Connect with us

ព័ត៌មានជាតិ

ពីផ្លូវក្រាលកៅស៊ូ ក្លាយទៅជាផ្លូវដីហុយ ជង្ហុកធំៗ អាជ្ញាបានត្រឹមតែឆ្លើយថា ជាផ្លូវគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ

បន្ទាយមានជ័យ ៖ ផ្លូវមួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ៥៦ ត្រង់ចំណុចខ្លោងទ្វារវត្តរលំជ្រៃ ដល់ភូមិគោកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានប្រវែងជាង៥ពាន់ម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូ កំពុងរងការខូចខាត ក្លាយទៅជាផ្លូវដីហុយ ជង្ហុកធំៗ ធ្វើអោយប្រជាពលរដ្ឋ ជួបការលំបាក់ក្នុងការធ្វើដំណើរទៅមក និងដឹកកសិផល ជាង២ទៅ៣ឆ្នាំ មកហើយ។

លោក ហួន ហាំង មានទីលំនៅតាមផ្លូវខាងលើ បានអោយដឹងថា ផ្លូវមួយខ្សែនេះ មានប្រវ៉ែងជាង5ពាន់ម៉ែត្ររងការខូចធ្ងន់ធ្ងរ ជាង២ឆ្នាំមកហេីយ មិនឃើញខាងណាមកធ្វើឡើងវិញទេ ធ្វើអោយពលរដ្ឋជួបការលំបាកធ្វើដំណើរ ជាពិសេស អ្នកនៅសងខាងផ្លូវរងនូវដីហុយជាប្រចាំនៅខែប្រាំ តែបើខែវស្សាវិញ កាន់តែពិបាកធ្វើដំណើរដោយជង្ហុកធំៗ ទឹកដក់ពេញផ្លូវ។

ដោយសារតែមិនមានការអេីពេី យកចិត្តទុកដាក់ ពីអាជ្ញាធរ ពលរដ្ឋបានរៃគ្នា ប្រមូលថវិការ ជួសជុលផ្លូវនេះដែរ តែធ្វេីមិនបានប៉ុន្នាន ក៏ខូចទៅវិញ ព្រោះនៅទីនេះសំបូរ ឡានស្រូវ និងឡានដឹងដំឡូងឆ្លងកាត់ បេីយេីងជួសជុល មិនតាមលក្ខណៈបច្ចេកទេសទេ គឺ មិនជាប់ឡេីង តែទោះជាយ៉ាងណាក៏ដោយ លោកក៏សូមអំពាវនាវ ដល់អាជ្ញារធរពាក់ព័ន្ធមេត្តាជួយ ជួសជុលផ្លូវនេះឡេីងវិញ ដេីម្បីឲ្យពលរដ្ឋភូមិកាប់ចោរ, ភូមិគោកស្វាយ, ភូមិរលំជ្រៃ, ភូមិថ្មី និងភូមិគោកឋិន បានធ្វេីដំណេីរស្រួល ជាពិសេស សិស្សានុសិស្ស បានធ្វេីដំណេីរទៅសាលា មានភាពងាយស្រួល និងការទៅរកសេវា ព្យាបាលសុខភាព ឲ្យបានទាន់ពេលវេលាផងដែរ ។

ជាមួយនឹងបញ្ហាផ្លូវនេះលោក អែម សុខា អភិបាលស្រុកថ្មពួក បានប្រាប់អោយអ្នកព័ត៌មានដឹងថា ផ្លូវ១ខ្សែប្រវែងជាង៥ពាន់ម៉ែត្រ ពីចំណុចខ្លោងទ្វាវត្តរលំជ្រៃ ទៅដល់ភូមិគោកកឋិននោះ ពិតជារងការខូចខាតពិតម៉ែន ហើយផ្លូវនេះ ជាគម្រោងរបស់មន្ទីអភិវឌ្ឍន៍ និងជនបទខេត្តបន្ទាយមានជ័យ ហើយលោកក៏បានទៅជួបពិភាក្សាជាមួយខាងមន្ទីជំនាញ តើត្រូវជួសជុល ឬកសាង នៅពេលណា ព្រោះឃើញជាក់ស្តែងហើយផ្លូវបានរងការខូចខាត ។

ជុំវិញផ្លូវទាំងឡាយ ដែលជាគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងខេត្តបន្ទាយមានជ័យ ស្ទើតែខូចគ្រប់ខ្សែដោយខាងមន្ទីរអភិវឌ្ឍន៍ ក៏បានធ្វើរបាយការណ៍ស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទដែរ តែខាងក្រសួងមិនធ្លាក់គម្រោងមកឡើយ៕