Connect with us

ព័ត៌មានជាតិ

សង្ស័យឆ្លងប្រព័ន្ធខ្សែភ្លើង បង្កជាអគ្គីភ័យឆេះរថយន្ត០១គ្រឿង អស់ទាំងស្រុង

បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះរថយន្ត០១គ្រឿង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រហែល ២៣និង០០នាទី ថ្ងៃទី២០ ខែមេសា  ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង។

ករណីគ្រោះអគ្គិភ័យកើតឡើងខាងលើនេះ បណ្តាលអោយឆេះ រថយន្ត០១គ្រឿងម៉ាក TOYOTA Camry ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2E-9282 (ឆេះអស់ទាំងស្រុង)តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ហើយមូលហេតុស្ថិតក្នុងការស្រាវជ្រាវព្រោះមិនឃើញម្ចាស់រថយន្តនៅទីតាំងកន្លែងកើតហេតុឡើយ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងដើម្បីចុះអន្តរាគមន៍ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត៕
ដោយ ៖ សាលី