បន្ទាយមានជ័យ ៖ ម៉ាស៊ីនអ៊ិចសារ៉េ ចំនួន២គ្រឿង ជាអំណោយ អំណោយរបស់ប្រទេសជប៉ុន ត្រូវបានប្រគល់ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សម្រាប់តាមដានការលួចនាំរបស់របរហាមឃាត់ចេញ-ចូលប្រទេស ។ ការប្រគល់ទទួលនេះ ប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅមាត់ច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត ក្រោមការចូលរួមពីលោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន និងទទួលស្វាគមន៍ដោលោកវរសេនីយ៍ឯក ចាន់ ស៊ីម៉េត...
បរទេស ៖ អាវុធជាច្រើនប្រភេទ រួមទាំងគ្រាប់រំសេវផងនោះ ត្រូវបានកម្លាំងយោធាថៃរកឃើញនៅពេលកំពុងល្បាត តាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលជនមិនស្គាល់មុខ បានវេចខ្ចប់យ៉ាងស្អាត លាក់ទុកនៅតាមកំពតព្រៃ។ ការប្រទះឃើណនេះ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងយោធាព្រំដែនថៃលេខ ៥២៣ និង ៥២៦ ក្នុងប្រតិបត្តិការចេញល្បាតខ្សែបន្ទាត់ព្រំដែនរបស់ខេត្តច័ន្ទបុរី និងខេត្តត្រាត ដើម្បីត្រួតពិនិត្យបទល្មើសនានា ដែលអាចឆ្លងដែនពីកម្ពុជាទៅថៃ និងពីថៃមកកម្ពុជា។ យោងតាមការផ្សាយរបស់គេហទំព័រថៃរ៉ាត់ បានបញ្ជាក់ថា ខណៈដែលកម្លាំងយោធាព្រំដែនថៃ ធ្វើការល្បាតដល់ចំណុចជាព្រៃមួយកន្លែង...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសអនុវត្តន៍ពិន័យ ចំពោះមន្ត្រីនគរបាល ចំនួន០៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម នៃក្រសួងមហាផ្ទៃ ។ សូមអានសេចក្តីលំអិត ក្នុងលិខិតដូចខាងក្រោម ៖
បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបញ្ជូនទៅតុលាការកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ សូរ៉ាថាន់ អ៊ីនថាឈូត(SORATHON INTACHOT) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងនាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា...
ប៉ៃលិន ៖ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ។ មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម អ៊ី ឈាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយធានាបាននូវប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ...
(បាត់ដំបង) នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅឆ្នាំ២០២៤ របស់សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមជាសមាជិកគណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តុមប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមនឹងប្រតិភូអមដំណើរ ព្រមទាំងឯកឧត្តម លោកជុំទាវ លោក លោកស្រី ជាប្រធានមន្ទីរ...
បន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងសិរីសោភ័ណ ដឹកនាំដោយលោក ស្រេង សុផល ជាអភិបាលក្រុង កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះត្រួតពិនិត្យការជួសជុលផ្លូវ១ខ្សែរ ប្រវែង១០០០ម៉ែត្រ លើខ្នងអាងកណ្តោល ក្នុងសង្កាត់ទឹកថ្លា ។ ការណ៍នេះ ក៏មានការចូលរួមពីសំណាក់លោក ជៀម សុខ ប្រធានក្រុមប្រឹក្សាក្រុង អមដំណើរដោយ លោក កុយ ចាន់វាសនា សមាជិក ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា លោកមេភូមិ និងក្រុមកាងារ...
បាត់ដំបង ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យព្យាយាមរត់ចូលឡាន បណ្ដាលអោយប៉ះដួលផ្កាប់មុខរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ យោងតាមប្រភពនិងរូបភាពកាំម៉ារ៉ាសុវត្ថិភាព នៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរដោយថ្មើរជើង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តវ៉េអងធុនធ្ងន់ មិនស្គាល់ផ្លាកលេខមួយគ្រឿង...
បាត់ដំបង ៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីមាននារីស្រស់ស្អាតម្នាក់ លោតទឹកស្ទឹងសង្កែប៉ុនប៉ងសម្លាប់ខ្លួនពីលើស្ពាន តែត្រូវបានបុរសជាគូស្នេហ៍ លូតទៅជួយបណ្តាលអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ សំណាងល្អបានអ្នកស្រុកសហការចុះជួយបានទាន់ពេលវេលា។ ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង០៤ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានស្ទឹងសង្កែខាងមុខសាលាខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់បានមានការឈ្លោះប្រកែកសម្តីគ្នាទៅវិញទៅមក បន្ទាប់មកភាគីខាងស្រីក៏បានស្ទុះទៅលោតទំលាក់ខ្លួនពីស្ពានចូលទៅស្ទឹងសង្កែ ភ្លាមនោះភាគីខាងប្រុសក៏បានលោតទៅជួយស្រង់តែមិនឈ្នះធ្វើអោយឈ្លក់ទឹកស្ទើរស្លាប់ស្ទើររស់ទាំងពីរនាក់ តែសំណាងល្អបានមិត្តភក្តិនិងបងប្អូនជាអ្នកដាក់មងជួយស្រង់ទាន់និងដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ៕ ដោយ ៖ សាលី