រឿងរ៉ាវដ៏កក្រើកយ៉ាងខ្លាំងពេញបណ្តាញសង្គម Facebook និងសង្គមសិល្បៈដែលក្លាយជាប្រធានបទដែលគេលើកមកនិយាយយ៉ាងព្រោងព្រៀត ដោយអ្នកខ្លះបានធ្វើការកាន់ជើងមកអ្នកសិល្បៈ និងអ្នកខ្លះទៀតបាននិយាយបែបសើចចំអករហូតមើលងាយអ្នកសិល្បៈដែលជានារីភេទ រហូតធ្វើអោយតារាកំប្លែងល្បីឈ្មោះគឺអ្នកនាង ស្រេង សុកាន់ដា ហៅនាងខ្ញុង ទ្រាំមិនបាននិងបានបង្ហោះសារមួយឃ្លាថា៖
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក Savin Philip បានឲ្យដឹងថា ៉RIP សូមចូលរួមរំលែកទុក្ខដ៍ក្រៀមក្រំចំពោះមរណភាពតារាចម្រៀងល្បីឈ្មោះ សុិន ឧត្តមផល្លា ដោយសារជំងឺមហារីកកូនកណ្ដុរនៅព្រឹកថ្ងៃទី ២៨ ឧសភា ២០២១ វេលាម៉ោង ៧.៣០នាទីព្រឹកនេះ… សង្ខាមិនទៀងមែនព្រោះខ្ញុំទេីបតែនិយាយជាមួយគាត់តាមឆាតប៉ុន្មានថ្ងៃមុនសោះ ប្អូនស្រីថាគាត់នឹងមិនអីទេអ្វីៗនឹងប្រសេីរទ្បេីងតែពេលនេះប្អូនទៅបានសុខហេីយ”។
កាលពីពេលថ្មីៗនេះមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានសម្ដែងនូវការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីជនជាតិថៃម្នាក់ឈ្មោះថា Worachet Duangmakoed បានបង្ហោះរូបភាពមួយចំនួន ដែលបង្ហាញពីគម្រោងនៃការសាងសង់ប្រាសាទមួយនៅលើទឹកដីខេត្តបូរីរ៉ាមរបស់ប្រទេសថៃ មានលក្ខណៈស្រដៀងគ្នានឹងប្រាសាទអង្គវត្តរបស់ប្រទេសកម្ពុជា ។ រូបភាពទាំងនោះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយនៅក្នុងនោះរួមមានទាំងប្លង់ និងគំរូសម្រាប់ការសាងសង់ផងដែរ។ ជុំវិញករណីនេះដែរ លោក កែវ វាសនា តារាចម្រៀងល្បីឈ្មោះមួយរូបបានរៀបរាប់នៅលើ Facebook លោកថា “សុំអស់យោបល់ ហើយក៏ធ្វើអីមិនកើត បានត្រឹមផុសនិងស៊ែរ...
ប្រិយមិត្តដែលតាមដានព័ត៌មានសិល្បៈប្រហែលជាបានដឹងហើយថា តម្លៃខ្លួននៃការថតស្ប៉តម្ដងរបស់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត គឺពិតជាថ្លៃខ្លាំងណាស់។ ការថតស្ពតរបស់កំពូលរាតាចម្រៀងទាំងពីរ គឺមួយស្ប៉តៗតម្លៃមិនក្រោម១០ម៉ឺនដុល្លារនោះឡើយ ប៉ុន្តែថ្មីៗនេះកំពូលតារាចម្រៀងទាំងពីរបែរជាចុះទៅថតផ្សព្វផ្សាយផ្លែមៀនតាង៉ែន ជូនបងប្អូនប្រជាកសិករខ្មែរយើងនៅឯខេត្តបាត់ដំបង ដោយមិនគិតប្រាក់សូម្បីមួយដុល្លារនោះឡើយ។ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងលោក ខេមរៈ សិរីមន្ត បានធ្វើដំណើរជាច្រើនរយគីឡូ អមដំណើរជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលពាណិជ្ជករល្បីឈ្មោះរះគ្រប់រដូវ ដែលបានចុះទៅប្រមូលទិញផ្លែមៀនតាង៉ែន...
នៅសល់តែប៉ុន្មានថ្ងៃទៀតពិធី “បុណ្យភូមិសៀមរាប” ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រីសៀមរាប នឹងមកដល់ហើយ។ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង១០០បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។ ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយឬនៅ សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្ត សៀមរាប ឈៀងទៅទទួលយកភាពសប្បាយរីករាយ “បុណ្យភូមិសៀមរាប” ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ...
ព្យុះទីហ្វុងរ៉ៃដ៏អាក្រក់មួយកំពុងបោកបក់កាត់ប្រទេសហ្វីលីពីន និងបង្ខំឱ្យមនុស្សជាង ៣០០,០០០ នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ។ មន្ត្រីអាកាសធាតុរបស់ប្រទេសនេះបាននិយាយថា ព្យុះទីហ្វុង Rai បានឆ្លងកាត់កោះ Cebu និងផ្នែកផ្សេងទៀតនៃភាគកណ្តាលនៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃព្រហស្បតិ៍ ហើយបានបំផ្លាញផ្ទះសម្បែង និងបណ្តាលឱ្យមានទឹកជំនន់ជាច្រើនកន្លែង។ ព្យុះមានល្បឿនប្រមាណ ២៦០ គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងខ្យល់កន្ទ្រាក់ល្បឿន ៣០០ គីឡូម៉ែត្រ/ម៉ោង ។ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មនុស្សចំនួន ៣៣២,០០០ នាក់ បានភៀសខ្លួនទៅសាលារៀនក្បែរនោះ និងកន្លែងស្នាក់នៅផ្សេងទៀត...
មីយ៉ាន់ម៉ា៖ បណ្តាញសារព័ត៌មាន Channel News Asia បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់នៅក្នុងហេតុការណ៍បាក់ស្រុតដីនៅតំបន់អណ្តូងរ៉ែមួយកន្លែងស្ថិតនៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ ក្រៅតែបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មានពលពលរដ្ឋចំនួន ២៥នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីពេទ្យ ខណៈគិតត្រឹមពេលនេះនៅមានពលរដ្ឋចំនួន ៧០នាក់ផ្សេងទៀតកំពុងបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅម៉ោង ៤ព្រឹកនៃថ្ងៃពុធ ទី ២២ ខែធ្នូនេះ ហើយប្រតិបត្តិការណ៍ជួយជនរងគ្រោះត្រូវបានចាប់ផ្តើមនៅម៉ោងប្រមាណជា ៧ព្រឹក ដោយអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ២០០នាក់។ ក្រុមអ្នកជួយសង្គ្រោះបានធ្វើការសន្និដ្ឋានថា ក្រុមពលរដ្ឋដែលបានបាត់ខ្លួនទាំង ៧០នាក់នោះទំនងជាគ្មានសង្ឃឹមនៅរស់មានជីវិតនោះទេ តែយ៉ាងណាក្តីក្រុមការងារអ្នកជួយសង្គ្រោះត្រូវរុករកពួកគាត់ឲ្យទាល់តែឃើញទោះជាពួកគាត់នៅរស់ឬស្លាប់ហើយក៏ដោយ៕
អគ្គីភ័យឆាបឆេះសាឡាងមួយគ្រឿងនៅឯប្រទេសបង់ក្លាដែស បានបណ្តាលឱ្យមនុស្សយ៉ាងតិច ៣៨នាក់ ស្លាប់ និងរាប់សិបនាក់រងរបួស។ ក្រុមមន្ត្រីបាននិយាយថា សាឡាងបានផ្ទុកមនុស្សជាង ៣០០ នាក់ ហើយបានធ្វើដំណើរពីរដ្ឋធានី Dhaka ទៅកាន់ស្រុក Barguna ភាគខាងត្បូងប្រទេសកាលពីថ្ងៃសុក្រ។ មនុស្សជាង ៦០នាក់ កំពុងត្រូវបានគេព្យាបាលរបួសនៅមន្ទីរពេទ្យ ខណៈចំនួនអ្នកស្លាប់អាចកើនឡើងបន្ដទៀត។ អគ្គីភ័យត្រូវបានគេជឿថា បានចាប់ផ្តើមនៅក្នុងបន្ទប់ម៉ាស៊ីន ប៉ុន្តែពុំមានសេចក្ដីរាយការណ៍បញ្ជាក់បន្ថែមនោះទេ។ គួរឱ្យដឹងដែរថា សាឡាងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់មួយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារទីនោះមានទន្លេច្រើន ហើយដីភាគក៏រាបស្មើ។ ប៉ុន្តែគ្រោះថ្នាក់...
បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Daily Mail បានឱ្យដឹងថា រថយន្តជប៉ុនរាប់សិបគ្រឿងដែលបានមកដល់កំពង់ផែរបស់ប្រទេសរុស្ស៊ី ត្រូវបានទឹកកករុំជិតរហូតដល់កម្រាស់ ៦ អ៉ីញ ដោយសារអាកាសធាតុនៅតាមផ្លូវត្រជាក់ខ្លាំងពេក និងមានខ្យល់បក់ខុសពីធម្មតា។ រថយន្ដម៉ាក Toyota និង Honda ជាច្រើនត្រូវបានគេឃើញថា ត្រូវបានទឹកកកក្រាស់ៗរុំជិតឈឹង នៅពេលមកដល់ទីក្រុង Vladivostok ដឹកមកដោយនាវាដឹកទំនិញ Sun Rio Ro-Ro ។ រថយន្តទាំងនោះបានកកខ្លាំងក្នុងសីតុណ្ហភាព -១៩ អង្សាសេ ដូច្នេះហើយវាត្រូវការរថយន្តសណ្ដោង ដើម្បីមកសណ្ដោងរថយន្តចុះពីនាវានោះ។...
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla កំពុងហៅត្រឡប់មកវិញនូវរថយន្តជាង ៤៧០,០០០ គ្រឿង បន្ទាប់ពីរកឃើញបញ្ហាមួយចំនួន ដែលអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកបើកបរ។ វាជាការប្រមូលមកវិញដ៏ធំបំផុតដែលមិនធ្លាប់មានសម្រាប់ក្រុមហ៊ុន និងស្មើនឹងទំហំការលក់នៅទូទាំងពិភពលោកឆ្នាំ២០២០ របស់ក្រុមហ៊ុនផលិតរថយន្តនេះ។ ក្រុមហ៊ុន Tesla បានដាក់ការប្រមូលរថយន្តមកវិញនៅថ្ងៃព្រហស្បតិ៍ ជាមួយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (National Highway Traffic Safety) ដែលជានិយតករសុវត្ថិភាពផ្លូវថ្នល់របស់សហរដ្ឋអាមេរិក។ ការប្រមូលមកវិញនេះ នឹងគ្របដណ្តប់លើរថយន្ត Model S ដែលផលិតនៅចន្លោះខែកញ្ញា ឆ្នាំ២០១៤ ដល់...