បន្ទាយមានជ័យ ៖ គ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ទីបំផុតទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ស្ថិតនៅចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានព្រមព្រៀង បញ្ចប់ វិវាទពលរដ្ឋ ជិត១.២០០គ្រួសារ ចាប់ផ្តើមចាប់ឆ្នោត ទទួលយកក្បាលដីឡូតិ៍ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អ៊ុំ រាត្រី...
បាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមត្តេយ្យ នៅសាលាបឋមសិក្សាបញ្ញា ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញ សាលាបឋមសិក្សាតំបន់ដាច់ស្រយាល មួយកន្លែង មានការខ្វះខាតបន្ទប់សិក្សា និងសម្ភារ:ប្រើប្រាស់មួយចំនួន ទើបថ្នាក់ដឹកនាំខេត្តប៉ៃលិន បានសហការជាមួយនឹងក្រុមហ៊ុនដីឡូត៍ ហេង សម្បត្តិ អចលនទ្រព្យជោគជ័យ បានស្ថាបនាសាលាមតេយ្យ ក្នុងសាលាបឋមសិ ក្សាមួយខ្នង និងផ្តល់ជូននូវអណ្តូងស្នប់ប្រើម៉ូទ័របូមទឹក នៅកន្លែងលាងដៃ រួមនឹងការតភ្ជាប់បណ្តាញខ្សែភ្លើងអគ្គិសនី សរុបជាទឹកប្រាក់អស់ជាង៥ពាន់ដូល្លារ ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា...
បន្ទាយមានជ័យ ៖ ស្ងាត់មួយរយៈ បន្ទាប់ពីមេឃុំភ្នំលៀបនៃស្រុកព្រះនេត្រព្រះ ត្រូវឃាត់ខ្លួនជាប់ពាក់ព័ន្ធដីព្រៃលិចទឹកតំបន់បី ឥឡូវអយ្យការសលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត សុវណ្ណារ៉េត បានអញ្ចើញអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ និង មេឃុំប្រាសាទលោក មាស ហ៊ឹក ឱ្យចូលបំភ្លឺពាក់ពន្ធ័និងករណីឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ យោងតាមលិខិតអញ្ជើញរបស់លោក កើត វណ្ណារ៉េត...
កំពង់ធំ ៖ មានប្រសាសន៍ក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការធានារ៉ាប់រងដំណាំផ្អែកលើសន្ទស្សន៍អាកាសធាតុ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចាប់យកចំណេះពីសិក្ខាសាលានេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត នៅមូលដ្ឋានរបស់ខ្លួន ចូលរួមចំណែកអភិវឌ្ឍន៍ភូមិឃុំ ក្នុងគោលបំណងជួយកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរជាងមុន ។ សិក្ខាសាលានេះប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសាលាខេត្តកំពង់ធំ តាមរយៈកម្មវិធីជំរុញផលិតកម្មស្រូវ...
បាត់ដំបង ៖ ប្រជាពលរដ្ឋក្រីក្រ ២០០គ្រួសារ មកពីភូមិចំនួន៥២ នៃសង្កាត់ទាំង១០ របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បាននាំយកនូវប្រសាសន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ...
ភ្នំពេញ៖ រយៈពេលនេះ ករណីអូមីក្រុងកំពុងហក់ឡើងខ្ពស់ក្នុងសហគមន៍ នៅក្នុងវិធីនានា រដ្ឋបាលរាជធានីភ្នំពេញ បានតម្រូវឲ្យមានការរក្សាគម្លាត ក៏ត្រូវពិនិត្យប័ណ្ណចាក់វ៉ាក់សាំង បើបុគ្គលណាមួយមិនបានចាក់វ៉ាក់សាំង ឬហួសរយៈពេល៤ខែ ហើយ មិនបានទៅចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះ មិនអនុញ្ញាតឲ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីនោះឡើយ។ បើយោងតាមយោងតាមសេចក្តីណែនាំរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលមិញ ក៏បានដាក់កំហិតឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ នៅក្នុងពិធីរៀបចំមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ...
ពោធិ៍សាត់ ៖ មន្រ្តីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ នៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២ នេះបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី ។ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ការការចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោ-ក្របី ជូនប្រជាកសិករនេះ គឺ ចាប់ផ្តើមពីស្រុកតាលោសែនជ័យ និងស្រុកកណ្តៀង សរុបលទ្ធផល បានចំនួន ៩១២ក្បាល...
បន្ទាយមានជ័យ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ១,២៩៩ក្បាលដី បន្ទាប់ពីចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរួចរាល់ ត្រូវបានប្រគល់ជូន ប្រជាពលរដ្ឋ ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមការរៀបចំ និងគាំទ្រថវិកាដោយ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់ លោក លី សារី...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ជូនរង្វាន់លើកទឹកចិត្ត ដល់សិស្សឆ្នើមនិទ្ទេសA និងនិទ្ទេសB នៃសាលាអន្តរជាតិ USA ស្ថិតក្នុងក្រុង និងខេត្តបាត់ដំបង ។ ស្ថិតនាឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ កោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំរៀនសូត្រទទួលបាននូវនិទ្ទេសល្អៗ...