បាត់ដំបង ៖ បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខ ចូលបាញ់ប្រហារដល់ក្នុងផ្ទះ អស់ជាច្រើនគ្រាប់ បណ្តាលអោយរងរបួសធ្ងន់ នៅវេលាម៉ោងប្រហែល ១៨និង៥០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះមានឈ្មោះ អ៊ូច សុខលាភ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាជាងជួសជុលទូរស័ព្ទ និងគ្រូបង្រៀន រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ...
បាត់ដំបង ៖ យុវជនម្នាក់ព្រោះតែវិបត្តិផ្លូវចិត្ត (មានជម្ងឺឈឺក្បាល) ក៏សម្រេចធ្វើអត្តឃាតដោយយកកូនកាំបិតអាកសម្លាប់ខ្លួនឯងបបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧និង០០នាទីព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ នៅចំណុចក្រុមទី០៦ ភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ សមត្ថកិច្ចបានអោយដឹងថា សពជនរងគ្រោះមានឈ្មោះ ណាន ភា ហៅ មុំ រ៉ាយុត ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅក្រុមទី១០ ភូមិព្រៃតូច ឃុំពេជ្រចិន្តា...
បាត់ដំបង ៖ បុរសជានាយប៉ុស្តិ៍ឃុំកំពង់ព្រៀងម្នាក់ បានជិះម៉ូតូដោយខ្វះការប្រុងប្រយ័ត្ន ទៅបុករថយន្តដែលកំពុងចតឡើងស្រូវពីក្រោយ បណ្តាលអោយបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៧ ភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញ ម៉ូតូម៉ាកស៊ុយៗគីស្មាស់ ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ នគរបាល.1.9775 អ្នកបេីកបរដោយឈ្មោះ ស សាមុ៉ន ភេទប្រុស អាយុ៥១ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលកំពង់ព្រៀង...
បាត់ដំបង ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ធ្វើការ បង្ក្រាបឃាត់ខ្លួន ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ដបកែវគប់ ) ។ កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ០៧និង០៨នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ឈ្មោះ ហុង គីមហៃ...
បាត់ដំបង ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីអកអំបុក សំពះព្រះខែ ដែលរដ្ឋបាលខេត្តបាត់ដំបងរៀបចំឡើងនៅបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង បានលើកឡើងថា ផ្លែផ្កានៃសុខសន្តិភាព និងស្ថេរភាពនយោបាយ អាចប្រាកដនាំប្រទេសជាតិ អោយមានការរីកចំរើនបន្ថែមទៀត ។ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ទៀតថា ការប្រារព្ធពិធីអកអំបុក សំពះព្រះខែ គឺជាការចូលរួមលើកស្ទួយ...
បាត់ដំបង ៖ ប្រជាពលរដ្ឋ និងជនចាស់ជរា ដែលមានជីវភាពខ្វះខាត ៦០គ្រួសារ រស់នៅក្នុងភូមិវត្តចែង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទទួលបានអំណោយមនុស្សធម៌ ពីសប្បុរសជនខ្មែរដែលរស់នៅប្រទេសអូស្ត្រាលី ។ ក្នុងឱកាសជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់គ្រួសារពលរដ្ឋ និងជនចាស់ជរា មានជីវភាពខ្វះខាតនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដែរ លោក រ៉េត ខេង និងលោកស្រី កែវ ណាវី...
បាត់ដំបង ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនៃមន្ទីរពាក់ព័ន្ធ ចំណុះអោយរដ្ឋបាលខេត្តបាត់ដំបង បាននិងកំពុងពន្លឿនការរៀបចំតុបតែង ទីតាំងបរិវេណសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ដើម្បីត្រៀមប្រារព្វកម្មវិធីអកអំបុក សំពះព្រះខែ នាពេលខាងមុខនេះ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តបាត់ដំបង បានអោយដឹងថា ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥កើត និង ថ្ងៃ១រោច...
បាត់ដំបង ៖ រថយន្តដឹកខ្សាច់ធុនធ្ងន់០១គ្រឿង សង្ស័យបែកកង់មុខ បានរ៉េចង្កូតធ្លាក់ផ្លូវបណ្តាលអោយ ក្រឡាប់ផ្ងារជើងវបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង១០នាទី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ដឹកខ្សាច់ធុនធ្ងន់០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 4A-7152 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ .បាត់ដំបង)...
បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស០៣នាក់ បានរងរបួសធ្ងន់ស្រាល ចំណែករថយន្ត០៤គ្រឿង ខូចខាតយ៉ាងដំណំ ក្រោយបានបុកបន្តកន្ទុយគ្នា នៅវេលាម៉ោង ២១និង០០នាទីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ដសាក់ស័រ ប្រភេទឈូសដី០១គ្រឿង បើកបរក្នុងទិសដៅពីត្បូង ទៅជើង (បាត់ដំបង ទៅ...
បន្ទាយមានជ័យ ៖ រថយន្តដឹកមាន់រស់ គ្មានច្បាប់អនុញ្ញាត ១គ្រឿង ត្រូវបានមន្ត្រីបសុព្យាបាលខេត្តបន្ទាយមានជ័យ ធ្វើការស្ទាក់ឃាត់ យកមកអនុវត្តការផាកពិន័យតាមគោលការណ៍ច្បាប់ ។ ការចាប់រថយន្តដឹកមាន់រស់ខាងលើ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចជិតស្នាក់ការភូមិ នៃភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការជាមួយ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ផងដែរ ។ លោក ហ៊ុយ ទូច...