ប៉ៃលិន ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តប៉ៃលិន បានច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នា ដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ ។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មាន មួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកជំទាវ បាន ស្រីមុំ ,...
ពោធិ៍សាត់ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានដឹកនាំអាជ្ញាធរសមត្ថកិច្ចបង្រ្កាបសកម្មភាពប្រើគ្រឿងចក្រ វ៉ៃព្រៃភ្នំ រុករករ៉ែនៅស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ឃាត់បានទាំងគ្រឿងចក្រ និងមនុស្ស៧នាក់ បញ្ជូនទៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ។ ការចុះបង្រ្កាប់ផ្ទាល់ពីសំណាក់រដ្ឋមន្រ្តីបរិស្ថាន ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង៤៥នាទីព្រឹក នៅចំណុចភ្នំយាយម៉ៅ ភូមិបឹងត្នោត ឃុំតាលោ ស្រុកតាលោសែនជ័យ...
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បាននិយាយថា ដោយមើលឃើញពីលទ្ធភាពរបស់កូនក្មួយដែលមកពីតាមបណ្តាស្រុក-ក្រុងទាំង៩ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅបណ្តោះអាសន្នរយៈពេលពីរថ្ងៃសម្រាប់សម័យប្រឡងថ្ងៃទី៧វិច្ឆិកាខាងមុខ រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅចំនួន១៨កន្លែងដោយឥតគិតថ្លៃដល់ក្មួយៗ។កន្លែងទាំង១៨ដែលរដ្ឋបាលខេត្តបានរៀបចំនោះគឺស្ថិតនៅក្បែរមណ្ឌលប្រឡងរបស់កូនក្មួយតែម្តង។ លោក វ៉ី សំណាង បានបន្ថែមថា កន្លែងស្នាក់នៅដែលរដ្ឋបាលខេត្តបានរៀបចំមានខ្លះជាកន្លែងធ្វើការរបស់មន្ទីរ អង្គភាពនៃរដ្ឋបាលខេត្តនិងខ្លះជាទីអារាមសាសនានៃពលរដ្ឋគោរពបូជា។កន្លែងស្នាក់នៅ ថ្វីត្បិតមិនមានភាពប្រណិត តែក្មួយៗអាចស្នាក់នៅបណ្តោះអាសន្នបាន។ មួយវិញទៀតគឺជួយសម្រាលបន្ទុកការចំណាយមួយចំណែករបស់មាតា បិតា និងអាណាព្យាបាលផងដែរ។ អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ផងដែរថា ក្នុងការរៀបចំកន្លែងស្នាក់នៅរបស់កូនក្មួយក្នុងឱកាសប្រឡងសញ្ញាបត្រទុតិយភូមិថ្ងៃទី៦-៧ វិច្ឆិកាខាងមុខនេះគឺធ្វើឡើងដោយមានកិច្ចសហការរវាងសហភាពសហពន្ធ័យុវជនកម្ពុជាខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរអង្គភាពពាក់ពន្ធ័និងវត្តអារាមដែលនៅជិតមណ្ឌលប្រឡង។ ជាមួយនោះអភិបាលខេត្តកំពង់ស្ពឺក៏បានប្រាប់ឱ្យមាតា បិតានិងអាណាព្យាបាលរបស់បេក្ខជនដែលមកប្រលងទាំងអស់សូមទាក់ទងដោយផ្ទាល់ទៅអ្នកគ្រប់គ្រងនៃទីតាំងនីមួយៗដែលគិតថានៅជិតមណ្ឌលប្រឡងរបស់កូនៗ...
បាត់ដំបង៖ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កម្លាំងគណៈបញ្ជាការឯកភាពក្រុងបាត់ដំបង ដែលមានលោក លាង វាសនា ជាអភិបាលក្រុង បានសហការជាមួយកម្លាំងជំនាញខេត្ត ដោយមានការចូលរួមពីលោក លឹម សៀងហៃ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះយុទ្ធនាការត្រួតពិនិត្យនៅតាមដងផ្លូវនានាក្នុងភូមិសាស្ត្រក្រុងបាត់ដំបង។ នៅក្នុងយុទ្ធនាការនាពេលនេះដែរក្នុងគោលបំណងគឺដើម្បីត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្រុមក្មេងបង្កអនាធិបតេយ្យ និងស្វែងរកអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន ដែលក្នុងនោះមន្ត្រីជំនាញបានពិនិត្យទៅលើរថយន្តចំនួន៣៤គ្រឿង ស្មើមនុស្ស ៣៩នាក់ និងម៉ូតូ ៤៧គ្រឿងស្មើមនុស្សចំនួន ៥២នាក់ ។...
ប៉ៃលិន៖ អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ។ សេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តប៉ៃលិន បានធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននាថ្មីៗនេះ ជុំវិញករណីប្រជាពលរដ្ឋពីរនាក់ បានប្តឹងលោកស្រីបាន ស្រីមុំ , លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងបក្ខពួកទៅក្រសួងមហាផ្ទៃ ដោយចោទថា...
បន្ទាយមានជ័យ ៖ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត និងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិស្ទឹងបត់ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរនិងប្រគល់ភារៈកិច្ច ក្នុងពិធីមួយកាលពីល្ងាចថ្ងៃទី២០ ខែតុលាឆ្នាំ២០២៣ នៅសាលប្រជុំនៃទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ។ លោក វួច អូន ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលត្រូវផ្ទេរចេញបានរាយការណ៍ថា លោកសូមអរគុណចំពោះ សមត្ថកិច្ចជំនាញ គ្រប់អង្គភាពនៃច្រកទ្វារ នគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិ នគរបាលអន្តោប្រវេសន៍ នគរបាលទេសចរណ៍ គយនិងរដ្ឋាករ មន្ត្រីចត្តាឡីស័ក (សុខាភិបាលនិងកសិកម្ម) ដែលកន្លងមកបានសហការ ខិតខំអនុវត្តតួនាទីភារៈកិច្ចរបស់ខ្លួន...
ព្រះវិហារ៖ កន្លងមក និងបច្ចុប្បន្នសកម្មភាពជីកកកាយរុករក និងបូមយករ៉ែមាសកើតមានពេញបន្ទុកក្នុងស្រុករវៀង និងឈ្មួញជាច្រើននាក់ជីកកកាយរុករក ធ្វើអាជីវកម្មរ៉ែមាសរាប់រយរណ្ដៅ ដោយខ្លះប្រើប្រាស់សាធាតុគីមី ដោយខុសច្បាប់ ស្ថិតក្នុងតំបន់ភ្នំលុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មានបុរសម្នាក់ បានពុលស្លាប់ ខណៈពេលចុះទៅក្នុងរណ្តៅរុករករ៉ែមាស ដែលមានជម្រៅចាប់ពី៥០ទៅ៦០ម៉ែត្រចុះក្រោម កើតឡើងនៅភូមិរំដេង ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ។ បើតាមសាក្សីមួយម្នាក់ដែលមានឈ្មោះ យន់ ដារ៉ា...
បាត់ដំបង ៖ ស្លាប់កម្មករដឹកជញ្ជូនរ៉ែមាសម្នាក់ តាមម៉ូតូកងបី បន្ទាប់ពីបាស់កង់៣ ដឹករ៉ែមាស កៀបនិងរូងថ្ម នៅរណ្តៅរ៉ែមាស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុភ្នំ០៥ នៃការដ្ឋានរ៉ែមាសរបស់ក្រុមហ៊ន ភូយ៉ាង ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។ តាមរបាយការណ៍របស់សមត្ថកិច្ច ដែលអ្នកព័ត៌មានយើងទទួលបាន គឺ ករណីនៃការស្លាប់នេះបកើតឡើងលើជនរងគ្រោះឈ្មោះ សៀក ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក...
បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យការងារសាងសង់ សារមន្ទីរប្រវត្តិសាស្រ្តយោធា សំណង់ឧបសគ្គ សម្រាប់ហ្វឹកហាត់កីឡាយោធា ដើម្បីធានានូវកាយសម្បទា យោធិន បានរឹងមាំ ក្នុងតួនាទីភារកិច្ច ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិនិប្រជាជន។ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានឲ្យដឹងថា សេចក្តីត្រូវការចាំបាច់ មួយចំនួន...
បន្ទាយមានជ័យ ៖ នៅតែមានក្រុមក្មេងទំនើង បង្កជាបក្សពួក ឬក៏ក្រុមដេញវ៉ៃគ្នាដដែល ដោយមិនអាសូចិត្តឪពុកម្តាយ និងត្រូវសមត្ថកិច្ចធ្វើការបង្រ្កាបបាន តែរហូតក៏ដោយ ។ ជាក់ស្តែងជាថ្មីម្តងទៀតកាលពីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ចុះស្រាវជ្រាវឃាត់ខ្លួនក្មេងទំនេីងម្នាក់ ក្នុងករណីហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា (ជិះម៉ូតូដេញវ៉ៃកាប់បំផ្លាញម៉ូត) កាលពីវេលាម៉ោង០៣ និង០៨នាទីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣...