បាត់ដំបង៖ ក្មេងទំនើងពីរក្រុមបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២៣និង៤៩នាទី ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែងខាងមុខសាលាសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញក្រុមក្មេងទំនើងពីរក្រុម ដែលភាគីខាងជនរងគ្រោះមានគ្នា០៤នាក់់ និងភាគីម្ខាងទៀតមានគ្នាពី០៨ ទៅ០៩នាក់ បានមានការឈ្លោះប្រកែកគ្នា ក្រោយមកភាគីខាង០៩នាក់ជិះម៉ូតូបញ្ឆោតអោយភាគីខាងជនរងគ្រោះដេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវក្រុមជនដៃដល់យកឥដ្ឋការ៉ូឡាគប់ទៅលើជនរងគ្រោះបណ្តាលអោយបែកក្បាលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យផងដែរ ។ ក្រោយពេលកើតហេតុភ្លាមៗកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាប...
បន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន ជាអធិការ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង យីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានករណីលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន កាលពីវេលាម៉ោង២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពីលោក...
ក្រចេះ ៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរអប់រំយុវជន និងកីឡាខេត្តក្រចេះ បានបើកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកដដោយបរិយាកាសស្ងប់ស្ងាត់ ក្រោមវត្តមានចូលពីសំណាក់ថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស.ស.យ.ក និង អ្នកពាក់ព័ន្ធជាច្រេីន ដេីម្បីធ្វើសាក្សីលើការពិនិត្យកាបិទស្កុត និង ត្រាស្រោម ប្រធានវិញ្ញាសា ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅចំពោះមុខសិស្សានុសិស្សជាច្រេីនរយនាក់ ។ បេីយោងតាមការបញ្ជាក់ពីលោក ឡាយ បូរ៉ា...
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ជាមុខសញ្ញាវាយធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បង្ក្រាបឃាត់ខ្លួន ខណៈមានមន្ត្រីអាវុធហត្ថ០២នាក់ រងរបួស ។ មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦ និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី...
បាត់ដំបង! ប្រជាពលរដ្ឋជិត ១០០គ្រួសារ តំណាងអោយពលរដ្ឋជាង៤០០គ្រួសារមកពីភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្តិតមេដៃលើកគ្នាប្រមូលផ្តុំនៅសាលាឃុំកំពង់ព្រះ ដើម្បីស្នើរសុំអោយអាជ្ញាធរជួយដោះស្រាយទាមទារព្រំដីដែលអាស្រ័យផលជិត៤០ឆ្នាំ ក្រោយខាងរដ្ឋបាលចុះវាស់វែងកាត់ឆ្វៀលអោយទៅខាងឃុំកំពង់ព្រៀងជាអ្នកគ្រប់គ្រង។ លោក ឱហាត អំរិន្ទ តំណាងអោយពលរដ្ឋជាង៤០០គ្រួសារ បានបញ្ជាក់ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារមកប្រមូលផ្តុំគ្នាថ្ងៃនេះ ក្នុងគោលបំណងធំបំផុតគឺពួកគាត់មិនចង់អោយរដ្ឋកាត់ឆ្វៀលដែនដីដែលគ្រប់គ្រងដោយឃុំកំពង់ព្រះជាច្រើនឆ្នាំ អោយទៅខាងឃុំកំពង់ព្រៀងនោះទេ គឺពួកគាត់ចង់បានព្រំប្រទល់រវាងឃុំកំពង់ព្រះប៉ុណ្ណាតាមផែនទីចាស់ គឺគាត់ចង់បានប៉ុណ្ណឹង និងមួយវិញទៀតគាត់គិតថាបើកាលណាកាត់ទៅអោយខាងកំពង់ព្រៀង គឺគាត់ធ្វើដំណើរទៅរហូត០៧គីឡូទើបទៅដល់សាលាឃុំកំពង់ព្រៀង តែបើនៅឃុំកំពង់ព្រះគាត់ធ្វើដំណើរត្រឹមតែ០៣គីឡូដល់...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ បានអញ្ជើញដឹកនាំក្រុមការងារនាំយកអំណោយ និងសម្ភារចាំបាច់មួយចំនួន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះ ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នៅក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។...
បាត់ដំបង៖ ដំណើរការប្រឡងបាក់ឌុបថ្ងៃទី១ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា ប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តបាត់ដំបង និងលោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ព្រមទាំងភាគីពាក់ព័ន្ធ បានអញ្ជើញបើកហឹប និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យជាតិបាត់ដំបង។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំ២០២៣នេះ នៅទូទាំងខេត្តបាត់ដំបងមានបេក្ខជនចូលរួមសរុប...
បន្ទាយមានជ័យ ៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ មានបេក្ខជននិងបេក្ខនារី ចូលរួមប្រលងចំនួន ៦.១៦៨នាក់ មកពីបណ្តាក្រុងស្រុកទាំង ៩របស់ខេត្តបន្ទាយមានជ័យ ។ លោក ឈូ ប៊ុនរឿង បានឲ្យសារព័ត៌មានដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ នេះ ខេត្តបន្ទាយមានជ័យនេះ មានបេក្ខជន-បេក្ខនារី ក្នុងបញ្ជីចូលរួមប្រឡងមានចំនួន ៦.១៦៨នាក់/ស្រី ៣.៣៧៧នាក់ ។ មានមណ្ឌលប្រឡងចំនួន៨ ស្ថិតក្នុងក្រុងសិរីសោភ័ណ ថ្នាក់វិទ្យាសាស្ត្រ មាន...
(បាត់ដំបង) កាលពី់ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចុងសប្តាហ៍នេះ អង្គការ W.T.P ដោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងលោកឧត្តមសេនីយ៍ត្រី អុឹង សុងយូ ស្នងការរង និងលោកវរសេនីយ៍ឯក ញ៉ែម ឈន នាយការិយាល័យនគរបាលកិច្ចការប៉ុស្តិ៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរតនៈ បានបន្តចុះផ្សព្វផ្សាយស្តីពីក្តីស្រមៃ និងផលប៉ះពាល់នៃគ្រឿងញៀន ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាសូភី ស្ថិតនៅក្នុងភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង។...
កំពង់ស្ពឺ៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតចូលមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួនដែលបើកនៅជុំវិញមណ្ឌលប្រឡងឱ្យផ្អាកបណ្តោះអាសន្នរយៈពេល២ថ្ងៃដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ តម្លាភាព និងរបៀបរៀបរយសាធារណៈ។ នៅក្នុងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ស្ពឺលើកឡើង ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺ នៅថ្ងៃទី០៦...