នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ប្រព្រឹត្តិទៅក្នុងបរិវេណវត្តឦសាន្ដគីរីសាមគ្គីមានជ័យ(ហៅវត្តប្រយុទ្ធ) ស្ថិតនៅក្នុង ភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត...
(បាត់ដំបង)! ក្នុងដំណើរទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពការងារ ការកសាងសួនជ្រាំងស្ទឹងសង្កែ និងការហាត់សមទូកនាល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ខេត្តបាត់ដំបងបានរៀបចំពិធីបុណ្យអុំទូកបណ្តែតប្រទីបរយះពេល០២ថ្ងៃ គឺថ្ងៃទី២៨ និង ២៩ ខែតុលា ឆ្នាំ២០២៣នេះ គឺត្រូវនឹងថ្ងៃបុណ្យចេញព្រះវស្សា ដែលក្នុងនោះមានទូកចំនួន ៤៥ទូក និងមានកីឡាករ កីឡាការនី សរុបចំនួនជាង ១៦០០នាក់។ ឯកឧត្តមបញ្ជាក់ថា ការដែលយើងរៀបចំពិធីនេះបាន...
(បាត់ដំបង)! យុវជនចំនួន០៤នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវនៅវេលាម៉ោង ២០និង៣៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិអង់ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS.RX330ពណ៌ទឹកប្រាក់មួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1AL-5977 បើកបរដោយយុវជនជិះគ្នាពីរនាក់ និងមួយគ្រឿងទៀតម៉ាកស្គូពី ពណ៌ខ្មៅ...
ភ្នំពេញ ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ៖ បេក្ខភាពប្រឡងបាក់ឌុបឆ្នាំនេះ មិនមានគោលណ៍ដាក់ឱ្យអង្គុយប្រឡងដាច់ដោយឡែក ដោយសារតេស្តជំងឺគូវិដ-១៩ ទេ ព្រោះនៅលើពិភពលោកជំងឺមួយនេះ ត្រូវបានគេចាត់ទុកថាដូចជាជំងឺផ្តាសាយធម្មតាទៅហើយ ប៉ុន្តែជារួមក្រសួងនូវតែស្នើសុំឱ្យបេក្ខជន បេក្ខនារិ គោរពគោលការណ៍បទដ្ឋាន សុខភាព អនាម័យជាដើម ជាពិសេសត្រូវថែសុខភាពឱ្យបានល្អក្នុងពេលប្រឡង ទើបមានអារម្មណ៍ល្អក្នុងការធ្វើកិច្ចការ ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី...
(បាត់ដំបង)! យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ បង្ក្រាបបទល្មេីស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី...
បន្ទាយមានជ័យ ៖ លោក លី សារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវគ្គផ្សព្វផ្សាយស្ដីពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដល់និស្សិតសាកលវិទ្យាល័យជាតិមានជ័យកាលពីព្រឹកថ្ងៃទី 26 ខែតុលាឆ្នាំ 2023 ។ លោក លី សារី បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺ ជាស្ថាប័នមនុស្សធម៌ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ។ សម្រាប់ឆ្នាំកន្លងមក...
បន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍ ក្នុងពិធីបិទផ្សាយជាសារធារណៈ នូវឯកសារនៃការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃើញថា ភូមិនេះ មានក្បាលដីរហូតដល់ទៅ ១២,២៤៩ក្បាលដី គឺ ជាចំនួនច្រើនជាងគេក្នុងចំណោមភូមិទាំងអស់ របស់ប្រទេសកម្ពជា ។ ពិធីនេះធ្វើឡើងកាលពីទី២៦ ខែតុលា ឆ្នាំ២០២៣ នៅបរិវេណផ្សារហ៊ុយគា ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត...
បន្ទាយមានជ័យ ៖ មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការងារគ្រប់គ្រងរដ្ឋបាល” ដោយមានសិក្ខាកាម មកពីមន្ទីរកិច្ចការនារី ៩ខេត្ត ចូលរួមទទួលវគ្គបណ្តុះបណ្តាលនេះ ។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោមការចូលរួមបើកវគ្គបណ្ដុះបណ្ដាល ពីសំណាក់លោកជំទាវ ឃឹម ចំរេីន រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងលោកស្រី រស់ សុផានី...
បន្ទាយមានជ័យ ៖ បុរស់ម្នាក់រងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាង ដោយសារដើរជាន់គ្រាប់មីន ខណៈដើរបេះបន្លែធ្វើម្ហូប តាមបន្ទាត់ព្រំដែនកម្ពុជាថៃ នៃតំបន់ហាមឃាត់ ត្រូវបានសមត្ថកិច្ចព្រំដែន ចូលទៅសង្គ្រោះនាំទៅមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣ ក្បែរព្រំដែនស្ថិតភូមិសាស្ត្រ ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។ តាមការអោយដឹង ពីនគរបាលការពារព្រំដែន គោកលេខ៨០៧ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ចន ដុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ...
ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ នៅតែមានអ្នកសារព័ត៌មានជាបន្តបន្ទាប់បានប្រឈមនឹងការឃាត់ខ្លួន ពីសមត្ថកិច្ច ពាក់ព័ន្ធនឹងការបំពាន លើក្រមសីលធម៌និងវិជ្ជាជីវៈ ដែលនាំឱ្យប៉ះពាល់ដល់ ការលើកកម្ពស់វិស័យសារព័ត៌មាន នៅកម្ពុជា ។ ជាក់ស្តែងថ្មីៗនេះ អ្នកសារព័ត៌មាន៤រូប ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី ឃាត់ខ្លួន ដែល ក.អ.ក យល់ថា អាចមកពីកង្វះខាត...