បាត់ដំបង ៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្តីពី ការកែលម្អ និងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពនៅក្នុងតំបន់អគារអភិរក្ស ក្រុងបាត់ដំបង ដោយសម្រេចអោយម្ចាស់លំនៅឋាន និងអាជីវកម្មទាំងអស់ ក្នុងតំបន់អគារអភិរក្ស ចាប់ពីផ្លូវលេខ ១ ដល់ផ្លូវលេខ ៣ ត្រូវកាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម និងស្លាកយីហោតាមមុខផ្ទះ ។ យោងតាមខ្លឹមសារ ក្នុងសេចក្តីជូនដំណឹងខាងលើ រដ្ឋបាលខេត្តបាត់ដំបង...
ប៉ៃលិន ៖ ដោយមានការចង្អុលដឹកនាំពីលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចែកជូនគ្រួសារស្ត្រីក្នុងវ័យបន្តពូជ ១៦នាក់ រស់នៅក្នុងស្រុកសាលាក្រៅ នៃខេត្តប៉ៃលិន ។ ការនាំអំណោយនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីអប់រំផ្សព្វផ្សាយ ស្តីពី «សារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា-ទារក ពេលមានផ្ទៃពោះ ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា និងសហការី បាននាំយកអំណាយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនស្ដ្រីជាមាតាដែលទើបនឹងសម្រាលកូន និងស្ដ្រីមានផ្ទៃពោះ ៣០នាក់ មកពីភូមិចំនួន១០ក្នុងសង្កាត់ ២ ក្នុងក្រុងបាត់ដំបង។ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការ អានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត បានបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចំាឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ំុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា...
បាត់ដំបង ៖ ជម្រកសត្វស្លាបបឹងទន្លេសាប ខេត្តបាត់ដំបង មានវត្តមានសត្វស្មោញ ជាប្រភេទសត្វកម្រ កំពុងបន្តរស់នៅច្រើនជាងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ។ មន្ត្រីអង្គការអភិរក្សបឹងទន្លេសាប បានបង្ហាញឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០០៨មក គេសង្កេតឃើញមានសត្វស្លាប ចំនួន១០ប្រភេទ ដែលជាសត្វរងគ្រោះខ្លាំងបំផុត បាននឹងកំពុងរស់នៅក្នុងដែនអភិរក្សជីវ:ចម្រុះ រ៉ាមសារព្រែកទាល់ ក្នុងខេត្តបាត់ដំបង ហើយត្រូវបានមន្ត្រីជំនាញ រួមជាមួយអង្គការដៃគូ រួមគ្នាទប់ស្កាត់ និងអភិរក្សឡើងវិញ ។ ជាមួយគ្នានេះ ក៏ប្រឈម...
ពោធិ៍សាត់ ៖ សមត្ថកិច្ចជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែកជលផលក្រគរ សហការជាមួយអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ បានចុះល្បាតត្រួតពិនិត្យ ព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ នៅក្នុងសកម្មភាពល្បាតនោះ កម្លាំងសមត្ថកិច្ច បានប្រទះឃើញការកាប់រានភ្ជួររាស់ដីព្រៃដីលិចទឹកតំបន់៣ ដែលមានទំហំជាង៦ហិកតា ចន្លោះបង្កោលលេខ២១១-២១២ ស្ថិតត្រង់ចំណុចភ្លើងឆេះ ក្នុងភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ តាមការប៉ាន់ស្មានរបស់មន្រីជំនាញ...
បន្ទាយមានជ័យ ៖ យោងតាមស្មារតីនៃកិច្ចប្រជុំ នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២២ ស្តីពី ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យបានសម្រេច លើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ចំនួន៦៧នាក់ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។ កិច្ចប្រជុំនេះក្រោមការដឹកនាំរបស់លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម ពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យម្នាក់ លោកឧត្តមអគ្គនុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីនគរបាល នាំយកថវិកា ស.ម.ន ប្រគល់ជូនដល់តំណាងគ្រួសារសពនិវត្តជន និងមន្រ្តីនគរបាលមរណៈ ។ លោកវរសេនីយ៍ឯក យី ប៊ុនរឿង នាយការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថវិកា ស.ម.ន ដែលក្រុមការងារនាំយកប្រគល់ជូន...
ប៉ៃលិន ៖ ក្រោយត្រូវបាន អាជ្ញាធរចាត់វិធានការរុះរើ និងហាមមិនឲ្យលក់ដូរ បន្លែ ត្រីសាច់ នៅតាមផ្លូវចុះចំណោត ក្បែរផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញថា ក្រុមអាជីវករ បាននាំគ្នាមកលក់ដូរវិញ ហាក់មិនខ្វល់ពី វិធានការរបស់អាជ្ញាធរឡើយ ។ អាជីវករដែលលក់ដូរនៅលើទ្រូងផ្លូវ ចុះចំណោត ខាងលើ បានឱ្យដឹងនាព្រឹកថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២២ នេះថា...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋានឃុំធិបតី និងកម្លាំងអធិការស្រុក បានចុះទៅពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស ក្នុងការកាយយកអាចម៍ដីចំណីមាត់ប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ តាមការគូសបញ្ជាក់ពីលោក...