បន្ទាយមានជ័យ ៖ នៅតែមានពលរដ្ឋខ្មែរចំណាក់ស្រុកដោយខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀង បើទោះបីជារដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានឯកភាពគ្នាសម្របសម្រួលដល់ការធ្វើដំណើររបស់ពលករខ្មែរ ដែលឆ្លងដែនរវាងប្រទេសទាំងពីរ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដោយមិនមានការយកលុយលើឯកសារ ។ ការចំណាកស្រុកដោយខុសច្បាប់ ពីសំណាក់ពលរដ្ឋខ្មែរទៅថៃនេះ ត្រូវបានសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ បានធ្វើការទប់ស្កាត់បាន ចំនួន ៣០០នាក់ កាលពីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ...
បាត់ដំបង ៖ ដីព្រៃមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចេញអន្តរាគមន៍ពន្លត់ នៅវេលាម៉ោងប្រហែល ១៩និង០០នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅត្រង់ចំណុចក្រុមទី៩ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ។ ករណីអគ្គីភ័យខាងលើនេះដែរ បង្កឡើងដោយជនមិនស្គាល់មុខ បានដុតបណ្តាលអោយឆេះព្រៃ លើដីទំនេរមួយកន្លែង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ។ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ មន្ត្រីការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះ បានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៣គ្រឿង...
បាត់ដំបង ៖ កាលពីវេលាម៉ោង១៧ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រស្រុកមោងឬស្សី មានភ្លៀងធ្លាក់មួយមេលាយឡំជាមួយខ្យល់កន្រ្ទាក់ និងផ្គររន្ទះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន០២ឃុំ ស្មើ២០ខ្នងផ្ទះ ។ ផ្ទះដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ទាំង២០ខ្នងផ្ទះខាងលើ ក្នុងនោះរួមមាន ៖ ឃុំគារខូចខាតសរុបចំនួន ១០ខ្នង ក្នុងនោះរបើកជញ្ជាំងចំនួន០១ខ្នង និងរបើកដំបូលចំនួន០៩ខ្នង ។ ឃុំរបស់មង្គល ខូចខាតសរុបចំនួន១០ខ្នង ក្នុងនោះរបើកដំបូលទាំង១០ខ្នង ៕...
ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាល របស់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានណែនាំ និងអំពាវនាវ ដល់ប្រជាពលរដ្ឋ ត្រូវចេះថែទាំសុខភាព និងរស់នៅប្រកដោយអនាម័យ ជាពិសេស កុមារតូចៗ នៅក្នុងរដូវប្រាំងនេះ ដែលមាន អាកាសធាតុក្តៅខ្លាំង ។ លោកជំទាវ បញ្ជាក់ថា ក្រៅពីការប្រុងប្រយ័ត្នខ្ពស់...
បន្ទាយមានជ័យ ៖ រយៈ២ថ្ងៃ ចាប់តាំងពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានបញ្ចប់ ពលករខ្មែរធ្វើការនៅប្រទេសថៃ ដែលបានមកចូលរួមបុណ្យចូលឆ្នាំ នៅស្រុកកំណើត កំពុងសម្រុកទៅប្រទេសថៃវិញ មួយថ្ងៃពី៣ទៅ៤ពាន់នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបាននគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សម្របសម្រូលផ្តល់ភាពងាយស្រួល និងចែកទឹកសុទ្ធដូចកាលកន្លងទៅ ។ តាមការអោយដឹងពីមន្រ្តីនគរបាលប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអោយកម្លាំងបន្តអនុវត្តតាមផែនការណែនាំរបស់រដ្ឋាភិបាល ក៏ដូចជាការយកចិត្តទុកដាក់ របស់អគ្គអន្តោប្រវេសន៍...
ប៉ៃលិន ៖ មានភ្ញៀវទេសចរណ៍ បានដើរលេងកម្សាន្ត ក្នុងខេត្តប៉ៃលិនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ មានការកើនឡើងហួសពីការ រំពឹងទុក ដោយក្នុងនោះនៅតាមគោលនៅទេសចរណ៍ រមណីយដ្ឋាននានា ទូទាំងខេត្ត បានទទួលទេសចរជាតិ និងអន្តរជាតិ ជាង៨០មុឺននាក់ សម្រាប់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៤ ។ លោក...
ប៉ៃលិន ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានធ្វើពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងថ្វាយភ្លេងពិណពាទ្យ របាំក្ងោក ដល់រូបសំណាកលោកយាយយ៉ាត ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ដើម្បីតាមជួយបីបាច់ថែរក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន...
បន្ទាយមានជ័យ ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤ ខេត្តបន្ទាយមានជ័យ មានភ្ញៀវជាតិអន្តរជាតិ ជាង៥៥ម៉ឺននាក់ មកលេងកំសាន្ត តាមរមណីយដ្ឋាន និងគោលដៅកម្សាន្ត ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត ។ លោក ឈឿន សេរីវុធ ប្រធានមន្ទីទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ២០២៤ នៅខេត្តបន្ទាយមានជ័យរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវជាតិនិងអន្តរជាតិ...
បាត់ដំបង ៖ គិតត្រឹមរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខេត្តបាត់ដំបង មានភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនាកម្សាន្តសប្បាយតាមបណ្តារមណីយដ្ឋាន គោលដៅទេសចរណ៍ និងទីតាំងសង្ក្រាន្តបាត់ដំបង សរុបចំនួន ១,០៧៣៦៤៦នាក់ ក្នុងនោះភ្ញៀវទេសចរជាតិចំនួន ១,០៧១.៥៥៥នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២,០៩១នាក់។ លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង០១លាននាក់ ក្នុងនោះនៅថ្ងៃទី០១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤...
ប៉ៃលិន ៖ «សង្ក្រាន្ដប៉ៃលិន» ដែលរៀបចំដោយរដ្ឋបាលខេត្តប៉ៃលិន ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១ ចាប់ពីរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណវិមានឯករាជ និងទឹកផ្លាក់ភ្នំខៀវ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បាននាំគ្នាទៅលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ។ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានប្រជាពលរដ្ឋយ៉ាងច្រើនកុះករ មកពីគ្រប់មជ្ឈដ្ឋាន បានមកលេងកម្សាន្ដយ៉ាងសប្បាយរីករាយ ក្នុងកម្មវិធី «សង្ក្រាន្ដប៉ៃលិន» កម្លាំងសមត្ថកិច្ចចម្រុះក៏ត្រូវបានដាក់ពង្រាយ នៅតាមតំបន់នានាដើម្បីការពារសន្ដិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ...