បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ សូមអោយអាជ្ញាធរកងកម្លាំង លោកគ្រូ អ្នកគ្រូត្រូវចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ និងលុបបំបាត់នូវបទល្មើសគ្រឿងញៀន ។ ការលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំ ស្តីពី គោលការណ៍ណែនាំនានា អំពីការប្រយុទ្ធប្រឆាំង និងផលប៉ះពាល់ ការប្រើប្រាស់គ្រឿងញៀន នៅសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានការចូលរួមគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន...
បន្ទាយមានជ័យ ៖ លទ្ធផលប្រឡង់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ សម្រាប់ខេត្តបន្ទាយមានជ័យ មានបេក្ខជនប្រឡងជាប់ បាននិទ្ទេសA ចំនួន៨២នាក់ ដែលចំនួននេះជាចំនួនច្រើនលើសឆ្នាំមុន មានតែចំនួន៤៨នាក់ ។ តាមការអោយដឹងពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ចំពោះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានប្រកាសលទ្ធផលសម្រាប់ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនជាប់សរុប៤១៤៣នាក់ ស្រី២៥០៥នាក់...
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានមានប្រសាសន៍ រំលឹកដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៤ ថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិ កងទ័ពមានតួនាទីហ្វឹកហ្វឺនរៀនសូត្រដើម្បីពង្រឹងសមត្ថភាពបន្ថែម ។ ប្រសាសន៍ដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ នៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ ដោយមានសិក្ខាកាមសរុបចំនួន ១០០នាក់ ហ្វឹកហ្វឺនមានរយៈពេល...
បាត់ដំបង ៖ ជនសង័្សយចំនួន០៥នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ឃាត់ខ្លួននិងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់ពីបានធ្វើការសាកសួរ ពាក់ព័ន្ធករណីហឹង្សាដោយប្រើប្រាស់កាំបិត កាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ កិច្ចប្រតិបត្តិការនេះ ធ្វើឡើងស្របតាមយោបល់ដឹកនាំបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដោយផ្អែកលើពាក្យបណ្តឹងរបស់ជនរងគ្រោះ ហើយត្រូវបានលោកវរសេនីយ៍ឯក ពេជ្រ...
បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង បានចុះអនុវត្តនាំខ្លួនជនត្រូវចោទ០១នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៥៩១ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ។ លោកវរ:សេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ។ កិច្ចប្រជុំនេះ មានការចូលរួមពី...
ភ្នំពេញ ៖ នៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៨នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួច៣ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌឃាត់ខ្លួនបានជាបន្តបន្ទាប់ ។ ករណីទី១ ៖ កាលពីវេលាម៉ោង០៣ និង២០នាទី រំលងអធ្រាត ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋប្តឹងបណ្តឹងផ្ទាល់មាត់មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់...
បន្ទាយមានជ័យ ៖ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉ន ស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនក្រុមការងារកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមចុះបញ្ជីដីធ្លីមានចំនួនសរុប ៩ក្រុម មានមន្ត្រីសរុបចំនួន ១៨៥រូប ខណៈក្បាលដីមិនទាន់ចុះបញ្ជីប៉ាន់ស្មាន ៣២,៥០០០ក្បាលដី ៣៣៩ភូមិ ៤១ឃុំ/សង្កាត់ ០៩ក្រុង/ស្រុក ។...
បន្ទាយមានជ័យ ៖ ផ្លូវក្រាលកៅស៊ូតភ្ជាប់ ពីផ្លូវជាតិទៅទីជនបទ នៃស្រុកមួយចំនួនរបស់ខេត្តបន្ទាយមានជ័យដូចជា នៅស្រុកមង្គលបូរី កំពុងរងការខូចស្ទើតែទាំងស្រុង ដែលធ្វើអោយពលរដ្ឋ ពិបាកធ្វើចរាចរហើយបានស្តីបន្ទោស អាជ្ញាធរមូលដ្ឋានឃុំស្រុក មិនជួសជុល តែការពិត ផ្លូវទាំងនោះជាផ្លូវស្ថិតក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ហើយហួសពីលទ្ធភាពរបស់អាជ្ញាធរ ដែលបានត្រឹមតែស្នើទៅក្រសួងសាមុីតែប៉ុណ្ណោះ ។ លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី បានអោយសារព័ត៌មានដឹងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកបានដឹង និងទទួលស្គាល់ពីការលំបាករបស់ពលរដ្ឋ លើការធ្វើដំណើរដោយសារតែផ្លូវខូច...
បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសហគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយជូនអតីតយុទ្ធជនចំនួន ៣៣០គ្រួសារ ក្នុងមួយគ្រួសារៗ ។ ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ...