ខេត្តបាត់ដំបង! កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះដោយធ្វើការបង្ក្រាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។ លោកវរសេនីយ៍ទោ សំ ប៊ុនហេង អធិការរងទទួលបន្ទុកផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅ វេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ យុត តុងហូ ដែលជាអធិការ។ ជាមួយកិច្ចចុះប្រតិបត្តិការខាងលើនេះដែរក្នុងបទល្មើសជាក់ស្តែងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ លី...
ខេត្តបាត់ដំបង! កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរាំងកេសី ចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតរហូតបង្ក្រាបនាំខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីចាប់រំលោភអនីតិជនអាយុ០៩ឆ្នាំ។ លោកវរសេនីយ៍ត្រី ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថាកិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាដឹកនាំផ្ទាល់របស់លោក វរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ឥន្ទ ចាន់តារ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ...
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី ៣ខែតុលា ឆ្នាំ២០២២ លោក ជា សម្បត្តិ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មគោល ព្រមទាំងសហការី បានអញ្ជីញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សជូនដល់គ្រួរសារងគ្រោះជំនន់ទឹកភ្លៀងដែលមានជីវភាពក្រីក្រ ចំនួន ២១គ្រួសារ នៅក្នុងមកពីភូមិចំនួន៣ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។ មានប្រសាសន៍នាឱកាសនោះ លោក ជា សម្បត្តិ បានពាំនាំនូវការផ្ដាំផ្ញើសុខទុក្ខនិងការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម សុខ លូ...
ខេត្តបាត់ដំបង! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលគេសង្ស័យថាជាមនុស្សសតិមិនគ្រប់ត្រូវបានពលរដ្ឋតាមជួយសង្គ្រោះបន្ទាប់ពីបានឃើញព្យាយាមហែលទឹកស្ទឹងសង្កែគេចខ្លួនពីការធ្វើបាបរបស់អ្នកដទៃ។ ហេតុការណ៍បង្កការភ្ញាក់ផ្អើលអោយប្រជាពលរដ្ឋរាប់រយនាក់ចោមរោមមើលបុរសដែលព្យាយាមហែលទឹកស្ទឹងសង្កែខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៧និង០០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចដងស្ទឹងសង្កែឈាងខាងកើត ស្ថិតក្នុងភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញបុរសដែលសង្ស័យថាជាមនុស្សមានសតិមិនគ្រប់បានទៅទាញទុយោបូមទឹករបស់អ្នកភូមិដែលកំពុងដាក់បូមទឹកនៅក្នុងស្ទឹងសង្កែ ភ្លាមនោះក៏ត្រូវបានម្ចាស់គេនាំគ្នាច្រើននាក់ចុះមកវាយធ្វើបាបរហូតដល់សន្លប់ ហើយមួយសន្ទុះក្រោយមកក៏បានដឹងខ្លួនហើយព្យាយាមហែលទឹកឆ្លងស្ទឹងដើម្បីគេចខ្លួនពីការធ្វើបាបម្តងទៀត តែហែលមិនឈ្នះទឹកហូរ ដោយឃើញសភាពយ៉ាប់យ៉ឺនខ្លាំង ទើបពលរដ្ឋមួយក្រុមផ្សេងទៀតបាននាំគ្នាហែលទៅជួយស្រង់នាំយកជនរងគ្រោះឡើងគោកដោយសុវត្ថិភាព។ ក្រោយពីប្រជាពលរដ្ឋស្រង់បានជនរងគ្រោះខាងលើត្រូវបានរថយន្តមន្ទីរពេទ្យរបស់ស្នងការនគរបាលខេត្តបាត់ដំបងមកទទួលយកដើម្បីយកទៅសង្គ្រោះព្យាបាលបាលផងដែរ។
បន្ទាយមានជ័យ ៖ ជនសង្ស័យ ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធករណីផលិត និងលក់សំលៀកបំពាក់កីឡាជម្រើសជាតិកម្ពុជា ក្លែងក្លាយ ។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ឈ្មោះ កែវ សារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អំពីករណី មានជនខិលខូចមួយចំនួនតូចបានផលិត និងលក់សំលៀកបំពាក់កីឡាជម្រើសជាតិកម្ពុជា...
បន្ទាយមានជ័យ ៖ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រោយបិតផ្អាកការធ្វើដំណើរ ចេញចូលរវាងប្រទេសកម្ពុជា និងប្រទេសថៃ អស់មួយរយៈពេលធំ ដោយសារវិបត្តិកូវីដ១៩ ឥឡូវច្រកនេះនឹងបើកដំណើរការឡើងវិញ នៅថ្ងៃទី១ ឧសភា ឆ្នាំ២០២២ ខាងមុខ ។ មន្ត្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ជំហានទី១ ភាគីថៃបានអនុញ្ញាតឲ្យ ប្រជាពលរដ្ឋ និងអាជីវករខ្មែរ ប្រើប្រាស់ប័ណ្ណព្រំដែន និងលិខិតឆ្លងដែន សម្រាប់ចេញចូលប្រទេសថៃ ដោយតម្រូវឱ្យភ្ជាប់ជាមួយនូវប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩ និងកែប្រែរយៈពេលស្នាក់នៅ...
បាត់ដំបង ៖ ស្ត្រីម្នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរជិត៣០០នាក់ បន្ទាប់ពីសមត្ថកិច្ចថៃ ចាប់បញ្ជូនមកកាន់ស្រុកកំណើត វិញ តាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ ២០២២ ។ សមត្ថកិច្ចការពារតំបន់ព្រំដែនស្រុកកំរៀង បានឲ្យដឹងថា ពលករខ្មែរសរុប ២៨៣នាក់ ដែលភាគីថៃទើបចាប់បញ្ជូនមកថ្ងៃនេះ ក្នុងនោះមានបុរសចំនួន...
បាត់ដំបង ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពី ការៀបចំអនាម័យ បរិស្ថាន សណ្ដាប់ធ្នាប់ និងរបៀបរៀបរយការលក់ដូរ នៅផ្សាររាត្រីនាគបាញ់ទឹក ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ម៉ា ទីណាល់ អភិបាលរងខេត្តបាត់ដំបង បានដឹកនាំកម្លាំងមន្ត្រីជំនាញចុះណែនាំដល់អាជីវករនៅផ្សាររាត្រីនាគបាញ់ទឹក ត្រូវរើ តុ ទូ សម្ភារៈ ចេញអោយអស់ពីតូបក្រោយសម្រាកពីការលក់ដូរ ។ លោក...
បាត់ដំបង ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំ នួន០២គ្រាប់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញនៅចំណុចវាលដីស្រែ មួយកន្លែង ស្ថិតក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ។ សមត្ថកិច្ចបានអោយដឹងថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ ដែលត្រូវបានប្រជាពលរដ្ឋឈ្មោះ ហៃ ភា ភេទប្រុស អាយុ២៨ឆ្នាំ ប្រទះឃើញនាពេលនេះ ជាប្រភេទ គ្រាប់បេ ៤០...
ខេត្តប៉ៃលិន ៖ ជនសង្ស័យប្រុសស្រីជាសាហាយស្មន់នឹគ្នា ចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសាលាក្រៅ ខេត្តប៉ៃលិន ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ពាក់ព័ន្ធបទល្មើស មនុស្សឃាតលើប្តីដើមរបស់ខ្លួន ។ លោក មាឃ សារ៉ន អធិការនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងថា សពជនរងគ្រោះ ដែលត្រូវជនសង្ស័យជាប្រពន្ធ សហការជាមួយសហាយ រៀបចំគម្រោងការយកទៅសម្លាប់ចោលក្នុងចម្ការដំឡូងមី មានឈ្មោះ ពិន សុខន ភេទប្រុស អាយុ៤៥ឆ្នាំ...