បាត់ដំបង ៖ អគ្គិភ័យមួយបានឆាបឆេះព្រៃ រហូតរាលដាលដល់ចំការអំពៅ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ពន្លត់ នៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤ នៅចំណុចក្រុមទី៣ ស្ថិតក្នុងភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ករណីអគ្គីភ័យកើតឡើងខាងលើនេះ បង្ករឡើងដោយភ្លើងឆេះព្រៃ រហូតឆេះរាលដាលចូលចំការអំពៅបណ្តាលអោយខូចខាតអស់ទំហំផ្ទៃដី ចំនួន០៤ហិចតា ដែលមានម្ចាស់ឈ្មោះ សាន ស្រីឡាវ ភេទស្រី អាយុ៣៧ឆ្នាំ...
បាត់ដំបង ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង។ ជនរងគ្រោះមានឈ្មោះ គឹម លី ភេទស្រី អាយុ៧០ រស់នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បានធ្វើអត្តឃាតដោយយកក្រមាចងកជាប់ទៅនឹងជណ្តើរដែកបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័មព្រោះតែជំងឺប្រចាំកាយ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅកោសល្យវិច័យនិងធ្វើកំណត់ហេតុប្រគល់អោយក្រុមគ្រួសារសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សាលី
បាត់ដំបង ៖ រថយន្ត TUNDRA មួយគ្រឿង បើកឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន ត្រូវរថភ្លើងបុកធ្លាក់ចូលប្រឡាយ ក្រឡាប់ផ្ងាជើង នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចផ្លូវឆ្លងកាត់មួយកន្លែងស្ថិតក្នុងភូមិហៃសាន្ត ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា ដំបូងឡើយគេឃើញរថយន្តម៉ាក TUNDRA ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ.2BS-8913 បើកបរដោយបុរសម្នាក់និងរួមដំណើរជាជនជាតិចិន២នាក់ធ្វើដំណើរក្មុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានឡើងឆ្លងថ្នល់ភ្លាមនោះក៏មានរថភ្លើងដឹកប្រេងមួយគ្រឿងធ្វើដំណើរពីកើតមកបុកប៉ះថ្ពាល់មុខផ្នែកខាងស្តាំបណ្តាលអោយប៉ើងធ្លាក់ប្រឡាយក្រឡាប់ផ្ងាជើងឡើងលើ...
កំពង់ស្ពឺ ៖ ស្នូរផ្ទុះបានថមថយ សមត្ថកិច្ចជំនាញបានសម្រុកចូល ដើម្បីបាញ់ទឹកពន្លត់អគ្គិសភ័យដែលកំពុងតែឆាបឆេះឃ្លាំងស្តុកគ្រាប់យុទ្ធភណ្ឌ នៅក្នុងទីបញ្ជាការយោធភូមិភាគទី៣ ហើយឈានទៅគ្រប់គ្រងស្ថានការណ៍ឱ្យមានលក្ខណៈប្រក្រតីឡើងវិញ នេះបើយោងតាមសម្តីរបស់មន្ត្រីសមត្ថកិច្ចនៅកន្លែងកើតហេតុ។ សមត្ថកិច្ចនិយាយក្នុងលក្ខខណ្ឌមិនចេញឈ្មោះបានឱ្យដឹងថា នៅម៉ោងប្រមាណជា៤និង៤៤នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ស្នូរគ្រាប់បានស្ងប់ស្ងាត់(លែងផ្ទុះ) សមត្ថកិច្ចជំនាញមាន កម្លាំងអាវុធហត្ថ នគរបាលនិងអង្គភាព៧១១ដែលត្រៀមបង្ការ បានសម្រុកចូលទៅចំនុចទីតាំងឃ្លាំងស្តុកគ្រាប់នោះដើម្បីធ្វើការបាញ់ទឹកសន្ធាប់ឱ្យភ្លើងរលត់ ស្រប់ពេលនោះដែរភ្លៀងក៏បានបង្អុរធ្លាក់ហាក់ជួយស្រោចស្រពនិងបាញ់ពន្លត់ជាមួយសមត្ថកិច្ចផងដែរ ជាលទ្ធផលបឋមបានបង្ហើបថាសមត្ថកិច្ចយើងបានគ្រប់គ្រងស្ថានការណ៍បានហើយ។ តែទន្ទឹមនឹងការគ្រប់គ្រងសភាពការណ៍បាន ប្រភពបានបង្ហើបពីដំណឹងអកុសលជុំវិញនៃការផ្ទុះនិងឆេះឃ្លាំងគ្រាប់នេះថា មានមន្ត្រីយោធាយ៉ាងតិច២០នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះ គ្រាដែលពួកគេកំពុងរៀបចំទុកដាក់គ្រាប់ដែលចល័តមកពីខេត្តកោះកុង និងបងប្អូនប្រជាពលរដ្ឋជិតខាងជាច្រើននាក់រួមទាំងកុមារផងដែរបានរងរបួសហើយកំពុងទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យ។ចំនួនអ្នកស្លាប់នេះដែរ នឹងអាចមានការកើនឡើងបន្ថែមទៀត ខណៈដែលសមត្ថកិច្ចគ្រប់គ្រងសភាពការណ៍បានទាំងស្រុង...
បាត់ដំបង ៖ យ៉ាងហោចណាស់ បុរសអ្នកបើកបរម្នាក់និងព្រូរថយន្តម្នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តពីរគ្រឿង បុកប៉ះគ្នានៅវេលាម៉ោង ៧ និង៥០នាទី ថ្ងៃទី២៧ ខែមេសា ឆ្ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវហាយវេ ត្រង់ចំណុចផ្លូវបំបែកបាហៃ ស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ដស្ទូចម៉ាក HYUNDAI ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3G-3898...
បាត់ដំបង ៖ រោងជាងឈើមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រហែល ២៣និង២០នាទីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំនុចភូមិតាសាញជើង ឃុំតាសាញ ស្រុក សំឡូត ខេត្តបាត់ដំបង ។ ករណីអគ្គិភ័យកើតឡើងនេះ បណ្តាលអោយឆេះរោងជាងឈើមួយកន្លែងដែលមានទំហំ ១៥ គុណ ២០ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី(ឆេះអស់ទាំងស្រុង)រួមជាមួយ ,ម៉ូទ័រ០៦គ្រឿង ,ម៉ាសុីន ០២គ្រឿង ,ម៉ាសុីនវាល ០១គ្រឿង...
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ គ្រាដែលឃ្លាំងផ្ទុកគ្រាប់ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងរងការឆាបឆេះ។ ការណ៍នេះធ្វើឡើងនៅម៉ោងប្រមាណ២ និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈមានគ្រាប់ធុនតូចនិងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។ យោងតាមសំដីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជំលៀសចេញ អ្នករងរបួសជាច្រើននាក់ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត។ គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា...
កំពង់ស្ពឺ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានចេញសេចក្ដីប្រកាសព័ត៌មាន អំពីចំណាត់ការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ ៦០០០ឡូត៏ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា បុគ្គលឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជា...
បាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញប្រកាច់ស្លាប់ភ្លាមៗ នៅលើដីវាលខាងមុខផ្ទះអ្នកជិតខាង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៩ ស្ថិតក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សាក្សីនៅកន្លែងកើតហេតុ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ មៀន រ៉ើន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅក្រុមទី០៩ ភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ...