កំពង់ស្ពឺ ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនខ្លួនបុរស២នាក់ ទៅតុលាការខេត្ត ក្រោយសង្ស័យថាបានគាស់ផ្ទះអ្នកលក់គ្រឿងអលង្កា និងប្តូរប្រាក់ យកមាសអស់ជិត២៥០តំឡឹង ហើយគេចខ្លួនបាត់ ។ យោងតាមសម្តីមន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពគាស់ផ្ទះរបស់ឈ្មោះ ប៊ុន ប៊ុនធឿន ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ បេង ឡាំអ៉ីម ភេទស្រី...
បន្ទាយមានជ័យ ៖ ក្បាលដីចំនួន ៤៨០ក្បាល ដីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀបចំពិធីបិទផ្សាយជាសារធារណៈនូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ។ ពិធីបិទផ្សាយនេះ ប្រព្រឹត្តទៅនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅបរិវេណវត្តសោភណារាម (វត្តសំរោង) ស្ថិតក្នុងភូមិសំរោង ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការចូលរួមពីសំណាក់លោក...
(បាត់ដំបង)! បុរសវ័យខ្ទង់៤០ឆ្នាំម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញផ្កាប់មុខស្លាប់នៅក្នុងទឹកប្រឡាយដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិដំណាក់ដង្កោ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកគេបានឃើញបុរសជនរងគ្រោះធ្វើដំណើរដើរពីត្បូងទៅជើង និងបានចងអង្រឹងដេកនៅមាត់ប្រឡាយទឹកកន្លែងកើតហេតុខាងលើ លុះព្រឹកឡើងនៅវេលាម៉ោង ៧និង៣០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ស្រាប់តែមានអ្នកឃ្វាលទា បានដើរដេញទាអោយស៊ីចំណីតាមស្រែនិងប្រឡាយទឹក...
(បាត់ដំបង)! ភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នាបង្កជាជំនន់បណ្តាលអោយជន់លិច ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ខូចខាតដំណាំស្រូវ និងដំណាំរួមផ្សំ ព្រមទាំងផ្លូវថ្នល់ផងដែរនៅតំបន់ទំនប់អាងកំពីងពួយ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានអោយដឹងនៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះថា គិតចាប់ពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលទឹកនេះបានហូរមកពីអូរដូនពៅ និងធ្លាក់ពីតំបន់ជុំវិញអាងកំពីងពួយ...
(បាត់ដំបង) កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា១ខ្នង ៥បន្ទប់ និងអណ្ដូងទឹក២ ដែលជាអំណោយរបស់លោក GENICHI SHIMIZU និងក្រុមគ្រួសារមកពីប្រទេសជប៉ុន ស្ថិតនៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថ្លែងនូវអំណរគុណ...
កំពង់ស្ពឺ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំដល់មន្ទីរដែនដីខេត្តកំពង់ស្ពឺពិនិត្យលទ្ធភាព ដើម្បីរៀបចំចុះបញ្ជីដីធ្លីដែលនៅសេសសល់និងចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋឱ្យបានលឿននិងឆាប់រហ័សបំផុត។ការណ៍នេះធ្វើឡើងនៅទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺនិងផ្តល់ម៉ូតូ សំភារៈបច្ចេកទេសវាស់វែងដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺនៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧គឺជាអាណតិដឹកនាំបន្តរក្សាមរតកសន្តិភាពពីរាជរដ្ឋាភិបាលមុនៗ ដែលជាឬសកែវនៃដួងព្រលឹងជាតិខ្មែរ ដូច្នេះក្នុងអាណត្តិថ្មីនេះ អ្វីៗដែលយើងត្រូវធ្វើសម្រាប់ថ្ងៃអនាគតនោះគឺធ្វើយ៉ាងណាឱ្យឬសកែវនៃដួងព្រលឹងនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនិងនេះឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់បន្ថែមថាការចុះបញ្ជីដីធ្លីគឺជាការផ្តល់នូវសិទ្ធិ សុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ដល់ពលរដ្ឋរបស់យើង។ហើយការងារវាស់វែងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនេះ ត្រូវបានសម្តេចតេជោ...
(បាត់ដំបង)! យ៉ាងហោចណាស់ទាំងតៃកុងនិងអ្នករួមដំណើរចំនួន០៤នាក់បានរងរបួសធ្ងន់.ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត LEXUS.RX300 ពណ៌ប្រផេះមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5858 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ .បន្ទាយមានជ័យ)ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុសង្ស័យតៃកុងងងុយដេកក៏បានរ៉េចង្កូតធ្លាក់ផ្លូវហក់ទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលអោយដួលរលំខូចខាតទាំងរបងទ្វារផ្ទះ និងរថយន្តយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរសរុប០៤នាក់...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២០០គ្រួសារ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។ ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន...