត្តបានធ្វើរួចដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។...
បន្ទាយមានជ័យ ៖ ជនសង្ស័យ ជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ប៉ាក់ទីផាន វ៉ាឡាមីត (PATIAN WARAMIT) ហៅ អូម ភេទប្រុស...
(បាត់ដំបង)! នៅដើមត្រីមាសទី៤នេះ មានភ្លៀងធ្លាក់ខ្លាំងស្ទើរគ្រប់ទីកន្លែង ធ្វើឲ្យមានផលប៉ះពាល់ដល់ស្រែ ចំការ និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ជាក់ស្តែងនៅព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជួយសម្រាលការលំបាកផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងរហ័សចំនួន ៥៣៨គ្រួសារ រស់នៅស្រុកបវេល...
(បាត់ដំបង)! នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់ក្រុមកីឡាករទូកងរខ្នាតអន្តរជាតិដែលមានឈ្មោះ (សាធារណៈការសជ័យ បារមីកំចាយមារ )ដែលត្រៀមហាត់សមដើម្បីចូលរួមប្រណាំងនៅស្ទឹងសង្កែក្នុងឱកាសនៃពិធីបុណ្យចេញព្រះវស្សានាថ្ងៃខាងមុខនេះ។ ក្នុងឱកាសជួបសំណេះសំណាលនាព្រឹកនេះដែរ លោក ព្រួញ រិទ្ធថា បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនផ្តល់ជូនដល់ក្រុមកីឡាករ និងបានណែនាំជម្រុញអោយក្រុមកីឡាករទូកងរ(សាធារណៈការសជ័យ បារមីកំចាយមារ )ទាំងអស់អោយប្រឹងប្រែងសមហ្វឹកហាត់ មុននិងឈានដល់ការប្រកួត ដើម្បីអោយស្គាល់ខ្សែទឹកខាងក្នុង និងខ្សែទឹកខាងក្រៅ ជាពិសេសណែនាំអោយពួកគាត់ថែទាំសុខភាព...
ព្រះវិហារ៖ បន្ទាប់ពីសារព័ត៌មានខ្មែរពិត ចុះផ្សាយពាក់ព័ន្ធករណីលោកស្រី ទួន ចន្ទ្រា ចោទថា ឈ្មោះ ប៉ែន ជឹង អភិបាលស្រុកគូលែន បានរាយណ៍ការណ៍ខុសការពិតជូនឯកឧត្តម អភិបាលខេត្ដព្រះវិហារ ធ្វើឱ្យមានការភាន់ច្រលំលើរូបលោកស្រីដែលជាជនស្លូតត្រង់។ ក្នុងសេចក្ដីបំភ្លឺរបស់លោកស្រី ទួន ចន្ទ្រា ជូនសាធារណជន បានបញ្ជាក់ថា ពេលបក្សពួករបស់លោកស្រីកំពុងរុះរើស្រាប់តែឈ្មោះ ប៉ែន ជឹង មកសុំលុយពីលោកស្រី ដើម្បីបិទរឿង តែលោកស្រីជាស្ដ្រីមេម៉ាយមិនមានលទ្ធភាព ជូនតាមបំណងនៃការទាមទាររបស់លោក ប៉ែន...
ប៉ៃលិន ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិន បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នា ដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ ។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាន មួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកជំទាវ បាន ស្រីមុំ ,...