កំពង់ស្ពឺ ៖ ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធីអុំទូក អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្តកំពង់ស្ពឺ បានគ្រោងរៀបចំឱ្យមានព្រឹត្តិការណ៍ ប្រណាំងទូកង អុំប្រណាំងខ្ទះត្នោត នៅក្នុងស្ទឹងព្រែកត្នោត នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ។ នៅក្នុងកិច្ចប្រជុំរៀបចំគណកម្មការលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ដើម្បីធ្វើឱ្យព្រះរាជពិធីមានភាពសប្បាយរីករាយ និងមហោឡារឹក រដ្ឋបាលខេត្ត...
បាត់ដំបង ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ប្រធានគណៈកម្មាធិការកណ្ដាលសម្ពន្ធយុវជនស្រឡាញ់សន្តិភាព និងលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោក ផេង សិទ្ធី ជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង ជំនួសលោកស្រី អ៊ឹម សុខុន ដែលត្រូវទទួលភារកិច្ចថ្មី ។ នាឱកាសនោះ លោក ផេង សិទ្ធី...
បន្ទាយមានជ័យ ៖ អាវរងារ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវចែកជូនដល់បណ្តាអង្គភាពឈរជើង នៅតាមព្រំដែនទិសទី១ យោធភូមិភាគទី៥ ។ ការនាំប្រគល់អំណោយនេះ ប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ក្រោមការដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន...
បន្ទាយមានជ័យ ៖ ហេតុកាណ៍វាយតប់គ្នា មួយរវាងជនជាតិមួយក្រុម ជាមួយក្រុមសន្តិសុខទីតាំងក្លឹបកំសាន្ត រ៉ូយ៉ាល KTV បានកើតឡើងបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមសម្របសម្រួល កាលពីយប់ម៉ោង២ទាបភ្លឺ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាខាងលើ គេឃើញមានជនជាតិចិន១ក្រុម មិនដឹងមានជម្លោះគ្នារឿងអ្វី បានផ្ទុះហិង្សាវាយតប់គ្នាយ៉ាងអាណាធិបតេយ្យ ជាមួយក្រុមសន្តិសុខក្លឹបកំសាន្ត...
បាត់ដំបង ៖ យ៉ាងហោចណាស់ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង នៅវេលាម៉ោង ០៨និង១០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Y-8041...
បន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួនភ្លាមៗ ក្រោយធ្វើសកម្មភាព លួចកាបូបប្រាក់ ប្រជាពលរដ្ឋ ខណៈកំពុងទស្សនាការតាំងពិពណ៌ នៅចំណុចសួនមានជ័យ កណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ទូច លីជ្រុយ...
កំពង់ស្ពឺ ៖ អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានប្រតិកម្មខ្លាំងៗ និងដាក់បទបញ្ជាឱ្យសមត្ថកិច្ចចាប់ខ្លួនឱ្យបាន ជនជាខ្មាន់កាំភ្លើងនិងបក្សពួក ដែលបានបាញ់បោះនៅលើខ្នងភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ទោះជាកូនលោកធំ ឬផ្កាយប៉ុន្មានក៏ដោយ ។ ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាដែលលោកដឹកនាំប្រជុំគណកម្មការអុំទូក ។ លោក វ៉ី សំណាង បានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានកំណត់មុខសញ្ញារួចហើយ...
(បាត់ដំបង)! បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលស្រុកសំពៅលូន បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តកាលពីម៉ោង ១៧និង២៦នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកូនភ្នំ៣២ខាងជើង ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានបង្ហើបអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តតូរីសពណ៌ស០១គ្រឿងពាក់ផ្លាកលេខ សៀមរាប 2B-1143 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ(ផ្លូវកោង)ភ្លាមនោះក៏ស្រាប់តែមានម៉ូតូធុនធំមិនមានផ្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ បញ្ញា ជាមន្ត្រីនគរបាលស្រុកសំពៅលូន ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅបុកជាមួយរថយន្តពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។ ប្រភពពីកន្លែងកើតហេតុនិងប្រភពពីសមត្ថកិច្ចដូចគ្នាដែលបានអោយដឹងទៀតថាជនរងគ្រោះដែលជាសមត្ថកិច្ចជិះម៉ូតូគឺមិនពាក់មួកសុវត្ថិភាព គ្មានស្លាកលេខ...
ខេត្តក្រចេះ៖ ឯកឧត្ដម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីចុងសប្តាហ៍នេះសាលាខេត្តក្រចេះ បានដឹកនាំប្រតិភូជួបប្រជុំពិភាក្សាពីស្ថានភាពនៃការនាំចេញថ្មអារនៅភូមិសាស្រ្តខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោយរាជ រដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ២៩៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ស្ដីពីការកែ សម្រួលអាត្រាអាករនាំចេញលើមុខទំនិញ ថ្មធម្មជាតិ ដែលបានអនុវត្តចាប់ពីថ្ងៃ ទី១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីក្រសួងពាក់ព័ន្ធនិងអាជ្ញាធរខេត្តទាំងពីរ និងតំណាងក្រុម ហ៊ុនថ្មម៉ាតទាំងអស់ ចូលរួមដើម្បីផ្សព្វផ្សាយសំដៅពង្រឹងការអនុវត្តអនុក្រឹត្យខាងលើឱ្យកាន់តែមានប្រសិទ្ធភាព និងការដឹកនាំចង្អុលបង្ហាញ...
បន្ទាយមានជ័យ៖ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបានមានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គីនៅវត្តសិរីមង្គលស្ថិតនៅភូមិព្រែករពៅឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តសិរីមង្គលទទួលបានបច្ច័យសង្កត់ត្រៃជា១៤លាន់រៀលកាលពីរសៀលថ្ងៃទី១២វិច្ឆិកា២០២៣។ កឋិទាននេះបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងការសម្តែងព្រះធម៌ទេសនាកាលពីល្ងាចថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តលោកជំទាវមន្រ្តីរាជការ អាជីវករពុទ្ធបរិស័តចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើន។ លុះរសៀលថ្ងៃទី១២ខែឆ្នាំដ៏ដែលបានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួនជាប្រាក់ដុល្លា ប្រាក់បាត ជាង១៤លានរៀលវេប្រគេនព្រះ សង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តសិរីមង្គលដោយមានព្រះគ្រូមង្គលចរិយាវុឌ្ឍី សារ៉ាត សេងវឌ្ឍន៍ ជាចៅ អធិការវត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា។ គួរបញ្ជាក់ថា៖បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ១៥កើត...