ព្រះវិហារ៖ ទំនិញខូចគុណភាពជាច្រើនមុខ ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ មានការសម្របសម្រួលនីតិវិធីពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ធ្វើការបង្រ្កាបយកមកធ្វើការដុតបំផ្លាញចោល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នៅចំណុចច្រករបៀងអានសេះ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឈួរ ម៉ាឌី ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ទំនិញខូចគុណភាពចំនួន ៣ ៩៤៦ ដប ដែលក្រុមឈ្មួញនាំចូលតាមច្រករបៀងដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចយើងធ្វើការត្រួតពិនិត្យឃើញថា ហួសសុពលភាព ខូចគុណភាព នាំឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាសប៉ះពាល់ដល់សុខភាព...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបទវិន័យនគរបាលជាតិកម្ពុជាថ្មីនេះ ត្រូវបានប្រកាសផ្សព្វផ្សាយ និងអនុវត្តជាផ្លូវការ ចាប់ពីពេលនេះទៅកងកម្លាំងនគរបាលជាតិ នឹងក្លាយទៅជាកងកម្លាំង ដែលប្រកាន់ខ្ជាប់នូវវិន័យ មានឥរិយបទថ្លៃថ្នូរ មានក្រមសីលធម៌វិជ្ជាជីវៈ ស័ក្តិសមជានគរបាលរបស់ប្រជាជន ជាអ្នកបម្រើនិងការពារប្រជាពលរដ្ឋ ។ ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តមអភិសន្តិបណ្ឌិត...
ភ្នំពេញ ៖ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី...
បន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ រួមមានមន្រ្តីបសុពេទ្យ និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងជាក់ស្តែង ស្តង់លក់ផលិតផលសាច់មាន់ចម្រុះ ១កន្លែងបានរកឃើញវត្ថុតាង ជាផលិតផលពីសាច់មាន់ជាង៣ពាន់គីឡូក្រាម កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃ ។ វត្ថុតាងដែលដកហូតបានរួមមាន ៖ ធុងទឹកកកចំនួន៤ ផ្ទុកផលិតផលសាច់មាន់ដូចជា ភ្លៅមាន់ ស្លាបមាន់ ឆ្អឹងមាន់...
បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ ប្រមាណជាង១០០នាក់ ធ្វើការចុះស្តារពើក និងចកកំប្លោក ប្រាសាទកសិណសម្អាតដើម្បីយកទឹកប្រើប្រាស់នៅរដូវប្រាំងដែលតែងតែប្រឈមក្នុងការខ្វះខាតទឹក នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ស្ថិតភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោក លីវ សុគុណ មេឃុំថ្មពួកបានបញ្ជាក់ប្រាប់ថា៖ ជាការសំណូមពរពីប្រជាពលរដ្ឋហើយ និងជាការណែនាំពីអភិបាលស្រុកថ្មពួក បានស្នើសុំកម្លាំងយោធាវរសេនាតូចថ្មើរជើងលេខ៥១៤នៃកងពលតូចថ្មើរជើងលេខ៥១ និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណជាង១០០នាក់ បាននាំគ្នាស្តារពើកនិងចកកំប្លោកនៅប្រាសាទកសិណដើម្បីចូលរួមសម្អាតបរិស្ថាន និងទុកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់នៅរដូវប្រាំងដែលប្រឈមកង្វះទឹកជារៀងរាល់ឆ្នាំ។ ក្រោយកម្លាំងយោធានិងមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋស្តារពើកនិងបាចកកំប្លោកនៅប្រាសាទកសិណដើម្បីសម្អាតបរិស្ថានដែលធ្វើរយៈពេល២ថ្ងៃនេះបានប្រមាណ៩០ភាគរយ...
បាត់ដំបង ៖ បុរសម្នាក់បានជិះម៉ូតូ យកទៅដុតចោលនៅខាងមុខវិមានឯករាជ្យ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅចំណុចខាងមុខបរិវេណវិមានឯករាជ្យ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានជិះម៉ូតូម៉ាកសូម័រ ០១គ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1AB-7381ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានឈប់ម៉ូតូរួចយកដែកកេះដុតអោយឆេះ រួចដើរចូលក្នុងវត្តបាត់តែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង...
ភ្នំពេញ ៖ វគ្គបណ្តុះបណ្តាលស្តីពី «ការស្វែងយល់អំពីប្រតិបត្តិការប្រព័ន្ធចែករំលែកព័ត៌មានឥណទាននៅកម្ពុជា» ដែលប្រព្រឹត្តទៅនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ រយៈពេលមួយថ្ងៃ នៅក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (CBC) ស្ថិតនៅជាន់ទី៩ នៃអគារវឌ្ឍនៈ ដែលមានអ្នកសារព័ត៌មាន ពិសេសអ្នកសារព័ត៌មានសេដ្ឋកិច្ចចំនួន១៩ មកពី១៩ស្ថាប័ន។ វាគ្មិនដែលបានចូលរួមធ្វើបទបង្ហាញ នៅក្នុងវគ្គបណ្តុះបណ្តាលនេះ មាន លោក អឿ សុធារ័ត្ន...
បាត់ដំបង ៖ បុរស០២នាក់ បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូរត់គេចពីក្រុមក្មេងស្ទាវដេញវ៉ៃ នៅវេលាម៉ោងជិត ១២និង០០នាទីអាធ្រាត ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ នៅតាមកំណាត់ផ្លូវក្បែររង្វង់មូលលោកតាដំបងក្រញូង ស្ថិតក្នុងភូមិរតន: សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ដំបូងឡើយគេបានឃើញហ្វូងម៉ូតូចំនួន ២ក្រុម ដោយម៉ូតូខាងភាគីបង្កជិះម៉ូតូ ៣គ្រឿង មានគ្នាចំនួន០៩នាក់ និងភាគីជនរងគ្រោះជិះម៉ូតូ០២គ្រឿងជិះគ្នា០៤នាក់ ក្នុងនោះគេបានឃើញប្រដាប់ដោយខ្សែក្រវាត់ និងកំណាត់ដំបង...
បន្ទាយមានជ័យ ៖ គ្រួសារពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៩គ្រួសារ ក្នុងភូមិចំនួន០៣ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានទទួលអំណោយមនុស្សធម៌ពី សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ។ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានមានប្រសាសន៍ចូលរួម សោកស្តាយ ចំពោះផ្ទះសម្បែង ផលដំណាំរបស់បងប្អូនរងគ្រោះដោយសារខ្យល់កន្ត្រាក់ ដោយកាកបាទក្រហម ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា គឺ...
ព្រះវិហារ ៖ ទីតាំងជីករុករករ៉ែមាសដោយខុសច្បាប់ចំនួន០៤កន្លែង ដែលលួចលាក់រុករករ៉ែមាសខុសច្បាប់ នៅចំណុចភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានក្រុមចម្រុះ ដឹកនាំដោយលោក ស្រេង វុទ្ឋា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ចុះពិនិត្យមើល និងកំទិញចោល រឹបអូសបានសម្ភារៈមួយចំនួនធំ ដឹកយកមករក្សាទុកនៅមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ ។ លោក ស៊ុន ចន្ទ័រក្សា ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ បានអោយដឹងថា យោងតាមការណែនាំនិងការចង្អុរបង្ហាញរបស់ ឯកឧត្តម...