ព្រះវិហារ៖ គ្រឿងញៀនជាងមួយតោន ត្រូវបានបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី ២០ ខែមករានេះ ។ គ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន១០២០ដុំ ត្រូវបានឧក្រិដ្ឋជន ដឹកតាមរថយន្តមួយគ្រឿង នាំចេញមកពីប្រទេសឡាវ ឆ្លងកាត់ខេត្តព្រះវិហារ និងបន្តទៅគោលដៅផ្សេង។ តាមប្រភពព័ត៌មានបឋម បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ បានបើកការស៊ើបអង្កេត ចាប់ឃាត់ខ្លួនម្ចាស់រថយន្ដបានម្នាក់ និងកំពុងបន្តការស្រាវជ្រាវតាមប្រមាញ់បក្សពួកដទៃទៀតដើម្បីយកមកផ្ដន្ទារទោស ៕
ព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានធ្វើសន្និសីទសាព័ត៌មាន ស្តីពី វឌ្ឍនភាពការងារចុះសម្របសម្រួល និងទប់ស្កាត់ការចូលកាន់កាប់យកដីរដ្ឋដែលបានចុះបញ្ជីរួច ក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន សីលាដាមុិច ខូអិលធីឌី ។ ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ណុប វុទ្ឋី អភិបាលរងខេត្ត លោក ប៉ា រ៉ានីន អភិបាលរងខេត្ត និងលោក អុិត ភូម្រា...
ក្រចេះ ៖ លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពរួមនឹងកងកម្លាំងសមត្ថកិច្ចក្នុងខេត្តក្រចេះ បានចូលរួមទទួលយកចំណេះដឹង បទពិសោធន៍ដ៏មានសារៈសំខាន់ ពីវគ្គបណ្ដុះបណ្ដាលស្ដីពី សៀវភៅណែនាំការអនុវត្ត ស្តីពី គោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំដោយ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងគាំទ្រដោយគម្រោង លើកកម្ពស់វិស័យសេវាសង្គម យូនីសេប បានធ្វើឡើងនៅសាលប្រជុំក្រុមប្រឹក្សាខេត្តក្រចេះ ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៤ ក្រោមវត្តមានលោកទុយ ប៊ុនសិរីរ័ត្នមុន្នី អភិបាលរងខេត្តក្រចេះ។...
ក្រចេះ ៖ លោកគ្រូ-អ្នកគ្រូចំនួន ៣០៥នាក់ ដែលបម្រើការងារនៅតាមគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ គ្រឹះស្ថានបឋមសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាខេត្ត ផ្ទេរបញ្ជូលទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក។ ពិធីនេះប្រព្រឹត្តទៅ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដោយអនុវត្តតាមអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសលេខ ១០៦៥ អយក.ប្រក...
ក្រចេះ ៖ រថយន្តវេអង ១គ្រឿងដឹកដំឡូងមី បានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯង បណ្ដាលឲ្យមនុស្ស១នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិ ព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងដឹកដំឡូងមីពេញ ម៉ាក់វេអង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A- 1309 បើកបរដោយបុរសម្នាក់និង អ្នករួមដំណើរ១នាក់...
បរទេស ៖ ក្នុងរយៈពេល ១ថ្ងៃ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចថៃ បានបង្ក្រាបការរត់ពន្ធបារីពីកម្ពុជាទៅថៃ ចំនួន២ករណី ឃាត់ខ្លួនមនុស្សម្នាក់ និងដកហូតបារី បានជិត ២ម៉ឺនកញ្ចប់ ។ សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីទី១ ធ្វើឡើងដោយ កម្លាំងតម្រួតថៃដែលដាក់គោលដៅឈរជើងលើកំណាត់ផ្លូវលេខ ៣១៧ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៨ ស្ថិតក្នុង ឃុំថាប់សៃ ស្រុកពោងណាំរ៉ន ខេត្តច័ន្ទបុរី...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកត្រីខកំប៉ុង ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះ យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានត្រីខកំប៉ុង ចំនួន ០១យួរ ស្មើ១០កំប៉ុងដូចៗគ្នា និងបានផ្ដល់ជូននូវត្រីខកំប៉ុងក្នុង០១អង្គភាពចំនួន...
ភ្នំពេញ ៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី បុត្រ កំព្រា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំបើកកិច្ចប្រជុំចាប់ឆ្នោតផ្គូផ្គងជ្រើសរើសក្រុម ដើម្បីប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការរង ប្រធានមន្ទីរ...
កំពង់ស្ពឺ ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី និងបានបញ្ជូនទៅឃុំនៅពន្ធនាគារហើយ បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ។ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យបានឱ្យដឹងនៅម៉ោង១៨និង៨នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ...
កំពង់ស្ពឺ ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណរដ្ឋមន្ត្រី បានលើកឡើងថា កុមារគឺជាអ្នកបន្តវេនប្រកបដោយសក្តានុពលរបស់ប្រទេសជាតិ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព សេចក្តីថ្លៃថ្នូរដើម្បីរួមចំណែកកាត់បន្ថយគម្លាតសង្គម។។ការណ៍នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារសិក្សាមួយខ្នង៥បន្ទប់ស្ថិតនៅក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយស្តីពីការអប់រំប្រកបដោយបរិយាបន្ន ដើម្បីគាំទ្រនិងដោះស្រាយបញ្ហាលទ្ធភាពទទួលបានការអប់រំរបស់សិស្ស ពិសេសលើកុមារដែលមានតម្រូវការនិងក្រុមដែលខ្វះខាត ហើយគោលនយោបាយនេះក៏ផ្តោតលើហេដ្ឋារចនាសម្ពន្ធ័សាលារៀននិងអនាម័យ។ដូច្នេះមានន័យថា...