បាត់ដំបង ៖ ជនសង្ស័យ ២នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះបង្ក្រាប ឃាត់ខ្លួន ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ត្រី សំ ប៊ុនហេង អធិការរងផ្នែកប្រឆាំងគ្រឿងញៀនបានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅវេលាម៉ោង ០៧និង៣០នាទី ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្រុមទី៣២ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក...
បាត់ដំបង ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសង្កែ បង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើស ចោរកម្ម ។ លោក ឈូក ប៊ុនធឿន នាយផ្នែកនគរបាលយុត្តិធម៌ បានអោយដឹងថា ជនសង្ស័យមានឈ្មោះ ខា សុផាន់ណាត ភេទប្រុសអាយុ២០ឆ្នាំ មានទីលំនៅភូមស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ...
បាត់ដំបង ៖ ក្នុងយុទ្ធនាការ ចុះអនុវត្តរឹតបន្តឹងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក របស់កម្លាំងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាកម្លាំងផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកសង្កែ នាយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅលើគោលដៅពីរផ្សេងគ្នា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក្នុងនោះនគរបាលជំនាញ បានរកឃើញអំពើល្មើស ២ប្រភេទ ដែលកើតមានច្រើនជាងគេ ។ លោកវរសេនីយ៍ទោ រ៉ែម មករា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និង លោកវរសេនីយ៍ទោ យុត...
បាត់ដំបង ៖ ពិរុទ្ធជន ២នាក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ត្រូវបានកម្លាំងអាវុធហត្ថស្រុកបវេល ធ្វើការចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង ។ ក្នុងដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៧៨-៤៧៩ ត.ព្រ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់លោក ជា វណ្ណះ ចៅក្រមជំនុំជម្រះនៃ សាលាដំបូងខេត្តបាត់ដំបង បានបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនចំនួន២នាក់ រួមមាន...
បាត់ដំបង ៖ ពលករខ្មែរ ០២នាក់ ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័ស រកឃើញផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរ ចំនួន៧១នាក់ ដែលភាគីថៃចាប់បញ្ជូនមកកាន់ស្រុកកំណើត នាព្រឹកថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ តាមច្រកគីឡូ១៣ ក្នុងភូមិពោធិ៍ជ្រៃ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ បានអោយដឹងថា ករណីរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើស្រ្តីពលករខ្មែរ០២នាក់នេះ បានកើតឡើងបន្ទាប់ពី...
ប៉ៃលិន ៖ ប្ដីប្រពន្ធពីរនាក់ ព្រោះតែគិតថា ឪពុកម្តាយបំបែកជីវិតគូរ បានរបស់ខ្លួន បបួលគ្នាផឹកទឹកថ្នាំបាញ់ស្មៅ ធ្វើអត្តឃាតទាំង២នាក់ តែចុងក្រោយ ស្លាប់ម្នាក់ និង ម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២២ នៅក្នុងចំការកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ សមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះពីរនាក់ប្តី-ប្រពន្ធ...
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០១គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ នៅក្នុងដីចំការដែលអាស្រ័យផលជាច្រើនឆ្នាំមួយកន្លែង នៅចំណុចភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ។ សមត្ថកិច្ចបានអោយដឹងថា ពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ មានឈ្មោះ ចក់ សាវុធ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ បានប្រទះឃេីញគ្រាប់មីន ចំនួន ១គ្រាប់...
បាត់ដំបង ៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ចំនួន០៣គ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈពេលដែលពួកគាត់ ចុះកាប់ព្រៃដំបូកស្រែ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅចំណុចភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំប ។ សមត្ថកិច្ចបានអោយដឹងថា ពលរដ្ឋដែលប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌខាងលើ មានឈ្មោះ ចឹក ញន ភេទប្រុស អាយុ៥៥ឆ្នាំ និងឈ្មោះ ឈុំ ឈឿប ភេទប្រុស អាយុ៥៣ រស់នៅភូមិព្រៃទទឹង ...
បាត់ដំបង ៖ ផ្ទះប្រជាពលរដ្ឋ០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់ដាក់ភ្លើងចង្ក្រានស្ងោរសាគូទុកចោល ។ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១៤និង០០នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៦ម៉ែត្រ×៧ម៉ែត្រសង់អំពីឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អែម លីនី ភេទប្រុស...
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ជាជនជាតិថៃ ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ធ្វើការបង្ក្រាបឃាត់ខ្លួន ពាក់ព័ន្ធបទល្មើស គ្រឿងញៀន ។ ប្រតិបត្តិការបង្ក្រាបនេះ ប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំដោយលោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក...