រដ្ឋាភិបាលជប៉ុនបានប្រកាសថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលដែលទំនងជាមីស៊ីលផ្លោង នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។ ឥឡូវនេះឆ្មាំសមុទ្រជប៉ុន កំពុងអំពាវនាវឱ្យនាវាធ្វើដំណើរត្រូវរក្សាការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានថ្មីៗ។ វាក៏បានប្រកាសដែរថា គ្រាប់មីស៊ីលផ្លោងនោះ ប្រហែលជាបានធ្លាក់ចុះមកវិញហើយ។ រដ្ឋាភិបាលជប៉ុនបានកោះប្រជុំបន្ទាន់មួយជាមួយក្រុមឆ្លើយតបរបស់ខ្លួន ហើយពួកគេនឹងបន្តវិភាគព័ត៌មាន និងតាមដានស្ថានភាពបន្ដទៀត។ គួរឱ្យដឹងដែរថា ការបាញ់បង្ហោះនេះ គឺជាសកម្មភាពលើកដំបូងក្នុងឆ្នាំ២០២២ សម្រាប់ប្រទេសកូរ៉េខាងជើង ក៏ដូចជាការប្តេជ្ញាឆ្នាំថ្មីរបស់មេដឹកនាំ គីម ជុងអ៊ុន ក្នុងការពង្រឹងកម្លាំងយោធា ដើម្បីទប់ទល់នឹងស្ថានការណ៍អន្តរជាតិដែលមិនស្ថិតស្ថេរ៕
(សៀមរាប)៖ យោងតាមការបញ្ជាក់នៅលើទំព័រផ្លូវការរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ មានភ្ញៀវទេសចរចំនួន ១៨៩ ៤៣៦នាក់ បានដើរកម្សាន្តក្នុងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ * ភ្ញៀវទេសចរជាតិមានចំនួន ១៨៩ ០០០នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានពី៧៥-៨០% ប្រមាណជា ១៤០ ០០០-១៥០ ០០០នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់៖...
កោះកុង៖ នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចជួយសាងសង់ស្ពានមួយខ្សែឆ្លងកាត់ទន្លេតភ្ជាប់ភ្នំពេញ ទៅកាន់អរិយក្សត្រ។ បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ...
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង ១៩០គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែកក្កដា ឆ្នាំ២០១៩ ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ដំណើរការសាងសង់សម្រេចបានជាង ៧០ហើយ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ថ្មីៗនេះ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានធ្វើការបង្ហាញព័ត៌មានបន្ថែមខ្លះការបើកបរនៅលើផ្លូវល្បឿនលឿន...
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បានអូសបន្លាយពេលជិត២ឆ្នាំនៅកម្ពុជាយ៉ាងណាក្តី ប៉ុន្តែការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា នៅតែដំណើរការជាធម្មតា។ បើតាមការបញ្ជាក់ឱ្យដឹងពីលោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះថា...
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា៖ ក្នុងឆ្នាំ២០២២នេះ ក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតចំនួន ៥៥នាក់ ឲ្យទទួលអាហារូបករណ៍របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សានានា ក្នុងប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ សោហ៊ុយធ្វើដំណើរមក កម្ពុជា-ចិន-កម្ពុជា ជាបន្ទុករបស់សាមីជន ឯការចំណាយផ្សេងៗដូចជា ការស្នាក់នៅ ការសិក្សា និងប្រាក់អាហារូបករណ៍...