បាត់ដំបង ៖ ដីព្រៃមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី១៦ ស្ថិតក្នុងភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរបង្កឡើងដោយជនមិនស្គាល់មុខបានដុតដីស្រែបណ្តាលអោយឆេះរាលដាលព្រៃលើដីទំនេរមួយកន្លែងតែមិនបង្កអោយមានគ្រោះថ្នាក់ប៉ះពាល់ដល់លំនៅដ្ឋានឬមនុស្សឡើយ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរមន្ត្រីជំនាញ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០១គ្រឿងក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្តផងដែរទើបគ្រប់គ្រងស្ថានភាពបាន ៕ ដោយ ៖ សាលី
បន្ទាយមានជ័យ ៖ យុវជន១នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយនឹងម៉ូតូ លក្ខណៈម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវបានទៅប៉ះជាមួយរថយន្តហាយឡិនឌ័រពេញមួយទំហឹងដែលបានបើកបរមានល្បឿនលឿន ស្ថិតនៅចំណុចខាងក្រោយផ្លូវលំផ្សារអូរអំបិល ក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ នៅវេលាម៉ោង ១ៈ៥០នាទី ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ យុវជនរងគ្រោះស្លាប់ត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ រិទ្ធ រាជ អាយុ១៦ឆ្នាំ(ជាកម្មដឹកជញ្ជូន)ស្នាក់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ មានស្រុកកំណើតរស់នីខេត្តព្រះវិហារ។ អ្នកឃើញហេតុការណ៍បានប្រាប់អោយថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍កើងឡើងមានយុវជនម្នាក់បានបើកបរម៉ូតូហុងដាឌ្រីម ពាក់ស្លាកលេខបន្ទាយមានជ័យ 1AB.9011 បើកបរតាមផ្លូវពីត្បូងមកជើងបម្រុងឆ្លងផ្លូវបំបែកជាបួនទៅជើងបានទៅបុកចំកងរថយន្តម៉ាក់ហាយឡិនឌ័រពាក់ខាងងមុខ ដែលមានស្លាកលេខបន្ទាយមានជ័យ2B.0567...
បាត់ដំបង ៖ នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាស្តីពី“រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ដើម្បីឈានឆ្ពោះទៅអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។ ជាកិច្ចចាប់ផ្តើមឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត...
បន្ទាយមានជ័យ ៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានរៀបចំបើកអង្គសិក្ខាសាលាតម្រង់ទិសថ្នាក់ខេត្ត ស្ដីពី ការអនុវត្តក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម ជូនដល់លោក លោកស្រី នាយក នាយករងសាលាខេត្ត ប្រធាន.អនុប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត អភិបាល អភិបាលរងក្រុង ស្រុក និងប្រធានឬតំណាងអង្គការដៃគូ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត។ ឯកឧត្តមវេជ្ជបណ្ឌិត...
កំពង់ស្ពឺ ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែង ក្រើនរំលឹកដល់មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលទើបតែងតាំងថ្មី ឱ្យយកចិត្តដាក់អនុវត្តតួនាទី ភារកិច្ចស្នូល គោរពច្បាប់ឱ្យបានម៉ឺងមាត់ ស្មោះត្រង់ចំពោះជាតិនិងប្រជាជន។ ការណ៍នេះធ្វើឡើងក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការតែងតាំង តំឡើង...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើសារតាមផេកផ្លូវការរបស់ឯកឧត្តម ជូនមន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងស្ថានភាពនៃការកើនឡើងកំដៅ គួរឱ្យកត់សម្គាល់។ ក្នុងសារនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាក្នុងតំបន់ បានកើនកំដៅ គួរឱ្យកត់សម្គាល់។...
បន្ទាយមានជ័យ ៖ បន្ទាប់ពីមានបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមអន្តរាគមន៍ ជួយប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ ក្នុងពេលអាកាសធាតុក្តៅខ្លាំង នៅរដូវប្រាំងនេះ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជានាយទាហាន នាយទាហានរង និងពលទាហានទ នៃកងពល៥១ ត្រៀមនូវសម្ភារៈ សម្រាប់ជួយអន្តរាគមន៍ ជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះហមន្តរាយផ្សេងៗ...
បាត់ដំបង ៖ យ៉ាងហោចណាស់បុរសម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តនៅវេលាម៉ោងប្រហែល ១២និង២០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិសួនស្លា ឃុំក្ដុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឌីមិច(Dmex) ពណ៍ទឹកប្រាក់ ចង្កូតស្ដាំ មួយគ្រឿងពាក់ផ្លាកលេខ BB 1-0372 បើកបរដោយឈ្មោះ ជុំ វិញ ភេទប្រុសអាយុ១៨ឆ្នាំ...
បន្ទាយមានជ័យ ៖ កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួន ប្តីប្រពន្ធ២នាក់ បញ្ជូនទៅតុលាការ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធបទល្មើស រក្សាទុក និងជួញដូរគ្រឿងញៀន ជាង៨០០គ្រាប់ ។ លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជឣាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង២នាក់មានឈ្មោះ ស្រី ហៃ ហៅស្រីហុង ភេទស្រី ឣាយុ៥៩ឆ្នាំ...
បន្ទាយមានជ័យ ៖ តាមរយៈការបង្ហោះហ្វេសប៊ុកផ្លូវការរបស់ឈ្មោះ វិចិត្រ តារា នាយកសាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ មាតាបិតាសិស្សទាំងអស់មេត្តាដាក់កន្សែងពោះគោ តូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំពេលមករៀន ដើម្បីកាត់បន្ថយកំដៅ និងណែនាំឲ្យកូនៗ ញ៉ាំទឹកឲ្យបានច្រើន ។ ទាក់ទងនឹងវិធានការនេះ ដោយសារតែបញ្ហាអាកាសធាតុ នៅខេត្តបន្ទាយមានជ័យ មានកំដៅខ្លាំងរហូតដល់ ៤៣អង្សា ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារ ។ ជុំវិញអាកាសធាតុក្តៅនេះ មិនមែនត្រឹមតែសាលាបឋមសិក្សាគំរូ ស្រុកមង្គលបូរីនេះទេ សូម្បីតែ...