ប៉ៃលិន ៖ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ ជាអភិបាលខេត្ត បានត្រៀមរួចរាល់ហើយនូវការរៀបចំទីតាំងជាច្រើនកន្លែនយ៉ាងល្អស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍មកកំសាន្តលេខ”សង្ក្រាន្តប៉ៃលិន”លើទឹកដីត្បូងពេជ្រ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ដែលកាន់តែខិតជិតចូលមកដល់នាពេលពីរថ្ងៃទៀតនេះ ។ បើភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានមកកំសាន្តហើយ កុំភ្លេចផ្តិតរូបភាពដ៍ស្រសត្រកាលទៅវិញផង ៕
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញធ្វើដំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរ ជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ...
បាត់ដំបង ៖ ម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង៤៥នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវលេខ១ ខាងកើតផ្សារណាត់ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លិចពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AJ-1158 បើកបរដោយយុវជនម្នាក់និងអ្នករួមដំណើរម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានជិះចូលស្តាំដើម្បីគេចម៉ូតូកង់បីដែលឈប់នៅលើផ្លូវ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមាន ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង បានចាត់តំណាងក្រុមការងារសាខាដឹកនាំដោយ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិកាសាខា និងសហការី បានអញ្ចើញសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៧៤ គ្រួសារ និងគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន២៨គ្រួសារ នៅស្រុករុក្ខគីរី ខេត្តបាត់ដំបង។ មានប្រសាសន៍សំណេះសំណាលក្នុងបរិយាកាសដ៏ស្និទ្ឋស្នាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ប៊ុត...
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលករកម្ពុជាត្រឡប់ពីថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមាមប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូនជាពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
បាត់ដំបង ៖ ដីចំការមួយកន្លែង ចំនួន៨០ហិចតា ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចស្រែព្រីង ស្ថិតក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ដីចំការស្វាយដែលត្រូវអគ្គីភ័យឆាបឆេះខាងលើ មានទំហំផ្ទៃដី ៨០ហិចតា ហើយត្រូវបានឆេះអស់ប្រហែល៤០% ដែលមានម្ចាស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅក្នុងហេតុការណ៍អគ្គីភ័យខាងលើនេះដែរ ភ្លាមៗសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យ...
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅជើងភ្នំយ៉ាតក្បែរ អាស្រមលោកយាយ យ៉ាត នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ភ្នំយ៉ាត ជាពិសេស គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។ លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយ ក្រុមការងារ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញពិនិត្យមើល ការរៀបចំកែលម្អ សោភ័ណភាព និងអនាម័យបរិស្ថាន នៅរមណីយ៍ដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីត្រៀម ទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ។...