ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានជួបសំណេះសំណាល និងជូនរង្វាន់ជ័យលាភី ដល់សិស្សានុសិស្សក្នុងក្រុងពោធិ៍សាត់ ដែលបានប្រឡងជាប់ សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (ឆ្នាំសិក្សា២០២០-២០២១) ពិធីនេះប្រារព្ធធ្វើនៅសាលាខេត្តពោធិ៍សាត់ ។ លោក លី សុគន្ធី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់ បានឲ្យដឹងថា បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០.២០២១ ទូទាំងខេត្ត សរុបមានចំនួន...
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទធុនធ្ងន់ចំនួន ០២គ្រាប់ ត្រូវបានប្រទះឃើញ ខណៈដែលកម្លាំងវរសេនាតូច នគរបាលការពាព្រំដែនគោកលេខ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា – ថៃ ។ សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះ ស្របពេលដែលកម្លាំងឈរជើង នៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន...
ខេត្តប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើល និងហួសចិត្តមួយ បានកើតឡើងនៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឡើងដោយ បងប្រុសកូនក្រមុំ ខឹងក្រុមតន្ត្រីមិនព្រមផ្អាកច្រៀងកំដរភ្ញៀវ ដើម្បីឱ្យខ្លួនចាក់បទរីមិច (Remix) រាំ ទាញកែវស្រាគប់អ្នកចម្រៀង ផ្អើលពេញរោងការ កាលពីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ។ ប្រភពព័ត៌មានពីភ្ញៀវចូលរួមក្នុងពិធីទទួលទានអាហារ នៃមង្គលការខាងលើ បានឱ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុ គេឃើញ...
ខេត្តប៉ៃលិន ៖ លោកស្រី ទួន ស៊ីម៉េន ចៅសង្កាត់ទួលល្វា ខណៈដឹកនាំក្រុមការងារដើររើសសំរាម នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិទួលនិម្មិត និងភូមិទួលស្រឡៅ សង្កាត់ទួលល្វា ក្រុងប៉ៃលិន បានបង្ហាញក្តីសង្ឃឹមថា ប្រជាពលរដ្ឋក្នុងតំបន់ ពេលឃើញពីសកម្មភាពពួកគាត់ដើររើសសំរាមទាំងកណ្តាលថ្ងៃក្តៅហើយ នឹងឈប់បន្តបោះចោលផ្តេសផ្តាសបន្តទៀត ។ លោកស្រីចៅសង្កាត់ មានប្រសាសន៍ទៀតថា ការធ្វើអនាម័យដើរសម្អាតថង់ប្លាស្ទិក និងសំរាមតាមដងផ្លូវជាតិលេខ៥៧នេះ គឺមានការចូលរួមពីលោកមេភូមិ អនុភូមិ...
បាល់ទាត់៖ មនុស្ស ៨នាក់ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិត និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅខាងក្រៅកីឡដ្ឋាន ដែលរៀបចំការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations នៅទឹកដីកាមេរូន។ ខ្សែវីដេអូបង្ហាញថា អ្នកគាំទ្រកីឡាបាល់ទាត់ពិបាកចូលទៅកាន់កីឡដ្ឋាន Paul Biya ក្នុងសង្កាត់មួយនៃរដ្ឋធានី Yaounde។ សារព័ត៌មាន AP បាននិយាយថា លោក Naseri Paul Biya អភិបាលនៃតំបន់កណ្តាលរបស់ប្រទេស Cameroon បាននិយាយថា...
បាល់ទាត់៖ ក្រុមដែលកំពុងវេទនានៅតំបន់គ្រោះថ្នាក់ English Premier League, Watford បានសំរេចបញ្ចប់តំណែងអ្នកចាត់ការ Claudio Ranieri ហើយក្រោយដឹកនាំក្រុមបានតែ ១៤ប្រកួត។ បុរសសញ្ជាតិអ៊ីតាលីវ័យ ៧០ឆ្នាំរូបនេះត្រូវបានតែងតាំងឱ្យដឹកនាំ Watford នៅថ្ងៃទី៤ ខែតុលាតែការមកដល់របស់លោក Ranieri ធ្វើឱ្យ Watford ធ្លាក់មកដល់លេខ ១៩ ក្នុងតារាង ខណៈនៅសល់ ១៨ប្រកួតទៀតចប់រដូវកាល។ បរាជ័យចុងក្រោយរបស់ Watford...
អឺរ៉ុប៖ គូស្នេហ៍របស់កីឡាករ Cristiano Ronaldo កញ្ញា Georgina Rodriguez បានរៀបរាប់អំពីជីវិតដ៏កំសត់របស់ខ្លួនមុនពេលដែលនាងស្គាល់ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ខាងលើ។ ជាការពិតណាស់ Ronaldo បានបង្កើតភ្លើងស្នេហ៍ជាមួយ Georgina តាំងពីឆ្នាំ២០១៦មកម្ល៉េះ ហើយ បច្ចុប្បន្ននេះ កញ្ញាក៏កំពុងតែមានកូនភ្លោះនៅក្នុងផ្ទៃរបស់ដែរជាមួយនឹងទ្រព្យសម្បត្តិរាប់លានដែលពួកគេទាំងពីរបានខិតខំកសាងជាមួយគ្នា។ យ៉ាងណាក្តី ប្រិយមិត្តច្បាស់ជាចង់ដឹងថា មុនស្គាល់ Ronaldo តើ Georgina បានជួបបញ្ហាលំបាកអ្វីខ្លះនៅក្នុងជីវិតរបស់នាង។
កម្ពុជា៖ ក្លិប បឹងកេត បានប្រកាសជាផ្លូវការអំពីការនាំយកកីឡាករ ឯម ផាន់ណា ពីក្លិប គិរីវង់សុខសែនជ័យ មករួមក្រុមសម្រាប់រដូវកាលថ្មីខាងមុខនេះ។ជាការពិតណាស់ ផាន់ណា មានតួនាទីជាខ្សែប្រយុទ្ធ និង អាចត្រូវបានគេជាចាត់ទុកជាវីរបុរសរបស់គីរិវង់ផងដែរ បន្ទាប់ពីរូបគេធ្លាប់បានរួមចំណែកជួយក្លិបអស់រយៈពេលជាច្រើនឆ្នាំ មុនសម្រេចចិត្តចូលរួមជាមួយបឹងកេត។ រូបគេជាកីឡាករម្នាក់ដែលពូកែក្នុងការស៊ុតបញ្ចូលទីពីចម្ងាយជាពិសេសគេអាចបញ្ចប់ទីតាមរយៈការស៊ុតជើងស្តាំ ក៏បាន ជើងឆ្វេងក៏បាន។
អឺរ៉ុប៖ លោក Rivaldo បាននិយាយថា ខ្សែប្រយុទ្ធ Kylian Mbappe និង Neymar Jr. សមនឹងឈ្នះពានបាល់មាស Ballon d’Or ឆ្នាំ២០២២ នេះណាស់។ក្រៅពីនោះលោកក៏គិតថា Lionel Messi និង Robert Lewandowski ក៏អាចមានឱកាសឈ្នះដែរ។កាលពីរដូវកាល២០២០-២០២១ គឺម្ចាស់ពាន Ballon d’Or បានទៅលើខ្សែប្រយុទ្ធ Lionel Messi ខណៈដែលមានមតិចម្រូងចម្រាសជាច្រើនបានលើកឡើងថា Lewandowski សមនឹងឈ្នះពាននេះជាង Messi ទៅទៀត។ យ៉ាងណាមិញ រដូវកាលថ្មីបានចាប់ផ្ដើមហើយ ដោយគេឃើញថាមានកីឡាករជាច្រើនសុទ្ធតែបានបង្ហាញទម្រង់លេងយ៉ាងល្អដូចជា Mohamed Salah, Karim Benzema, Cristiano...
បរទេស៖ Karim Benzema ត្រូវបានជាប់ឈ្មោះជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ ២០២១។ ហើយមួយគ្រាប់របស់ម្ចាស់អាវលេខ ៩ ទល់នឹង Barcelona នាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Supercopa de Espana បានធ្វើឱ្យគាត់ក្លាយជាកីឡាករម្នាក់ដែលរកបាន ៣០២ គ្រាប់ឱ្យ Real Madrid។ ជាការពិតណាស់ ការបន្តលេងនូវទម្រង់ដ៏ល្អឥតខ្ចោះរបស់គាត់បែបនេះ បានធ្វើឱ្យគាត់កំពុងក្លាយជាកម្លាំងចលករដ៏សំខាន់របស់ក្លិប, ហើយកាលពីឆ្នាំ ២០២១ កន្លងទៅខ្សែប្រយុទ្ធវ័យ ៣៤ ឆ្នាំក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ បារាំងជាថ្មីផងដែរ, បន្ទាប់ពីក្រុមគ្រូបង្វឹកមើលឃើញនូវសក្តានុពលដ៏អស្ចារ្យរបស់គាត់។ តាមរយៈសមត្ថភាពដ៏ប៉ិនប្រសព្វបែបនេះហើយ ទើបធ្វើឱ្យកាសែត France Football ជ្រើសរើសគាត់ថាជាកីឡាករបារាំងល្អបំផុតប្រចាំឆ្នាំ...