បន្ទាយមានជ័យ ៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីនគរបាលជាតិ ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ...
ភ្នំពេញ ៖ បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក រ័ត្ន...
ពោធិ៍សាត់ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកបាកាន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាប៉ោង ធ្វើការបង្ក្រាបឃាត់ខ្លួន ជាមួយថ្នាំញៀន មួយចំនួន ។ សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី៣១ ខេតុលា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវលំគ្រួសក្រហម ស្ថិតនៅភូមិផ្សារអណ្ដែត ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន ។ ជនសង្ស័យមានឈ្មោះ ព...
បន្ទាយមានជ័យ ៖ បន្ទាប់ពីទទួលបានការបង្ហាត់បង្រៀន ពីរបៀបបញ្ជូន QR Code ចេញ-ចូលតាមប្រព័ន្ធអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី រួចមក នគរបាលច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត បានចាប់ផ្តើមអនុវត្ត ការងារសាកល្បង ផលិតនិងបិតភ្ជាប់ QR Code លើឯកសារចេញចូលប្រទេស ជូនពលរដ្ឋ និងអ្នកដំណើរចេញចូលប្រទេស ។ ការអនុវត្តនេះ ធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្រោមការត្រួតពិនិត្យដោយផ្ទាល់ពីសំណាក់ឧត្តមសេនីយ៍ឯក សុខ វាសនា...
(បាត់ដំបង)! គិតត្រឹមរយះពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តលេងក្នុងឱកាសនៃពិធីបុណ្យអុំទូកចេញព្រះវស្សា នៅក្រុងបាត់ដំបងឆ្នាំ២០២៣ មានរហូតចំនួន ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% បើ ធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់។ យោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង ១,០៩៥,៤៦២ នាក់ ក្នុងនោះរួមមាន!ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុប...
បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង អាយុក្រោម ១៧ឆ្នាំ ចំនួន០៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន ក្នុងករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំណុចវេទិការ (សួនមានជ័យ) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។ លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ ក្នុងឆ្នាំ២០២៣នេះ មានយោធិនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន៥៤នាក់ ដែលត្រូវដល់អាយុសោធននិវត្តន៍ ។ នេះបើតាមរបាយការណ៍សង្ខេប របស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ ប្រធានក្រុមទី១...
បន្ទាយមានជ័យ ៖ មន្ត្រីនគរបាលច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត បានទទួលបានការបង្ហាត់បង្រៀន ពីរបៀបបញ្ជូន QR Code ចេញ-ចូលតាមប្រព័ន្ធអ្នកដំណើរលក្ខណៈតំបន់ និងទ្វេភាគី ។ ការចុះបង្រៀននេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅអាគារថ្មីច្រកទ្វារអន្តរប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ លី លុយ ប្រធានស្តីទនៃនាយកដ្ឋានច្រកទ្វារទី១ ៕
នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជ កម្មខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០ ២៣-២០២៧» ក្រោមអធិបតីភាពលោកជំទាវ គង់ សិទ្ធិកា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជ កម្ម លោក មិន ស៊ីថា អភិបាលរងខេត្ត និងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរអង្គ ភាពពាក់ព័ន្ធ សិក្ខាកាមមកពីសហគមន៍កម្មសិកម្មជុំវិញខេត្តជាច្រើនរូប ដែលសិក្ខាសាលានេះ ធ្វើឡើងនៅសាលាប្រជុំផ្ទះសំណាក់ លី ហួត...
(បាត់ដំបង),នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានបានទទួលនូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ជាលើកទី២ ឆ្នាំ២០២៣ ដែលសរុបជាទឹកប្រាក់ចំនួន ១០.៤០០.០០០រៀល ពីព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង និងសហការី នៃសាលាអនុគណក្រុងបាត់ដំបង នៅវត្តវិបុលត្ថារាម ហៅវត្តកណ្តាល ដែលស្ថិតនៅសង្កាត់រតនៈ ក្រុងបាត់ដំបង...