បាត់ដំបង ៖ យ៉ាងហោចណាស់បុរសជាប្តីម្នាក់ បានស្លាប់ភ្លាមៗ ចំណែកប្រពន្ធនិងកូនម្នាក់រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តនិងម៉ូតូ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ត្រង់ចំណុចភូមិកកូរ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿពាក់ផ្លាកលេខ បាត់ដំបង1AB- 5251 បើកបរដោយឈ្មោះ ហុង លឿន ភេទប្រុស...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០៥នាក់ បានរងរបួសធ្ងន់ស្រាល ចំណែករថយន្ត០៣គ្រឿង ខូចខាតយ៉ាងដំណំ ក្រោយបានបុកប៉ះបន្តគ្នានៅវេលាម៉ោង ២១និង៣០នាទីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវ៉េ ត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដ០១គ្រឿង ម៉ាក Mitsubishi Triton (ត្រៃតុន)ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AM-0693...
បាត់ដំបង ៖ បុរសវ័យជាង៣០ឆ្នាំម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្ត បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី២ ភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ជនរងគ្រោះមានឈ្មោះ លាង គឹមលីន ភេទប្រុស អាយុ៣៤ឆ្នាំ...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានចាត់តំណាងក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ដឹកនាំដោយ លោក ស្រេង សុខា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាណន់ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌មួយចំនួន ផ្តល់ជូនប្រជាពលរដ្ឋចំនួន២០គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីថ្ងៃ១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ លោក ស្រេង...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកប៉ះគ្នាពេញទំហឹង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវលេខ៣ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125ពណ៌ខ្មៅ សេរីឆ្នាំ២០១៥មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1G-8729 បើកបរដោយបុរសម្នាក់ឈ្មោះ រក្ស និងអ្នករួមដំណើរជាបុរសម្នាក់ឈ្មោះ សេវ បើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិច...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខាខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២៣ (លេីកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងពិធីសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋ រស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ចំនួន១៥០នាក់ រស់នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង...
ពោធិ៍សាត់ ៖ កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកតាលោសែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលផ្ទះរុង កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះល្បាតនិងត្រួតពិនិត្យ ក្នុងភូមិសាស្ត្រត្រងចំណុចក្នុងភូមិក្រញ៉ាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រទះឃើញមុខសញ្ញាសង្ស័យឈានដល់ការឃាត់ខ្លួនសួរនាំ និងត្រួតពិនិត្យឆែកឆេ រកឃើញវត្ថុតាង គ្រឿងញៀនមួយចំនួន។ តាមការអោយដឹង ពីលោកអធិការស្រុកតាលោសែនជ័យ បានអោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស៊ឹម អាន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែររស់នៅ ភូមិតាសាស់...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា បណ្តាអាវុធហត្ថរាជធានីខេត្តទាំង២៥ បានរៀបចំពិធីសំណេះសំណាល បំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយយស ជូនដល់យោធិន នៃកងរាជអាវុធហត្ថសោធននិវត្តន៍ និងពិការ ១០៨នាក់ ត្រៀមផ្ទេរចេញក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ...
បន្ទាយមានជ័យ ៖ ក្រោយបែកធ្លាយឯកសារ បណ្តឹងមួយច្បាប់ របស់មន្ត្រីរាជការនៃមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ប្តឹងទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី តាមរយៈអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សុំឲ្យដកប្រធានមន្ទីររបស់ខ្លួន ចេញពីតំណែងរួចមក នឹងមានក្រុមអធិការកិច្ច មួយក្រុមចុះស្រាវជ្រាវលើ ករណីនេះ ។ នេះបើតាមការឲ្យដឹងពីលោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម...
បាត់ដំបង ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ ចូលបាញ់ប្រហារដល់ក្នុងផ្ទះ អស់ជាច្រើនគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ នៅវេលាម៉ោងប្រហែល ១៨និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទ និងគ្រូបង្រៀន រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ...