បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋានឃុំធិបតី និងកម្លាំងអធិការស្រុក បានចុះទៅពិនិត្យមើលទីតាំងប្រព្រឹត្តបទល្មើស ក្នុងការកាយយកអាចម៍ដីចំណីមាត់ប្រឡាយមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រ ភូមិសំរោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ តាមការគូសបញ្ជាក់ពីលោក...
ប៉ៃលិន ៖ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ក្រពើ ដែលមានកម្ពស់ ២១ម៉ែត្រ ស្ថិតក្នុងវត្តរតនៈសោភណ្ឌ ហៅវត្តកោងកាង ស្ថិតនៅភូមិវត្ត សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ពិធីនេះក៏មាន ការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី...
បន្ទាយមានជ័យ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ បានបើកកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយអំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីនគរបាល និងសម្រាប់ម្ចាស់ ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅលើទូរស័ព្ទដៃ foreigners present in Cambodia system (FPCS) ដល់លោកលោកស្រី អធិការ អធិការរង ស្រុក/ក្រុងទាំង៩ និងលោកនាយប៉ុស្តិ៍ទាំង៦៥ផងដែរ។ លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង...
បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមមន្ត្រីលេខាធិការខាងគណៈកម្មាធិការ ចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ។ លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានធ្វើការចុះឃាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ជាច្រើនគ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើការថ្លឹងចល័ត ឬអ្នកដឹកលើសទម្ងន់ កំណត់ផាកពិន័យតាមច្បាប់ជាក់ស្ដែង ក្នុងការត្រួកពិនិត្យលើយានយន្តទាំងអស់ឃើញថា មានរថយន្តមួយចំនួនដឹកលើសកម្រិតកំណត់ គឺប្រភេទរថយន្តដឹកខ្សាច់។ លោក សុក ចាន់ថា ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ...
បាត់ដំបង ៖ ពលករខ្មែរប្រុសស្រី ជាង១០០នាក់ ត្រូវបានទាហានថៃចាប់បញ្ជូនប្រគល់មក អោយអាជ្ញាធរកម្ពុជាវិញ ក្រោយរកឃើញថាពួកគាត់លួចឆ្លងដែនដោយគ្នានច្បាប់អនុញ្ញាត ។ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៩ បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ...
បន្ទាយមានជ័យ ៖ គ្មានអ្នកឈ្នះគ្មានអ្នកចាញ់ ទីបំផុតទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ស្ថិតនៅចំណុចបឹង ៧៥ ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានព្រមព្រៀង បញ្ចប់ វិវាទពលរដ្ឋ ជិត១.២០០គ្រួសារ ចាប់ផ្តើមចាប់ឆ្នោត ទទួលយកក្បាលដីឡូតិ៍ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក អ៊ុំ រាត្រី...
បាត់ដំបង ៖ លោកជំទាវ ញ៉ែម សាខន ស ខេង តំណាងក្រុមអ្នកម្តាយមនុស្សធម៌ ព្រមទាំងក្រុមការងារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមត្តេយ្យ នៅសាលាបឋមសិក្សាបញ្ញា ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ក្នុងឱកាសនោះ ក្រុមការងារ បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
ប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញ សាលាបឋមសិក្សាតំបន់ដាច់ស្រយាល មួយកន្លែង មានការខ្វះខាតបន្ទប់សិក្សា និងសម្ភារ:ប្រើប្រាស់មួយចំនួន ទើបថ្នាក់ដឹកនាំខេត្តប៉ៃលិន បានសហការជាមួយនឹងក្រុមហ៊ុនដីឡូត៍ ហេង សម្បត្តិ អចលនទ្រព្យជោគជ័យ បានស្ថាបនាសាលាមតេយ្យ ក្នុងសាលាបឋមសិ ក្សាមួយខ្នង និងផ្តល់ជូននូវអណ្តូងស្នប់ប្រើម៉ូទ័របូមទឹក នៅកន្លែងលាងដៃ រួមនឹងការតភ្ជាប់បណ្តាញខ្សែភ្លើងអគ្គិសនី សរុបជាទឹកប្រាក់អស់ជាង៥ពាន់ដូល្លារ ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តប៉ៃលិន បានឱ្យដឹងថា...
បន្ទាយមានជ័យ ៖ ស្ងាត់មួយរយៈ បន្ទាប់ពីមេឃុំភ្នំលៀបនៃស្រុកព្រះនេត្រព្រះ ត្រូវឃាត់ខ្លួនជាប់ពាក់ព័ន្ធដីព្រៃលិចទឹកតំបន់បី ឥឡូវអយ្យការសលាដំបូងខេត្តបន្ទាយមានជ័យ ឯកឧត្តម កើត សុវណ្ណារ៉េត បានអញ្ចើញអភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ និង មេឃុំប្រាសាទលោក មាស ហ៊ឹក ឱ្យចូលបំភ្លឺពាក់ពន្ធ័និងករណីឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រឃុំប្រាសាទនិងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ យោងតាមលិខិតអញ្ជើញរបស់លោក កើត វណ្ណារ៉េត...
កំពង់ធំ ៖ មានប្រសាសន៍ក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការធានារ៉ាប់រងដំណាំផ្អែកលើសន្ទស្សន៍អាកាសធាតុ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីជំនាញ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវចាប់យកចំណេះពីសិក្ខាសាលានេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត នៅមូលដ្ឋានរបស់ខ្លួន ចូលរួមចំណែកអភិវឌ្ឍន៍ភូមិឃុំ ក្នុងគោលបំណងជួយកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យមានភាពប្រសើរជាងមុន ។ សិក្ខាសាលានេះប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងសាលាខេត្តកំពង់ធំ តាមរយៈកម្មវិធីជំរុញផលិតកម្មស្រូវ...